ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិកម្ពុជា នារាត្រីថ្ងៃចន្ទ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ នេះ ក្រុមទាំងពីរបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០-០ ក្នុងវគ្គទី ១ មុនពេល ម៉ាឡេស៊ី បានបាត់ បង់សមាជិក ១ រូបនៅនាទីទី ៥៩ ពីការពិន័យកាតក្រហម និង ៣ នាទីបន្ទាប់ កម្ពុជា បាននាំមុខ ១ គ្រាប់ពីការស៊ុតបាល់ពិន័យ Free kick របស់កីឡាករ ស៊ើត រ៉ស៊ីប រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០ នាទី។
![]() |
ស៊ើត រ៉ស៊ីប (លេខ ៣) កីឡាករនៃក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ កម្ពុជា ស៊ុតបញ្ចូលទី ១ គ្រាប់ ជួយអោយក្រុម U22 កម្ពុជា យកឈ្នះក្រុម U22 ម៉ាឡេស៊ី ក្នុងលទ្ធផល ១-0។ រូបថត៖ freshnewsasia.com |
៣ ពិន្ទុដំបូងនេះដែរបានជួយឲ្យ U22 កម្ពុជាឡើងទៅឈរនៅកំពូលតារាងនៃពូល B បណ្តោះអាសន្នផងដែរ ខណៈ U22 មីយ៉ាន់ម៉ា និង U22 ឥណ្ឌូនេស៊ី មាន ១ ពិន្ទុដូចគ្នា ក្រោយប្រកួតស្មើគ្នា ១-១ នារសៀលថ្ងៃចន្ទ ទី ១៨ ខែ កុម្ភៈ កន្លងទៅ។
ក្នុងការប្រកួតបើកឆាកពូល A និងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF U22 Championship 2019 នាម៉ោង ៣ និង ៣០ នាទីរសៀលថ្ងៃទី ១៧ ខែ កុម្ភៈ នៅពហុកីឡដ្ឋានជាតិកម្ពុជា ក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ វៀតណាម ក៏រកបាន ៣ ពិន្ទុ ឈរនៅកំពូលតារាងនៃពូល A ក្រោយពេលយកឈ្នះក្រុម U22 ហ្វ៊ីលីពីនក្នុងលទ្ធផល ២ ទល់ ១។ ក្នុងការប្រកួតនាម៉ោង ៦ និង ៣០ នាទីយប់ថ្ងៃដដែលនោះ ក្រុម U22 ថៃ ក៏យកឈ្នះក្រុម U22 ទីព័រខាងកើត ក្នងលទ្ធផល ១ ទល់ ០ ឈរលំដាប់ទី ២ ក្រោយក្រុមវៀតណាមក្នុងតារាងនៃពូល A។
![]() |
សកម្មភាពកីឡាករនៃក្រុម U22 វៀតណាម កម្ដៅសាច់ដុំក្នុងការហ្វឹកហាត់នារសៀលថ្ងៃទី ១៨ មុនពេលប៉ះជាមួយទីម័រខាងកើតនាយប់ថ្ងៃនេះ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម |
នារសៀលនិងយប់ថ្ងៃអង្គារ ថ្ងែទី ១៩ ខែ កម្ភៈនេះ នៅពហុកីឡដ្ឋានជាតិកម្ពុជា ក្រុម U22 ថៃ នឹង ជួបក្រុម U22 ហ៊្វីលីពីន នា ម៉ោង ៣ និង ៣០ នាទី ហើយ U22 វៀតណាមប្រហែលជាអាចរក បាន ៣ ពិន្ទុបន្លែមទៀតក្នុងការប្រកួតជាមួយក្រុម U22 ទីម័រខាងកើតនាម៉ោង ៦ និង ៣០ នាទី។
ចំពោះក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំកម្ពុជា ១ ប្រកួតបន្ទាប់ ត្រូវប៉ះ U22 មីយ៉ាន់ម៉ា នាម៉ោង ៦ និង ៣០ នាទីយប់ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩ ក្រោយពេលក្រុមបាតតារាង U22 ម៉ាឡេស៊ី ជួប U22 ឥណ្ឌូនេស៊ី នាម៉ោង ៣ និង ៣០ នាទីនៅពហុកីឡដ្ឋានជាតិកម្ពុជាតែមួយគត់៕
ប្រភពព័ត៌មាន៖ ទីភ្នាក់ងារព័ត៌មានវៀតណាម - freshnewsasia.com