វិលត្រឡប់មកទីក្រុង ឌៀនបៀនភូ នាអំឡុងថ្ងៃដើមខែ ឧសភា ស្លាកស្នាមនៃយុទ្ធនាការ ៥៦ ថ្ងៃនិងយប់របស់កងទ័ពនិងប្រជាជន យើងនាអតីតកាលនៅតែឋិតថេរនៅទីនោះ។ នោះគឺកេរដំណែល កូនភ្នំ ដុក ឡឹប កូនភ្នំ ហ៊ីមឡាម កូនភ្នំ A១ គន្លងផ្លូវអូសកាំភ្លើងកាណុង ធំឡើងភ្នំ ស្ពាន មឿងថាញ់ លេណដ្ឋាន ឌើកាត (De Castries) ...។ ស្លាក ស្នាមទាំងអស់នេះរួមបញ្ចូលទៅជាបណ្តុំកេរដំណែលជ័យជម្នះ ឌៀន បៀន ភូ ត្រូវបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផ្តល់ចំណាត់ថ្នាក់ជាកេរ ដំណែលជាតិពិសេសក្នុងឆ្នាំ ២០០៩។
![]() |
ភ្ញៀវទេសចរអញ្ជើញទស្សនានៅមណ្ឌលកេរដំណែលកូនភ្នំ A១ |
ជាម្ចាស់កម្មសិទ្ធិនៃកេរដំណែលប្រវត្តិសាស្ត្រល្បីឈ្មោះជាច្រើន រួមជាមួយនឹងខឿនវប្បធម៌ដ៏សម្បូរបែបនៃជនជាតិទាំង ១៤ ក្រុម ជាពិសេសគឺជនជាតិ៖ ថៃ យ៉ាវ ម៉ុង... ទីក្រុង ឌៀនបៀន ភូ បានកំណត់ការ អភិវឌ្ឍពាណិជ្ជកម្ម - សេវាកម្ម - ទេសចរណ៍គឺជាផ្នែក សេដ្ឋកិច្ចមុខព្រួញ។
![]() |
សារមន្ទីរជ័យជម្នះជាប្រវត្តិសាស្ត្រឌៀនបៀនភូ នៅទីកណ្ដាលទីក្រុង |
![]() |
ព្រលានយន្តហោះ មឿងថាញ់ បច្ចុប្បន្នជាអាកាសយានដ្ឋាន ឌៀនបៀនភូ ទីក្រុង ឌៀនបៀនភូ ខិតខំប្រឹងប្រែង |
ទន្ទឹមនឹងការដាក់ចេញនូវយន្តការ អាទិភាពជាច្រើនទាក់ទាញ សហគ្រិនមក វិនិយោគ ទីក្រុងផ្តោតជាសំខាន់ទៅលើការ អភិវឌ្ឍបណ្តាភូមិវប្បធម៌ ស្ថាបនា បណ្តាកេរដំណែលប្រវត្តិសាស្រ្តឱ្យល្អប្រសើរ ជាងមុន កសាងសួនច្បារនៅប្របមាត់ទន្លេ ណឹម រ៉ូម មណ្ឌលទេសចរណ៍បឹង ហួយផា មណ្ឌល ទេសចរណ៍អេកូឡូស៊ី ហ៊ីមឡាម...។
![]() |
នឹងក្លាយទៅជាទីក្រុងលំដាប់ថ្នាក់ទី ២ ជាទីក្រុងចំណុះខេត្តក្នុងឆ្នាំ ២០២០ |
![]() |
ទីក្រុង ឌៀនបៀនភូ ជំរុញខ្លាំងក្លាការអភិវឌ្ឍទេសចរណ៍វប្បធម៌ ទេសចរណ៍សហគមន៍ រួមចំណែកលើកកម្ពស់ចំណូលជូនបងប្អូនបណ្តាជនជាតិរស់នៅតាមបណ្ដាភូមិវប្បធម៌ដែលចូលរួមធ្វើទេសចរណ៍ |
អាស្រ័យ ដូច្នេះហើយ ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះចំនួនភ្ញៀវ ទេសចរមកទីក្រុង ឌៀនបៀនភូ កើនឡើងជា បន្តបន្ទាប់។ ដោយឡែក តែឆ្នាំ ២០១៨ ទីក្រុង ឌៀន បៀនភូ បានទទួលភ្ញៀវទេសចរជាង ៤០៨.០០០ លើកនាក់ ផលចំណូលពីបណ្ដាសកម្មភាព ទេសចរណ៍សម្រេច បាន ៤៩០ ពាន់លានដុង។ ពង្រីកប្រពៃណីនៃជ័យជម្នះ ឌៀនបៀនភូ អាជ្ញាធរនិងបងប្អូនបណ្តាជនជាតិនៅទីក្រុង ឌៀនបៀនភូ លើកកម្ពស់ស្មារតីសាមគ្គី ជម្នះការ លំបាក អនុវត្តល្អនូវបណ្តាសន្ទស្សន៍ សេដ្ឋកិច្ច - សង្គម។
ទោះបីនៅមានការលំបាកលំបិនមិនតិចក្ដី ក៏ប៉ុន្តែអ្នកគ្រូនិងសិស្សនៃសាលាបឋមសិក្សា ហ្វាងវ៉ាន់ណូ (ទីក្រុង ឌៀនបៀនភូ) នៅតែខំប្រឹងប្រែងឈានឡើង ដើម្បីអោយសាលា ជានិច្ចកាលសក្ដិសមនឹងឈ្មោះនៃ “វីរយុទ្ធជនប្រើស្នៀតកាំបិតចំពុះទុង” - វីរបុរសអង់អាចបូជាជីវិត ហ្វាងវ៉ាងណូ |
ប៉ុន្មានឆ្នាំថ្មីៗ នេះមុខមាត់នៃទីក្រុងបាន ផ្លាស់ប្តូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រព័ន្ធគមនាគមន៍ ក្នុងទីក្រុងត្រូវបាន សាងសង់ឡើង ប្រព័ន្ធអគ្គីសនី ទឹក សាលារៀន ស្ថានីយ៍សុខាភិបាល... ត្រូវបាន សុក្រឹត បង្វែររចនាសម្ព័ន្ធ សេដ្ឋកិច្ចត្រឹមត្រូវទៅ តាមទិសដៅ អភិវឌ្ឍន៍ពាណិជ្ជកម្ម - សេវាកម្ម - ទេសចរណ៍ ១០០% ឃុំសម្រេចបានស្តង់ដារ ជនបទថ្មី ១០០% នៃចំនួនប្រជាជនបានប្រើប្រាស់ ទឹកស្អាត អត្រាគ្រួសារក្រីក្របាន ថយចុះនៅត្រឹម ០,៣៨%...។
បរិមាណផលអគ្គីសនីរបស់ក្រុមហ៊ុនភាគហ៊ុនវារីអគ្គីសនី ណាឡឺយ (ទីក្រុង ឌៀនបៀនភូ) បានតភ្ជាប់នឹងបណ្តាញ អគ្គិសនីជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់ពាយ័ព្យ និងទូទាំងប្រទេស |