![]() |
បច្ចុប្បន្ន ទូទាំងខេត្ត តីនិញ មានចម្ការទៀបប្រមាណ ៥.០០០ ហិកតា ត្រូវបានដាំប្រមូលផ្តុំជុំវិញតំបន់ភ្នំ បាដែន និងឃុំមួយចំនួនចំណុះបណ្តាស្រុក៖ តឹនចូវ យឿងមិញចូវ |
មិនត្រឹមតែបានដាក់លក់តាមទីផ្សារនានានិងផ្សារទំនើបធំៗ ក្នុងទូទាំងប្រទេសប៉ុណ្ណោះទេ ទៀប បាដែន នៅថែមទាំងត្រូវបាននាំចេញទៅប្រទេសជាច្រើនដូចជា៖ អាមេរិក កាណាដា រុស្ស៊ី ចិន ជាដើមដោយតម្លៃមធ្យមពី ៤៥.០០០ ដល់ ៧៥.០០០ ដុងក្នុងមួយគីឡូក្រាម។
![]() |
ការវេចខ្ចប់ផ្លែទៀប បាដែន សម្រាប់នាំចេញនៅក្រុមហ៊ុន Natani តីនិញ |
![]() |
ទៀប បាដែន ត្រូវបានផលិតតាមស្តង់ដារ VietGAP GlobalGAP សម្រេចស្តង់ដារនាំចេញ |
ទៀប បាដែន នៅខេត្ត តីនិញ ត្រូវបាននាយកដ្ឋានកម្មសិទិ្ធបញ្ញា (ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា) ផ្តល់វិញ្ញាបនប័ត្រសម្គាល់ភូមិសាស្ត្រ។ ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច បណ្តាផ្នែកសមត្ថកិច្ចខេត្ត តីនិញ កំពុងខិតខំកសាងពាណិជ្ជសញ្ញាអោយផ្លែទៀប ទន្ទឹមនឹងនោះជំរុញខ្លាំងផលិតកម្មតាមស្តង់ដារ VietGAP GlobalGAP...៕