![]() |
ទីក្រុងបុរាណ ហូយអាន ត្រូវបានអភិរក្សស្ទើរតែដូចភាពដើមទាំងស្រុងជាមួយនឹងបណ្តុំកេរដំណែលស្ថាបត្យកម្មបុរាណមួយរួមមានជាច្រើនសំណង់លំនៅដ្ឋាន ទីស្នាក់ការសមាគម វត្តអារាម ទីសក្ការៈបូជាតាមបែបជំនឿរបស់ប្រជាជន អណ្តូងទឹក ស្ពាន ទីគោរពបូជារបស់វង្សត្រកូល កំពង់ផែ ផ្សារ។ល។ |
មណ្ឌលប្រាង្គប្រាសាទ មីសឺន បានកសាងឡើងពីសតវត្សរ៍ទី ៤ ដល់សតវត្សរ៍ទី ១៣ រួមមានសំណង់ស្ថាបត្យ កម្មប្រាង្គប្រាសាទនៃអរិយធម៌ ចម្ប៉ា ជាង ៧០ មានតួនាទីយ៉ាងសំខាន់អំពីប្រវត្តិសាស្ត្រ វប្បធម៌ ស្ថាបត្យ កម្ម សិល្បៈ។
![]() |
ភ្ញៀវទេសចរទស្សនាទីក្រុងបុរាណ ហូយអាន |
ឋបនីយជីវមណ្ឌលពិភពលោក គូឡាវចាម - ហូយអាន ត្រូវបានអង្គការអភិរក្សអន្តរជាតិផ្សេងៗ វាយតម្លៃគឺជាគំរូតួយ៉ាងមួយក្នុងបណ្ដាគំរូតួយ៉ាងក្នុងការអភិរក្សជីវៈចម្រុះស្តារអេកូឡូស៊ីឡើងវិញ។
![]() |
មណ្ឌលប្រាង្គប្រាសាទ មីសឺន ធ្លាប់ជាកន្លែងប្រារព្ធពិធីកិច្ចបូជាថ្វាយ ជាផ្នូររបស់ព្រះមហាក្សត្រទាំងឡាយនិងរាជវង្សានុវង្សនៃអាណាចក្រ ចម្ប៉ា។ ខែ ធ្នូ ឆ្នាំ ១៩៩៩ មណ្ឌលប្រាង្គប្រាសាទ មីសឺន ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក |
![]() | ||
មណ្ឌលប្រាង្គប្រាសាទ មីសឺន នៅឃុំ យុយភូ ស្រុក យុយស្វៀន (ខេត្ត ក្វាងណាម)
|
អាស្រ័យដោយអភិរក្ស ពង្រីកល្អតម្លៃបេតិកភណ្ឌទាំងឡាយ ក្វាងណាម សន្សឹមៗ ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ធំនៃទូទាំងប្រទេសដោយមានភ្ញៀវទេសចរចំនួន ៦,៥ លានលើកនាក់នៅឆ្នាំ ២០១៨ ក្នុងនោះ មានភ្ញៀវអន្តរជាតិចំនួន ៣,៥ លានលើកនាក់ ផលចំណូលពីទេសចរណ៍បានកើនឡើងឥតឈប់ឈរក្នុងអំឡុងប៉ុន្មានឆ្នាំជិតៗ នេះ៕