គេហទំព័រព័ត៌មានចម្រុះអេឡិចត្រូនិចនៃកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មានវៀតណាម) សូមបង្ហាញរូបភាពមួយចំនួនអំពីសកម្មភាពខាងលើដូចតទៅ៖
ទិដ្ឋភាពរួមនៃសិក្ខាសាលាវិទ្យាសាស្ត្រ "សិក្សាស្រាវជ្រាវ ប្រើប្រាស់ក្តារចុចនិងពុម្ពអក្សរខ្មែរយូនីកូដក្នុងផែនទីដំណើរការនៃការផលិតព័ត៌មានសម្រាប់សារព័ត៌មានបោះពុម្ពនិងសារព័ត៌មានអេឡិចត្រូនិករបស់ទីភ្នាក់ងារព័ត៌មានវៀតណាម " |
លោក ង្វៀនក្វឹកទន់ នាយកស្ថាប័នទីភា្នក់ងារព័ត៌មានវៀតណាមតំបន់ប៉ែកខាងត្បូង ទទួលបន្ទុកប្រធាននៃប្រធានបទសិក្សាស្រាវជ្រាវ អញ្ជើញថ្លែងរបាយការណ៍បទលំនាំសេចក្តីសិក្ខាសាលា
|
អនុបណ្ឌិត យ៉ាញ់មែន គ្រូបង្រៀន សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី ណាមបូ អញ្ជើញថ្លែងបទអន្តរាគមន៍ "ការប្រៀបធៀបរវាងពុម្ពអក្សរ UT និងពុម្ពអក្សរយូនីកូដ ខ្មែរ" ក្នុងសិក្ខាសាលា
|
អ្នកកាសែត ហានអាយទៀន អគ្គនិពន្ធនាយកកាសែត បាកលៀវ អញ្ជើញថ្លែងបទអន្តរាគមន៍ "ដំណើរការកកើតនិងការអភិវឌ្ឍ តថភាពនៃការរៀបចំផលិតព័ត៌មាន ចុះផ្សាយសារព័ត៌មានបោះពុម្ពជាភាសាខ្មែរ របស់សារព័ត៌មាន បាកលៀវ " ក្នុងសិក្ខាសាលា |
គណៈប្រតិភូទាំងឡាយអញ្ជើញចូលរួមសិក្ខាសាលា
|
អ្នកកាសែត ថាច់ខេន អគ្គនិពន្ធនាយករងនៃសារព័ត៌មាន កឹនធើ អញ្ចើញថ្លែងបទអន្តរាគមន៍ "សារព័ត៌មាន កឹនធើ ភាសា ខ្មែរ - របៀបឃោសនាជាក់ស្តែង" នៅក្នុងសិក្ខាសាលា |
គណៈប្រតិភូអញ្ជើញពិភាក្សាយោបល់ទៅវិញទៅមកពីរបៀបប្រើប្រាស់ ពុម្ពអក្សរ ខ្មែរ យូនីកូដ នៅក្នុងពេលបច្ចុប្បន្ន
|
អ្នកកាសែត សឺនហ៊ុង អគ្គនិពន្ធនាយករងនៃសារព័ត៌មាន ត្រាវិញ អញ្ជើញថ្លែងបទអន្តរាគមន៍ក្រោមប្រធានបទ "ការចុះផ្សាយសារព័ត៌មាន ត្រាវិញ អក្សរខ្មែរ" |
អ្នកកាសែត លីថាញ់ហ៊ឹង អគ្គនិពន្ធនាយករងនៃសារព័ត៌មាន សុកត្រាំ អញ្ជើញថ្លែងបទអន្តរាគមន៍ "តាំងពីព្រឹត្តិប័ត្រឃោសនាអប់រំរហូតដល់សារព័ត៌មាន សុកត្រាំង អក្សរខ្មែរ" ក្នុងសិក្ខាសាលា
|
អ្នកជំនាញការទាំងឡាយឧទ្ទេសនាម បង្ហាញប្រភេទពុម្ពអក្សរខ្មែរនានាក្នុងសិក្ខាសាលា |
លោក ង្វៀនក្វឹកទន់ ទទួលបន្ទុកប្រធាននៃប្រធានបទសិក្សាស្រាវជ្រាវអញ្ជើញពិភាក្សាផ្លាស់ប្ដូរយោបល់ទៅវិញទៅមកនៅក្នុងសិក្ខាសាលា |
បរិញ្ញាបច្ចេកវិទ្យាព័ត៌មាន ចៅប៊ុញខឿន អ្នកឯកទេសនៃនាយកដ្ឋានភូមិភាគទី ៣ (គណៈកម្មាធិការជនជាតិ) អញ្ជើញឧទ្ទេសនាមកម្មវិធីជំនួយការផ្តាច់អក្សរ ដាក់ចន្លោះមិនឃើញក្នុងការរចនាអត្ថបទភាសាខ្មែរ
|
ឧទ្ទេសនាមគេហទំព័រពិសោធន៍ដោយភាសា វៀតណាម និងភាសា ខ្មែរ នៅក្នុងសិក្ខាសាលានឹងភាសាសរសេរកម្មវិធីជំនួយយ៉ាងល្អដល់ពុម្ពអក្សរ ខ្មែរ យូនីកូដ សមស្របចំពោះគេហទំព័រពហុភាសានានា |
លោក ង្វៀនក្វឹកទន់ នាយកនៃស្ថាប័នទីភា្នក់ងារព័ត៌មានវៀតណាមតំបន់ប៉ែកខាងត្បូង ទទួលបន្ទុកប្រធាននៃប្រធានបទសិក្សាស្រាវជ្រាវ អញ្ជើញថ្លែងសេចក្តីសន្និដ្ឋានក្នុងសិក្ខាសាលា |
បកប្រែ កែសម្រួល ពិនិត្យផ្ទៀងផ្ទាត់និងបញ្ចូលអត្ថបទដោយ៖ ជ័យពិសិដ្ឋ - បឹងបួ