វីរុសកូរ៉ូណា (ជំងឺរលាកសួត) ជាប្រភេទជំងឺថ្មីមួយដែលបានកើតឡើងដំបូងនៅប្រទេសចិន ហើយបានបន្តរាលដាលដល់ប្រទេសផ្សេងៗ តាមរយៈការឆ្លងពីមនុស្សទៅមនុស្ស។
![]() |
រោគសញ្ញាដំបូងនៃការឆ្លងវីរុសកូរ៉ូណា៖
-គ្រុនក្តៅ។
-ហៀរសំបោរ។
-ឈឺសាច់ដុំ។
-ល្ហិតល្ហៃក្អក។
-ឈឺបំពង់ក។
វិធីការពារការឆ្លងវីរុសកូរ៉ូណា៖
-ចៀសវាងការជិតស្និទ្ធនឹងអ្នកជំងឺផ្លូវដង្ហើមឬអ្នកដែលសង្ស័យ។
-លាងសម្អាតដៃឲ្យបានញឹកញាប់ដោយសាប៊ូនិងទឹកស្អាត។
-កុំទៅកន្លែងលក់ឬចិញ្ចឹមសត្វ។
-ប្រកាន់ខ្ជាប់នូវការធ្វើអនាម័យស្អាត។
-សុវត្ថិភាពម្ហូបអាហារ។
បើមានរោគសញ្ញាខាងលើត្រូវប្រញាប់ទៅពិនិត្យសុខភាព៕