ក្រោរយៈពេលជិតពីរឆ្នាំអនុវត្តការចលនា "ប្រជាជនទីក្រុង ហូជីមិញ មិនចោល សម្រាមចេញទៅផ្លូវថ្នល់និងព្រែកប្រឡាយ ដើម្បីទីក្រុងស្អាតនិងកាត់បន្ថយការជន់លិចទឹក" ការយល់ដឹងរបស់ប្រជាជន បណ្តាអង្គការកំពុងរស់នៅនិងធ្វើការនៅលើភូមិសាស្រ្តទីក្រុង ហូជីមិញ បានលើកកម្ពស់យ៉ាងច្បាស់ក្រឡែត។

ជាមួយនឹងការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល ការងារផ្សព្វផ្សាយចលនាត្រូវបានផ្លាស់ប្តូរថ្មី មកទល់សព្វថ្ងៃនេះ ទីក្រុង ហូជីមិញ បានទទួលនិងដោះស្រាយ ១១.៩៥៣/១២.០២៦ ករណីប្រជាជនជូនដំណឹងរាយការណ៍អំពីស្ថានភាពចោលសំរាមចេញទៅផ្លូវថ្នល់ ព្រែកប្រឡាយ ពង្រាយធុងសំរាមជាង ៣៣.៦៧០ នៅកន្លែងសាធារណៈ ធ្វើប្រព្រឹត្តកម្ម ៦៥៦/៧៣៣ ចំណុចត្រូវបំពុលដោយសំរាម...។

ឆ្លងតាមរយៈនោះ ទម្រង់រូបភាពល្អៗ របៀបធ្វើមានប្រសិទ្ធភាពជាច្រើនត្រូវបានទីក្រុង ហូជីមិញ រក្សានិងពង្រីកទូលំទូលាយ។


យោងតាមលេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ លោក ង្វៀនធៀនញ៉ឹន ដល់ខែ ឧសភា ឆ្នាំ ២០២០ ទីក្រុង ហូជីមិញ ត្រូវចលនាបានតិចបំផុត ៨០% ចំនួនក្រុមគ្រួសារប្រជាជនចូលរួមក្នុងចលនា ព្រមទាំងបន្តសុក្រិតនូវគម្រោងមេធ្វើប្រព្រឹត្តកម្មកាកសំណល់រឹងដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ តាមទិសដៅសាងសង់ស្ថានីយ៍ប្រមូលបញ្ជូន បន្តកិនកម្ទេចសំរាមតាមខ្សែសង្វាក់ពេញលេញ ជឿនលឿន ទំនើប...៕
ស៊ន់ទិញ - ស៊ន់ទិញ - ភុកថាញ់