"ទៅរកស៊ីម " គឺទៅរកគូជីវិត ជាទំនៀម ទម្លាប់ដ៏ល្អប្រពៃនិងយូរលង់ណាស់មកហើយនៃជនជាតិ ប៉ាកូ (ក្រុមជនជាតិក្នុងភូមិភាគនៃជនជាតិ តាអូយ)។

នៅខេត្ត ធឿធៀន - ហ្វេ នេះគឺជាឱកាសសម្រាប់កំលោះ ក្រមុំទាំងឡាយដែលដល់អាយុពេញវ័យស្វែងយល់គ្នាទៅវិញទៅមក សន្យានឹងចងនិស្ស័យជាស្វាមីភរិយា។
ទីតាំង "ទៅរកស៊ីម" គឺកូនខ្ទមតូចៗ ដែលបានឪពុកម្តាយរបស់ពួកស្ត្រីក្រមុំៗ សង់ឡើង ជាធម្មតាឃ្លាតឆ្ងាយពីភូមិជិតកន្លះគីឡូម៉ែត្រ។
ពេល "ទៅរកស៊ីម" ពួកស្រីក្រមុំៗ តែងតែទៅដល់មុន ដោយយកតាមនូវកន្ត្រកដាក់ពេញដោយបាយ ដំណើប សាច់មាន់ ត្រីអាំងដើម្បីធ្វើជាវត្ថុសម្គាល់ការយល់ព្រម។

ពួកកំលោះៗ មកដល់ក្រោយ កាន់តាមខ្សែអង្កាំគ្រាប់ ត្បូងថ្ម កងប្រាក់ ប្រាក់កាក់... ធ្វើវត្ថុដើម្បីចែចូវ។
បន្ទាប់ពីនិយាយសាសងគ្នា ប្រសិនបើពេញចិត្ត ក្រមុំនឹងអញ្ជើញកំលោះឡើងលើខ្ទមដើម្បីពិសាមុខម្ហូបទាំងឡាយដែលយកមកតាម។
ពួកគេនៅជាមួយគ្នាក្នុងខ្ទមពេញមួយយប់ តែមិនត្រូវកន្លងហួសគន្លងបវេណី បើមិនដូច្នេះទេ ក្រុមគ្រួសារ វង្សត្រកូលនឹងត្រូវរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។

"ទៅរកស៊ីម" គឺជាទំនៀមទម្លាប់ដ៏បរិសុទ្ធភ្លឺថ្លារបស់កំលោះនិងក្រមុំជនជាតិ ប៉ាកូ។ ជនជាតិ ប៉ាកូ តែងតែជឿជាក់លើខ្លួនឯងនិងសុភមង្គលចំពោះសេចក្ដីស្នេហាដែលខ្លួនស្វែងរកបានបន្ទាប់ពីការណាត់ជួប "ទៅរកស៊ីម"។
នេះគឺជាលក្ខណៈវប្បធម៌ ប្រពៃណីដ៏ល្អប្រពៃ ចាំបាច់ត្រូវបានថែរក្សានិងបន្សល់ទុកអោយបណ្ដាជំនាន់ក្រោយៗ ទៀត៕