ប៉ុន្មានឆ្នាំថ្មីៗ នេះ ដោយសារហ៊ានផ្លាស់ប្តូរផ្ទៃដីដាំពោត ដំឡូងមី ដំណាំរុក្ខកម្មមិនសូវមានប្រសិទ្ធភាព ងាកមកដាំចេកប្រជាជនជាច្រើនគ្រួសារនៅខេត្ត ទ្វៀនក្វាង ជាពិសេសគឺក្រុមគ្រួសារបងប្អូនជនជាតិនៅតាមបណ្ដាឃុំតំបន់ចុងកាត់ មាត់ញក តំបន់ឆ្ងាយដាច់ស្រយាលបានរួចផុតពីភាពក្រីក្រ កសាងជីវភាពសម្បូរ សប្បាយនិងឈានឡើងធ្វើមានជាជំហានៗ។

បច្ចុប្បន្នទូទាំងខេត្តមានផ្ទៃដីដាំដំណាំចេក ២.១០០ ហិកតា ប្រមូលផ្តុំច្រើនបំផុតនៅស្រុក ចៀមហ្វា ដោយមានចំនួន ១.០៤៤ ហិកតា ស្រុក អៀនសឺន ចំនួន ៣៣៨ ហិកតា ស្រុក សឺនយឿង ចំនួន ៣៤៣ ហិកតា…។

បើធៀបនឹងរាល់ប្រភេទដំណាំដទៃទៀត ដំណាំចេកងាយដាំណាស់ មានលទ្ធភាពទប់ទល់នឹងគ្រោះរាំងស្ងួតបានយ៉ាងល្អ បន្ទាប់ពីដាំប្រហែល ១ ឆ្នាំនឹងផ្ដល់ផល រយៈពេលផ្ដល់ផលពី ៣ ដល់ ៥ ឆ្នាំជាបន្តបន្ទាប់ ហើយមិនចាំបាច់ដាំឡើងវិញ ម្ល៉ោះហើយសន្សំសំចៃបានប្រាក់ចំណាយក្នុងការបង្កបង្កើនផល។

ជាមួយនឹងតម្លៃលក់ជាមធ្យមពី ៤.០០០ ដល់ ៩.០០០ ដុងក្នុងមួយគីឡូក្រាម ចេកមិនត្រឹមតែជួយអោយអ្នកដាំរកបានប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំប៉ុណ្ណោះទេ នៅទាំងក្លាយជាទិសដៅថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់បងប្អូនជនជាតិនៅខេត្ត ទ្វៀនក្វាង ជាច្រើនក្រុមគ្រួសារទៀតផង៕