ប៉ុស្តិ៍ការពារព្រំដែន ញ៉ឹម (បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ធឿធៀន - ហ្វេ) មានភារកិច្ចគ្រប់គ្រងឃុំទាំង ៤ ចំណុះស្រុក អាលឿយ រួមមាន៖ ក្វាងញ៉ឹម ហុងបាក់ ហុងថាយ និង ហុងធឿង ជាកន្លែងរស់នៅរបស់បងប្អូនជនជាតិ តាអូយ កឺទូ វ៉ឹនគៀវ ប៉ាកូ...។

នៅចំពោះមុខនៃភាពអត់ឃ្លានជាប្រចាំរបស់បងប្អូនកម្មាភិបាល យុទ្ធជនការពារព្រំដែននៅទីនេះបានជួយឧបត្ថម្ភ ណែនាំបងប្អូនជនជាតិអភិវឌ្ឍការចិញ្ចឹមសត្វ ការធ្វើស្រែ ជាពិសេសគឺដាំព្រៃឈើ គួបផ្សំនឹងចិញ្ចឹមសត្វ។

ភូមិ ក្លែងអាប៊ុង ឃុំ ក្វាងញ៉ឹម ស្រុក អាលឿយ មានបងប្អូនជនជាតិ តាអូយ ចំនួន ១៥៥ គ្រួសារ។ ដោយមានការជួយឧបត្ថម្ភពីសំណាក់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ញ៉ឹម បងប្អូនជនជាតិបានជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍសេដ្ឋកិច្ចព្រៃឈើ ពង្រីកទម្រង់រូបភាពចិញ្ចឹមសត្វ បានកកើតឡើងនូវទម្រង់រូបភាពផលិតកម្មជាច្រើនពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជាជំហានៗ។ មកទល់ពេលនេះ ភូមិទាំងមូលនៅមានគ្រួសារក្រីក្រតែ ៣៣ គ្រួប៉ុណ្ណោះ សឹងតែទាំងអស់គ្រួសារណាក៏មានផ្ទៃដីដាំអាកាស្យាទំហំ ១ ហិកតាដែរ ជីវភាពរស់នៅបានកែលម្អយ៉ាងច្បាស់ក្រឡែត។

ឆ្នាំ ២០២០ ស្រុក អាលឿយ ខិតខំប្រឹងប្រែងកាត់បន្ថយអត្រាគ្រួសារក្រីក្រចុះនៅក្រោម ១៥% ផ្ទៃដីដាំដុះសរុបសម្រេចបាន ៥.៨០០ ហិកតា ហ្វូងសត្វស្រុកនិងបក្សីស្រុក សរុបសម្រេចបាន ៤១២.៥០០ ក្បាល ផ្ទៃដីចិញ្ចឹមនិងបណ្ដុះជលផលសម្រេចបាន ២៤២ ហិកតា ...៕
ដូទ្រឿង