អាស្រ័យដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើអភិវឌ្ឍន៍ការចិញ្ចឹមសត្វពាហនៈដែលស៊ីស្មៅ មកទល់ពេលនេះ ទីក្រុង ហាណូយ មានក្របីជាង ១៤.០០០ ក្បាល គោចំនួន ១៣៤.០០០ ក្បាលហើយជាមូលដ្ឋានដំបូងបង្អស់ក្នុងទូទាំងប្រទេស ផលិតបានស្ពែមគោគុណភាពខ្ពស់សម្រាប់ផ្គត់ផ្គង់អោយទីផ្សារ។

យោងតាមលោក ជូភូមី ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ហាណូយ បច្ចុប្បន្ន វិស័យចិញ្ចឹមសត្វមានអត្រាជាង ៥០% នៃតម្លៃផលិតកម្មកសិកម្មនៃទីក្រុងទាំងមូល។

នៅលើភូមិសាស្ត្របានកកើតឡើងនូវតំបន់ចិញ្ចឹមសត្វគោលដៅជាច្រើន ឃុំចិញ្ចឹមសត្វគោលដៅនិងកសិដ្ឋានចិញ្ចឹមសត្វទ្រង់ទ្រាយធំនៅក្រៅតំបន់ទីប្រជុំជន។ ស្ថានភាពចិញ្ចឹមសត្វពាហនៈដែលស៊ីស្មៅបានរីកចម្រើនដោយស្ថិរភាព ហ្វូងគោមាននិន្នាការកើនឡើងដោយសារតម្រូវការទីផ្សារធំនិងតម្លៃលក់មានលំនឹង។

ដើម្បីឱ្យអ្នកចិញ្ចឹមសត្វពាហនៈលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច នាពេលខាងមុខនេះ ទីក្រុង ហាណូយ នឹងពង្រីកហ្វូងគោចំនួន ១០០.០០០ ក្បាលបន្ថែម ព្រមទាំង ផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រីកទម្រង់រូបភាពតំណភ្ជាប់តាមខ្សែសង្វាក់ពេញលេញក្នុងការចិញ្ចឹមសត្វ…៕