បានបង្កើតឡើងតាំងពីខែ តុលា ឆ្នាំ ២០១១ ក្នុងអំឡុងពេលជិត ១០ ឆ្នាំធ្វើសកម្មភាព កងនារីសេនាជនតំបន់បងប្អូនជនជាតិភាគតិចចំណុះឃុំ ស៊ន់ភូ ស្រុក ស៊ន់ឡុក (ខេត្ត ដុងណាយ) តែងតែសកម្មក្នុងការងារប្រយុទ្ធប្រឆាំងទប់ ស្កាត់ វែកមុខឧក្រិដ្ឋជននិងអំពើអបាយមុខសង្គម ធានាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅ យ៉ាងកុះករ។

កងសេនាជនពិសេសនេះមានសមាជិក ១៥/១៥ នាក់ជាស្រីភេទ ជាង ៥០% ជាជនជាតិភាគតិច។ បងស្រី ទ្រឿងធីង៉ុកហាញ់ ប្រធានកងនារីសេនាជនបានរៀបរាប់ថា បងស្រីទាំងនេះតែងតែជាអ្នកមានវត្តមានដំបូងគេបង្អស់ ក្នុងស្ទើរតែគ្រប់ករណីគ្រោះថ្នាក់ ទំនាស់ ជួយជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ ការពារកន្លែងកើតហេតុ...។

ជាមួយនឹងប្រភពព័ត៌មានដ៏មានតម្លៃជាង ៤០០ ផ្ដល់ជូននគរបាលឃុំ បងស្រីទាំងនោះបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្ត្រ។

យោងតាមលោកស្រី ឡេធីង៉ុកលាន់ ប្រធានសហព័ន្ធនារីខេត្ត ដុងណាយ កងនារីសេនាជននេះគឺជាទម្រង់រូបភាពគំរូរបស់សហព័ន្ធនារីខេត្ត កំពុងបានគាំទ្រនិងពង្រីកទូលំទូលាយចេញទៅមូលដ្ឋានជាច្រើន៕