កន្លាតសមុទ្រយ៉ាងធំមួយក្បាលដែលមានមុខមាត់ស្រដៀង ដាត វ៉ាឌ័រ (Darth Vader) តួអង្គក្នុងខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រ Star Wars (សង្គ្រាមភពផ្កាយ) ត្រូវបានប្រទះឃើញគួរឱ្យភ្ញាក់ផ្អើលនៅបាតមហាសមុទ្រ ឥណ្ឌា ហើយវាត្រូវបានគេស្គាល់ថាជាអម្បូរថ្មី។






ចាប់បានកន្លាតសមុទ្រយក្សមុខដូច Darth Vader ក្នុងរឿង Star Wars
ក្រុមអ្នកសិក្សាស្រាវជ្រាវមកពីប្រទេស សិង្ហបុរី បានប្រទះឃើញកន្លាតយក្សមានជើង ១៤ គួរឱ្យខ្លាចនេះអំឡុងពេលចុះស្រាវជ្រាវក្នុងទឹកជ្រៅឯនាយឆ្នេរសមុទ្រ បានតេន (Banten) ស្ថិតក្នុងខេត្ត ជ្វាខាងលិច (Western Java) ប្រទេស ឥណ្ឌូនេស៊ី កាលពីឆ្នាំ ២០១៨ ប៉ុន្តែទើបតែ ត្រូវបានចុះផ្សាយក្នុងកាលពីពេលថ្មីៗ នេះប៉ុណ្ណោះ។
ពេលនេះកន្លាតដែលមានមុខមាត់ស្រដៀងនឹងស្រោមមុខរបស់តួអង្គក្នុងរឿង Star Wars ខាងលើនេះត្រូវបានគេដាក់ឈ្មោះឱ្យជាផ្លូវការថា Bathynomus raksasa។
ការសិក្សាស្រាវជ្រាវនេះធ្វើឡើងដោយលោក ភីតធ័រ អឹង (Peter Ng) មកពីសាកលវិទ្យាល័យជាតិ សិង្ហបុរី (National University of Singapore) និងសហការី ដោយអំឡុងពេលនោះពួកគេ បានរុករក ៦៣ ទីតាំងផ្សេងគ្នាក្នុងជម្រៅទឹកចាប់ពី ៨០០ ម៉ែត្រដល់ ២.១០០ ម៉ែត្រ ក្នុងរយៈពេល ២ សប្ដាហ៍៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ជ័យពិសិដ្ឋ