ខាងក្រោមនេះ គឺសញ្ញា៣ដែលអាចបង្ហាញអ្នកម្តាយថាក្នុងខ្លួនកំពុងតែមានផ្ទុកសារធាតុពុល។ នៅពេលដែលស្បែកអ្នកម្តាយប្រែជាមិនស្អាត ហើយទឹកមុខប្រែប្រួលដោយប្រែជាមិនល្អមានន័យថាក្នុងខ្លួននឹងមានផ្ទុកសារធាតុពុលច្រើន។
នៅពេលដែលស្បែកអ្នកម្តាយប្រែជាលឿង ហើយឡើងកន្ទួលក្រហមនោះ អ្នកគួរ តែប្រយ័ត្នដោយគួរតែបញ្ចេញជាតិពុលចេញមកក្រៅ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកនិងកូនក្នុងផ្ទៃ។

ប្រសិនជាអ្នកម្តាយតែងកើតមានអាការៈទល់លាមកក៏អាចបង្ហាញថារាងកាយរបស់អ្នកម្តាយកំពុងតែមានផ្ទុកសារធាតុពុលដែរ ព្រោះនៅពេលដែលរាងកាយអ្នកមានជាតិពុលខ្ពស់ នឹងធ្វើឲ្យអ្នកពិបាកក្នុងការបត់ជើងធំខ្លាំងណាស់។
នៅពេលដែលក្លិនមាត់អ្នកម្តាយប្រែជាមិនល្អ មានន័យថាដល់ពេលដែលអ្នកម្តាយត្រូវបញ្ចេញជាតិពុលហើយ។
ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នពីអាការៈ ៣ នេះ ទើបសារធាតុពុលទាំងនោះអាចបញ្ចេញមកក្រៅអស់ មិនបំផ្លាញសុខភាពរបស់អ្នកទាំងពីរបាន៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា