ប្រសិនជាអ្នកចង់ឲ្យខួរក្បាលអ្នកខ្លាំងពូកែ អ្នកអាចជ្រើសរើសអាហារខាងក្រោមដើម្បីពិសារ។ អាហារនោះមានដូចជា៖

ចេក
នៅក្នុងផ្លែចេកសម្បូរទៅដោយសារធាតុជាច្រើន ដែលអាចធ្វើឲ្យខួរក្បាលអ្នកវៃឆ្លាតខ្លាំងណាស់។
ដូចនេះ អ្នកអាចបរិភោគចេកបាន ដើម្បីធ្វើឲ្យអ្នកអាចកើតមានគំនិតច្នៃប្រឌិតច្រើន។
ត្រី
ក្នុងត្រីមានសារធាតុដែលអាចជួយការពារមិនឲ្យកោសិការខួរក្បាលអ្នកឆាប់ចាស់ឡើយ ថែមទាំងអាចជួយអ្នកឲ្យចងចាំបានល្អ។
ជាពិសេស វានឹងធ្វើឲ្យខួរក្បាលអ្នកលូតលាស់យ៉ាងល្អ ព្រមទាំងជួយការពារភ្នែកអ្នកឲ្យភ្លឺផងដែរ។
ដូចនេះ អ្នកគួរបរិភោគត្រីប្រសើរជាងសាច់ដទៃទៀត ទើបខួរក្បាលឆ្លាតវៃ។
ល្ងខ្មៅ
ល្ងខ្មៅក៏អាចជួយប៉ូវខួរក្បាល អ្នកអាចញ៉ាំរាល់ថ្ងៃបាន ហើយពិសារចំនួន ២ ដងក្នុងមួយថ្ងៃ។
នៅពេលដែលអ្នកពិសារបានចាប់ពី ៤២ ថ្ងៃទៅ អ្នកនឹងសង្កេតឃើញខួរក្បាលអ្នកនឹងរស់រវើកខ្លាំងជាមុនជាមិនខាន។
ក្រូចឃ្វិច
ចំពោះសិស្សានុសិស្សទាំងឡាយអាចជ្រើសរើសក្រូចឃ្វិច ដើម្បីពិសារបាន ព្រោះនៅក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយអ្នកឲ្យចងចាំមេរៀនបានល្អ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា