ទោះបីជាឈានចូលដល់អាយុ ៩៣ ឆ្នាំហើយក៏ដោយ តែលោក លឿងឡុងវ៉ឹន ជនជាតិ តៃ នៅភូមិ អៀនភូ ឃុំ អានទឿង ទីក្រុង ទៀនក្វាង (ខេត្ត ទៀនក្វាង) នៅតែជានិច្ចកាល "រក្សាភ្នក់ភ្លើង" ជក់ចិត្តនឹងវប្បធម៌ តៃ ដោយការងារធ្វើសមុច្ច័យនិងបកប្រែបណ្ដាបទ ថែន បុរាណនិងបង្ហាត់បង្រៀនបន្តអោយអ្នកជំនាន់ក្រោយ អភិរក្សអក្សរ ណូម - តៃ។

ផ្ដើមពីសៀវភៅអក្សរ តៃ បុរាណទាំងឡាយដែលគ្រួសារគាត់បានបន្សល់ទុកមក គាត់បានសរសេរឡើងវិញនិងចងក្រងជាសៀវភៅឯកសារដ៏មានតម្លៃជាច្រើនក្បាលដូចជា៖ "ក្បួននៃបទចម្រៀងឆ្លងឆ្លើយទាំងឡាយក្នុងបណ្ដាពិធីតូចៗ នៃពិធីរៀបមង្គលការនៅ ទ្វៀនក្វាង" "បទ ថែន បុរាណមួយចំនួនជាអក្សរ ណូម-តៃ" ...។

ក្នុងនោះ សៀវភៅ "ក្បួននៃបទចម្រៀងឆ្លងឆ្លើយទាំងឡាយក្នុងបណ្ដាពិធីតូចៗ នៃពិធីរៀបមង្គលការនៅ ទ្វៀនក្វាង" មានកម្រាស់ ៤១០ ទំព័រដោយគាត់សហការជាមួយបណ្ដាអ្នកនិពន្ធលោក តុងដាយហុង និងលោក ម៉ាវ៉ាន់ ឌឹក សុទ្ធសឹងជាសមាជិកនៃសមាគមសិល្បៈ ប្រជាប្រិយ ខេត្តរួមគ្នារៀបចំជាឯកសារមួយពិសេស ដោយឡែកស្តីអំពី បទចម្រៀង ឆ្លងឆ្លើយទាំងឡាយក្នុងបណ្ដាពិធីតូចៗ នៃពិធីរៀបមង្គលការដំបូងបង្អស់របស់ខេត្ត ទ្វៀនក្វាង។

ការលះបង់កម្លាំងកាយចិត្តដោយមិនចេះនឿយហត់របស់លោក លឿងឡុង វ៉ឹន បានរួមចំណែកក្នុងការថែរក្សានិងពង្រីកនូវខ្លឹមដ៏បវរនៃវប្បធម៌ របស់ជនជាតិ តៃ។ សៀវភៅបុរាណទាំងឡាយដែលគាត់បានចំណាយកម្លាំងរក្សាទុកដ៏យូរមកហើយនៅជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានក្នុងឃ្លាំងវប្បធម៌ប្រជាប្រិយ វៀតណាម។ ជាមួយនឹងការរួមវិភាគទានដ៏ធំធេងក្នុងការថែរក្សាវប្បធម៌ជនជាតិឆ្នាំ ២០១៧ លោកមានកិត្តិយសបានមជ្ឈិមសមាគមសិល្បៈ ប្រជាប្រិយ វៀតណាម ជូនប័ណ្ណទទួលស្គាល់កិត្តិនាមជាសិប្បករប្រជាប្រិយ៕
ភុងណាមសឿង