គ្រូអាចារ្យគឺជានាមប្បញ្ញត្តិ របៀបហៅដោយសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់ដែល បងប្អូនជនជាតិ ខ្មែរ នៅតំបន់ ណាមបូ (ភូមិភាគខាងត្បូង វៀតណាម) ចង្អុលបង្ហាញសម្រាប់មនុស្សម្នាដែលមានប្រជាប្រិយភាព អ្នកទាំងឡាយដែលមានតួនាទីដ៏មានសារៈសំខាន់ក្នុងជីវភាពវប្បធម៌ - សង្គម ហើយត្រូវបានចាត់ទុកថាជា "ក្បាលម៉ាស៊ីន" សម្រាប់ស្ថាប័នសីល ធម៌ របៀបរបបនៃការរស់នៅតាមភូមិស្រុកនានា។

លោកគ្រូអាចារ្យត្រូវតែជាអ្នកដែលមាន សីលធម៌ល្អ ឆ្លងកាត់អំឡុងពេលបំពេញសិក្ខាជាច្រើនឆ្នាំក្នុងវត្តអារាម ហើយមានស្នាដៃលេចធ្លោ មានការយល់ដឹងយ៉ាងជ្រៅជ្រះអំពីធម៌អាថ៌នៃពុទ្ធវចនៈ យល់ជ្រួតជ្រាបអំពីទំនៀមទម្លាប់របស់ជនជាតិ ខ្មែរ។
ជាទូទៅលោកគ្រូអាចារ្យតែងចូលរួមក្នុងគណៈកម្មការ នៅតាមបណ្តាវត្តអារាមនានា រួមចំណែកថែរក្សាទំនៀម ទម្លាប់ ជំនឿផង ណែនាំ រៀបចំដំណើរការអនុវត្តដោយផ្ទាល់ ឬដោយប្រយោលពិធីកិច្ចផ្សេងៗ នៅតាមគេហដ្ឋានក៏ដូចជាក្នុងសហគមន៍ផង។

លោកគ្រូអាចារ្យខ្លះក៏ចេះផ្សំថ្នាំព្យាបាលជំងឺ ជួយជ្រោមជ្រែងអ្នកដែលជួបការលំបាកលំបិន ត្រដាប់ត្រដួសក្នុងជីវភាពរស់នៅ...។ ជាមួយនឹងកិត្យានុភាពរបស់ខ្លួន លោកគ្រូអាចារ្យក៏ដើរតួនាទីយ៉ាងសកម្មក្នុងការឃោសនា ផ្សព្វផ្សាយបណ្តាគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ចលនាបងប្អូនជនជាតិ ខ្មែរ នៅតំបន់ ណាមបូ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច អនុវត្តរបៀបរបបរស់នៅប្រកបដោយវប្បធម៌...។

គ្រូអាចារ្យក្លាយជា "ស្ពានចម្លង" វប្បធម៌ក្នុងសហគមន៍ ខ្មែរ នៅតំបន់ ណាមបូ ពីមួយជំនាន់ទៅមួយជំនាន់សម្រាប់បច្ចុប្បន្នកាលនិងអនាគតកាល៕
អត្ថបទនិងរូបថត៖ មុនីចិន្តា - សឺនហេង
បញ្ចូលអត្ថបទដោយ៖ យ័ញលើយ