បន្ទាប់ពីអាក់ខានអស់រយៈពេលដ៏យូរដោយអនុវត្តគម្លាតសុវត្ថិភាពសង្គមនិងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នោះ ចាប់ពីពាក់កណ្តាលខែ កញ្ញា ឆាំ្ន ២០២១ ទីក្រុង ហូ ជីមិញ បានរៀបចំបណ្ដាកម្មវិធីទេសចរវិលត្រឡប់ទៅរកប្រភពដើមនៅតំបន់បដិវត្តន៍លើភូមិសាស្ត្រស្រុកចំនួនពីរគឺ កឹនយើ និង គូជី។


បណ្ដាកម្មវិធី "ទេសចរបៃតងទៅកាន់តំបន់បៃតង" ដំបូងបង្អស់ត្រូវបានរៀបចំសម្រាប់អ្នកដំណើរដែលជាកងកម្លាំងជួរមុខចូលរួមការងារបង្ការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រ ទីក្រុង ហូ ជីមិញ។
ដំណើរទេសចរត្រូវបានរៀបចំក្នុងមួយថ្ងៃពេញដោយមានកម្មវិធីផ្សេងៗ ដូចជា៖ "កឹន យើ - ធម្មជាតិស្រស់បំព្រង" ដោយមានគោលដៅជាមូលដ្ឋានបដិវត្តន៍ តំបន់មូលដ្ឋានតស៊ូ ព្រៃសាក មណ្ឌលអេកូទេសចរណ៍ វ៉ាមសាត មណ្ឌលទេសចរណ៍ យ៉ឹនសី... "ដំណើរការបៃតងមកកាន់ដែនដីដែកថែប" ដោយមានគោលដៅជាប្រាសាទ យ៉ា ឌិញ ប្រាសាទ បេនយឿក មូលដ្ឋានបដិវត្តន៍និងមណ្ឌលបង្ហាញឡើងវិញអំពីតំបន់រំដោះ គូជី មណ្ឌលអេកូទេសចរណ៍ តាមតឹន។ល។

អញ្ជើញចូលរួមក្នុងកម្មវិធីនេះដែរ លោកស្រី ង្វៀន ធីឡេ អនុលេខានៃគណៈកម្មា ធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ហូ ជីមិញ មានប្រសាសន៍អោយដឹងថា៖ "អ្នកទាំងឡាយដែលចូលរួមត្រូវតែធានាសុវត្ថិភាព ធ្វើតេស្តិ៍រហ័សរកមេរោគកូវីដ-១៩ ចាក់វ៉ាក់សាំងគ្រប់គ្រាន់ទាំងពីរដូសហើយធ្វើដំណើរលើកំណាត់ខ្សែផ្លូវបៃតង"។

មិនត្រឹមតែសម្រាប់អំណរដឹងគុណកងកម្លាំងជួរមុខក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ប៉ុណ្ណោះទេ កម្មវិធីទេសចរទាំងនេះ ថែមទាំងបានរួមចំណែកបើកដំណើរការសកម្មភាពទេសចរ ផលិតកម្ម អាជីវកម្មនៅលើភូមិសាស្ត្រទីក្រុង ហូ ជីមិញ ឡើងវិញជាបណ្តើរៗ...៕
ផលិតដោយ៖ វូភឿងវ៉ឹន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ