បុណ្យចូលឆ្នាំថ្មីប្រពៃណីគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យសំខាន់បំផុតទាំង ៣ ក្នុងមួយឆ្នាំៗ របស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង)។

ក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ទន្ទឹមនឹងពិធីកិច្ចប្រពៃណីផ្សេងៗ ដូច ជាប្រគេនចង្ហាន់ព្រះសង្ឃ ពូនភ្នំខ្សាច់ ស្រង់ទឹកព្រះជាដើម ដែលប្រព្រឹត្តទៅនៅព្រះវិហារនិងក្នុងបរិវេណវត្ត ភូមិស្រុក ខ្មែរ ថែមទាំងមានភាពខ្ញៀវខ្ញាអ៊ូអរដោយមានសកម្មភាពសិល្បៈ កីឡាជាច្រើន ជាពិសេសគឺល្បែងប្រជាប្រិយផ្សេងៗ ដូចជា៖ ទាញព្រ័ត្រ រុញដំបង លោតបាវ វាយក្អម។ល។

នៅខេត្ត សុកត្រាំង មូលដ្ឋានមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនបំផុតនៅលើភូមិសាស្ត្រ ណាមបូ អោយតែដល់បុណ្យចូលឆ្នាំថ្មីម្ដងៗ វត្ត បុព្វេវណ្ណា រាម (ព្រែកពិន្ទួង) នៅឃុំ ភូមី (ស្រុក មីទូ) រៀបចំការប្រគំតន្ត្រីច្រៀងរាំរួមគ្នាតាមទម្លាប់មិនដែលអាក់ខាន ទាក់ទាញយុវជនយុវនារីចូលរួមយ៉ាងច្រើនកុះករដោយគ្រងសម្លៀកបំពាក់ប្រពៃណីដ៏ស្រស់ឆើតអស្ចារ្យ ទន់ភ្លន់ល្វាស ល្វន់ក្នុងចង្វាក់រាំវង់ ខណៈពេលវត្ត ពោធិធំ (ផ្តៅពេន) នៅឃុំ វៀនប៊ិញ (ស្រុក ត្រឹនដេ) រៀបចំការប្រណាំងទូកកាណូត វត្ត ឃ្លាំង (ទីក្រុង សុកត្រាំង) រៀបចំការប្រកួតប៉េតង់...។

ឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា។ ទន្ទឹមនឹងពិធីកិច្ចប្រពៃណីទាំងឡាយ បុណ្យចូលឆ្នាំថ្មីក៏ជាបរិយាកាសវប្បធម៌ដ៏ល្អឯកមួយ ជាកន្លែងថែរក្សា អភិរក្ស ពង្រីកតម្លៃប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ ឆ្លងតាមរយៈសកម្មភាពសម្តែងសិល្បៈ ប្រកួត កីឡា ល្បែងប្រជាប្រិយ៕
អត្ថបទ៖ ឡឹម ទ្វៀន រូបថត៖ ឡឹម ទ្វៀន - ត្រឹន ជីកុង
បញ្ចូលទិន្នន័យដោយ៖ ចន្ទ រាជនី