ស្រុកទេស ដ្វយ - ដែនដីដ៏ធំទូលាយមួយស្ថិតនៅភាគខាងលិចព្រះបរមរាជវាំង ថាំងឡុង ស្របនឹងភូមិសាស្រ្តទីរួមខេត្ត សឺនតី បណ្តាស្រុក ក្វឹកអ្វាយ ថាច់ថឹក បាវី ដានភឿង។ល។ គឺជាទីចាប់កំណើតនៃខឿនអរិយធម៌ វៀតណាម បុរាណ។
ស្រុកទេស ដ្វយ ក៏ជាដែនដីកេតនវត្ថុដោយមានអ្នកដែលប្រកបដោយចរិយាគតិបណ្ឌិតជាច្រើនបានរួមចំណែកយ៉ាងធំធេងដល់ប្រទេសជាតិ ស្រុកកំណើតរបស់មហាបុរសនិងឥស្សរជនប្រវត្តិសាស្ត្រល្បីឈ្មោះជាច្រើនដូចជា ភុង ខាក់ខ្វាន ឃ្វឹត យុយទៀន។ល។

ដោយមានឋានៈតួនាទីគឺជាបុរីមួយក្នុងចំណោមបុរីទាំងបួននៅក្បែរព្រះបរមរាជវាំង - ធានីនៃប្រទេស វៀតណាម ស្រុកទេស ដ្វយ តែងតែជាកន្លែងប្រាស្រ័យ ផ្ដោះប្តូរវប្បធម៌ជាមួយ ថាំងឡុង - ហាណូយ រងផលប៉ះពាល់យ៉ាងខ្លាំងក្លានៃនគរូបនីយកម្ម ហាណូយ បង្កើតតំបន់វប្បធម៌ជនបទនៅចំកណ្តាលតំបន់ទីប្រជុំជនក្នុងទីក្រុងបន្តិចម្តងៗ ប៉ុន្តែតម្លៃស្នូលនៃវប្បធម៌ស្រុកទេស ដ្វយ នៅតែដូចជាប្រភពដើមស្ងប់ស្ងាត់ បន្តវេនបង្កើតទៅជាលក្ខណៈដោយឡែករបស់ សឺនតី - ហាណូយ។

ត្រូវបានស្គាល់ថាជាកន្លែងផ្ទុកកេរដំណែលប្រវត្តិសាស្ត្រ -
វប្បធម៌ - ស្ថាបត្យកម្មសិល្បៈជាច្រើន ជាពិសេសគឺផ្ទះបុរាណជាច្រើនខ្នងប្រកបដោយសម្រស់ដ៏ពិសេស
ដាច់ដោយឡែករបស់ស្រុកទេស ដ្វយ
សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ លោក វូ មិញយ៉ាង អនុប្រធានក្រុមប្រឹក្សាបេតិកភណ្ឌវប្បធម៌ជាតិបានមានប្រសាសន៍ថា៖ ស្រុកទេស ដ្វយ គឺជាបរិយាកាសវប្បធម៌មួយ មានទីតាំងពិសេសក្នុងដំណើរវឌ្ឍនភាពវប្បធម៌ វៀតណាម ទាំងមូល។
ការថែរក្សានិងពង្រីកបេតិកភណ្ឌវប្បធម៌ស្រុកទេស ដ្វយ ចាំបាច់ដំណើរការយ៉ាងស៊ីជម្រៅបន្តទៀត ផ្តោតលើចំណុចលេចធ្លោ គឺទីរួមខេត្ត សឺនតី កន្លែងជួបប្រសព្វគ្នា និងសាយភាយតម្លៃទាំងឡាយ នៃ បេតិកភណ្ឌវប្បធម៌ស្រុកទេស ដ្វយ ក្នុងនោះមានបេតិកភណ្ឌចំនួនបីគួរតែត្រូវបានយកចិត្តទុកដាក់ដំបូងគេបង្អស់រួមមានកំពែងបន្ទាយបុរាណ សឺនតី ភូមិបុរាណ ដឿងឡឹម និងពិធីបុណ្យ ប្រាសាទ វ៉ា៕
អត្ថបទ៖ ហាយមី
រូបថត៖ ង្វៀនគុក - ឯកសារកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២២ ដោយ៖ ចន្ថា