ចំពោះប្រជាជនភូមិ ក្រុង ឃុំ អៀមើរ៍ ស្រុក ជឺប្រុង (ខេត្ត យ៉ាឡាយ) លោកស្រី ក្សរ៍ ហប្លឹម ជនជាតិ យ៉ារ៉ាយ តែងតែត្រូវបានជឿទុកចិត្តនិងគោរពរាប់អានដោយសារការរួមវិភាគទានទាំងឡាយរបស់លោកស្រីដល់ការអភិវឌ្ឍរួមនៃតំបន់ព្រំដែនពោរពេញទៅដោយកម្តៅថ្ងៃនិងខ្យល់។
ជាស្រ្តីព្រឹទ្ធាចារ្យភូមិដ៏កម្រនៅលើដែនដី តីង្វៀន ដែលមានព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ លោកស្រី ក្សរ៍ ហប្លឹម (កើតឆ្នាំ ១៩៤៥) ធ្លាប់ជាកម្មាភិបាលនៃបញ្ជាការដ្ឋានយោធាខេត្ត យ៉ាឡាយ ត្រូវបានប្រជាជនផ្ដល់សេចក្ដីទុក ចិត្តជ្រើសរើសធ្វើជាព្រឹទ្ធាចារ្យភូមិឆ្នាំ ១៩៩៨។

ក្នុងមួយជីវិតលះបង់កម្លាំងកាយចិត្តជូនបដិវត្តន៍ ជូនភូមិនិគម លោកស្រីមិនគិតដល់សុភមង្គលផ្ទាល់ខ្លួនឡើយ។ ពេលជួបអ្នកមានស្ថានភាពលំបាកលំបិន លោកស្រីត្រៀមជាស្រេចអោយខ្ចីគោ ប្រាក់ អង្ករ សម្រុះសម្រួលទំនាស់ឬក៏ទៅដល់ផ្ទះនីមួយៗ ឃោសនា ចលនាបងប្អូនជនជាតិផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើការងារ។
អ្នកស្រី ស៊ីវ កែវ នៅភូមិ ក្រុង បានអោយដឹងថា៖ "ឃើញមនុស្សជាច្រើនមកផ្ទះព្រឹទ្ធាចារ្យ ក្សរ៍ ហប្លឹម ខ្ចីប្រាក់ដើម្បីធ្វើការងាររកស៊ីបានជាឆ្នាំ ២០១៩ ខ្ញុំបានក្លៀវក្លាហ៊ានខ្ចីគោមេ ១ ក្បាលរបស់ព្រឹទ្ធាចារ្យភូមិដើម្បីបង្កបង្កើតហ្វូងគោអោយខ្លួនឯង។ រហូតមកទល់ពេលនេះ មេគោនោះបានផើមលើកទី ២ ហើយ។ ខ្ញុំសប្បាយចិត្តណាស់!"

មិនត្រឹមតែបើកចិត្តបើកបេះដូងជាស្រេចជួយអ្នករាល់គ្នាប៉ុណ្ណោះទេ លោកស្រី ក្សរ៍ ហប្លឹម ក៏ចលនាបងប្អូនជនជាតិសាមគ្គី អភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ទំនៀមទម្លាប់អន់ថយ កសាងជនបទថ្មី.... យ៉ាងសកម្មទៀត ផង។
យោងតាមលោក ង្វៀន ទន់អាញ់ អនុប្រធានគណៈកម្មាធិការប្រជាជន ឃុំ អៀមើរ៍ ដោយមានការរួមវិភាគទានទាំងឡាយរបស់ខ្លួន លោកស្រី ក្សរ៍ ហប្លឹម ពិតជា "ស្ពានចម្លង" រវាងអាជ្ញាធរជាមួយនឹងប្រជាជនឃុំ អៀ មើរ៍៕
អត្ថបទនិងរូបថត៖ ហុងដៀប
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ