
ចំណុះឃុំ មឿងផាំង ទីក្រុង ដៀនបៀនភូ (ខេត្ត ដៀនបៀន) ចែកាន់ ត្រូវបានស្គាល់ថាជាភូមិរក្សាទុក អភិរក្សជាច្រើនតម្លៃវប្បធម៌ជនជាតិ ថៃ បុរាណ។ ជាមួយនឹងបរិយាកាសដ៏បរិសុទ្ធ ធម្មជាតិស្រស់បំព្រង ភូមិ ចែកាន់ បាននិងកំពុងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរនៅតំបន់ភ្នំ តីបាក់ (ភូមិភាគពាយ័ព្យ)។ល។
ភូមិ ចែកាន់ ផ្អែកខ្នងលើផ្នែកមួយនៃជួរភ្នំ ពូដូន មានកំពូលខ្ពស់បំផុតគឺ ពូហួត កម្ពស់ជាង ១.៧០០ ម៉ែត្របើប្រៀបនឹងផ្ទៃទឹកសមុទ្រ។ នៅលើកំពូលភ្នំនេះដោយផ្ទាល់ ឧត្តមសេនីយ៍ឯក វ៉ ង្វៀនយ៉ាប បានបញ្ជាឱ្យដាក់ស្ថានីយ៍ សង្កេតការណ៍មើលដើម្បីតាមដានការវិវត្តទ្រង់ទ្រាយសមរភូមិនៅតំបន់ជ្រលងភ្នំ មឿងថាញ់ ក្នុងយុទ្ធនាការ ដៀនបៀនភូ។

ភូមិ ចែកាន់ គឺជាភូមិមួយក្នុងចំណោមភូមិតិចតូចមានមុនឆ្នាំ ១៩៥៤។ ពាក្យដើមទាំងពីរពាក្យ "ចែកាន់" គឺ "ចែកាំន់" ដោយមានន័យថាឃុំគ្រងអោយប្រជាជន ទប់ស្កាត់ខ្មាំងឈ្លានពាន។
ភូមិមានចំនួន ១០៨ ក្រុមគ្រួសារ មនុស្សជិត ៥០០ នាក់សុទ្ធតែជាជនជាតិ ថៃ ខ្មៅ។ មិនពិបាកដើម្បីសង្កេតឃើញលក្ខណៈដ៏វិសេសវិសាលនៅភូមិ ចែកាន់ គឺផ្ទះខ្ពស់ផុតពីដីទាំងឡាយបានចាប់ផ្តើមឡើងពណ៌ពេលវេលា។

ផ្ទះខ្ពស់ផុតពីដីនៅទីនេះមានពីរជាន់ ជាធម្មតាបែរខាងក្រោយទៅកាន់កូនភ្នំ ភ្នំ បែរមុខចេញទៅកាន់ព្រែក ជ្រោះឬវាលស្រែ។ ជាន់ខាងលើជាធម្មតាមាន ៣ ល្វែង សម្រាប់ប្រជុំជីវភាពគ្រួសារនិងទទួលភ្ញៀវ ជាន់ក្រោមសម្រាប់ទុកដាក់ឧបករណ៍កសិកម្មដាំដុះ ឈើ ឧស ។ល។
លក្ខណៈដ៏វិសេសវិសាលនៃភូមិ ចែកាន់ ថែមទាំងត្រូវបានបង្ហាញនៅតាមរយៈពិធីបុណ្យដូចជា "សេនភូមិ" "សេននិគម" "គីនលៅ ណ" រួមជាមួយនឹងទំនុកចម្រៀងប្រជាប្រិយ របាំប្រជាប្រិយដ៏ល្អឯកទៀតផង មានលក្ខណៈតំណភា្ជប់សហគមន៍ខ្ពស់។
អញ្ជើញមកដល់ទីនេះ ភ្ញៀវទេសចរអាចពិសាមុខម្ហូបជាច្រើនក្នុងស្រុកភូមិ ផ្សារភ្ជាប់នឹងវប្បធម៌ភោជនាហារនៃជនជាតិ ថៃ ដូចជាទំពាំងព្រៃ ញាំស្បែកក្របី សាច់ព្យួរ លើធ្នើចង្រ្កានត្រីអាំង មាន់អាំង បាយក្រឡាន បាយដំណើបប្រាំពណ៌។ល។

ដើម្បីថែរក្សា ពង្រីកអត្តសញ្ញាណវប្បធម៌ ខេត្ត ដៀនបៀន បានរៀបចំដាក់ដំណើរការគម្រោងអភិរក្សភូមិប្រពៃណីជនជាតិ ថៃ នៅភូមិ ចែកាន់ ចាប់ពីឆ្នាំ ២០១០។ គម្រោងផ្តោតលើការអភិរក្សផ្ទះបុរាណចំនួន ១០ ខ្នង សាងសង់ផ្ទះប្រពៃណីថ្មី ថែរក្សាមុខរបរតម្បាញសំពត់សង្កិប ត្បាញឫស្សី ដំដែក ជាងឈើនិងពិធីបុណ្យ ល្បែងប្រជាប្រិយ។ល។
មិនត្រឹមតែបង្កើតប្រភពកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម គម្រោងថែមទាំងជួយជនជាតិ ថៃ ផ្លាស់ប្តូររបៀបរស់នៅ ម្ចាស់ការកែលម្អ ធ្វើផ្ទះសម្បែងឱ្យកាន់តែប្រសើរឡើង កែលម្អតុមតែងផ្លូវភូមិ ច្រកចូលភូមិឬក៏ចូលរួមសកម្មភាពវប្បធម៌ សិល្បៈ ស្តារពិធីបុណ្យប្រពៃណីឡើងវិញទៀតផង។

លោក ឡ វ៉ាន់ហ៊ើប ប្រធានគណៈកម្មាធិការប្រជាជនឃុំ មឿងផាំង បានអោយដឹងថា៖ ដោយមានបរិយាកាសដ៏បរិសុទ្ធធម្មជាតិស្រស់បំព្រងរួមជាមួយនឹងការវិនិយោគរបស់រដ្ឋ ប៉ុន្មានឆ្នាំកន្លង ភូមិ ចែកាន់ បានក្លាយជាភូមិគំរូអំពីទេសចរណ៍សហគមន៍ ទីឈប់សម្រាកដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរពេលអញ្ជើញមកកាន់ ដៀនបៀន៕
អត្ថបទ៖ ហឿងហៀន
រូបថត៖ ផាន ទន់អាញ់ - ផឿងណាម - ស៊ន់តៀន
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ