ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ បណ្តាកម្មវិធីឥណទានគោលនយោបាយនិយាយរួម អនុក្រឹត្តលេខ 28/2022/NĐ–CP នៃរដ្ឋាភិបាលស្តីអំពីគោល នយោបាយឥណទានអនុគ្រោះអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនិយាយដោយឡែកនៅស្រុក អាលឿយ (ខេត្ត ធឿធៀន - ហ្វេ) បានឆ្លើយតបតម្រូងការទុនកម្ចីសម្រាប់ក្រុមគ្រួសារក្រីក្រនិងមុខសញ្ញាគោលនយោបាយផ្សេងៗ ទៀតនៅលើភូមិសាស្រ្តដោយទាន់ពេលវេលា។
គ្រួសារអ្នកស្រី កាន់ វ៉ានលឹក ជនជាតិ ប៉ាកូ នៅឃុំ ក្វាងញ៉ឹម ស្រុក អាលឿយ កម្ចីទុនអោយកូនទៅធ្វើការនៅប្រទេសក្រៅ ជីវភាពគ្រួសារធូរធារជាងមុន
គ្រួសារបង ហូ វ៉ាន់ធឹក ជនជាតិ ប៉ាកូ នៅឃុំ ហុងគីម ស្រុក អាលឿយ បានកម្ចីថវិកាឧបត្ថម្ភកែលម្អលំនៅឋាន
បានកម្ចីប្រាក់អនុគ្រោះចំនួន ១៥០ លានដុង បង ង្វៀន ហាយតែវ ជនជាតិ ប៉ាកូ នៅឃុំ ក្វាងញ៉ឹម ស្រុក អាលឿយ ក្លៀវក្លាហ៊ានវិនិយោគទ្រុងរោងចិញ្ចឹមជ្រូកតាមវិធីសាស្រ្តសុវត្ថិភាពជីវសាស្រ្ត បានទទួលស្គាល់ជាកសិករផលិតកម្មពូកែរបស់ស្រុក
ក្រុមគ្រួសាររាប់សិបពាន់នៅស្រុក អាលឿយ បានកម្ចីទុនអនុគ្រោះវិនិយោគអភិវឌ្ឍផលិតកម្ម អាជីវកម្ម បង្វែរផ្លាស់ប្តូរដំណាំដាំដុះ សត្វចិញ្ចឹម មុខរបរប្រពៃណី។ល។ ហើយ អាស្រ័យហេតុនោះ ជួយក្រុមគ្រួសាររាប់ពាន់មានឱកាសរួចផុតភាពក្រីក្រដោយចីរភាព ពលកររាប់សិបពាន់មានការងារធ្វើ គ្រួសារជាច្រើនបានកម្ចី ឧបត្ថម្ភសាងសង់ ជួសជុលផ្ទះចូលរួមចំណែកកែលម្អជីវភាពរស់នៅ៕
អត្ថបទនិងរូបថត៖ ត្រឹនវៀត
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញ លើយ