ហាតបូយ (ឬហៅថា ហាតបូយ ហាតទួង) មានវត្តមាននៅប្រទេសយើងនាសតវត្សទី ១២ គឺជាទម្រង់សិល្បៈឆាកល្ខោនព្រះបរមរាជវាំងមួយគ្រាន់តែទុកសម្រាប់វាំងស្ដេចវិមានព្រះអង្គម្ចាស់ប៉ុណ្ណោះ។ ហាតបូយ ហូរចូលមកកាន់ភូមិភាគខាងត្បូង ហើយចាក់ឫសនៅលើដែនដី យ៉ាឌិញ តាំងពីដើមសតវត្សទី ១៩ រីកសាយភាយចំណុចកំពូលនៅ ណាមបូ (ភូមិភាគខាងត្បូង) អំឡុងយុគសម័យមេទ័ពជើងគោក - អភិបាលតំបន់ក្រុង យ៉ាឌិញ ឡេ វ៉ាន់យ្វៀត។ លោកគឺជាមនុស្សជក់ចិត្ត ហាតបូយ ជាខ្លាំង។

សិល្បៈ ហាតបូយ ត្រូវបាន ដាវតឹន (១៨៤៥ - ១៩០៧) លើកស្ទួយឡើងដល់ដំណាក់កាលរីកចម្រើនខ្លាំងហើយដើមចមដោយ សារមានលោកបានជា ហាតបូយ ប្រទេសយើងមានអត្ថិភាពរហូតមកដល់សព្វថ្ងៃនេះ។ កាន់តែឆ្ពោះទៅភាគខាងត្បូង ហាតបូយ កាន់តែចាក់ឫសក្នុងប្រជាប្រិយដោយសារទម្រង់ សម្តែងរួមជាមួយបុគ្គលិកលក្ខណៈរួសរាយចិត្តទូលាយរបស់ប្រជាជននៅទីនេះ។
ខ្លឹមសារបណ្តាបទ ហាតបូយ ជាធម្មតារៀបរាប់ប្រវត្តិរឿងក្នុងរឿងព្រេងទាំងឡាយឡើងវិញដោយមានគោលបំណងអប់រំ លើកសរសើរបណ្តាវីរបុរស តម្កុំតម្កើងមេត្តាធម៌ - សច្ចធម៌ - សុជីវធម៌ - បញ្ញាធម៌ - សត្យធម៌ និងសីលធម៌ធ្វើជាមនុស្សល្អ។ លទ្ធផលចុងក្រោយនៃរឿងព្រេងនិទានទាំងនេះពេលណាក៏មានទីបញ្ចប់ប្រកបដោយក្តីរីករាយ និងទូន្មានប្រៀនប្រដៅមនុស្សលោក៖ រស់នៅស្លូតត្រង់បានជួបសំណាងល្អធ្វើអាក្រក់ជួបអាក្រក់ សាបព្រោះពូជបែបណា រមែងទទួលផលាផលបែបនោះ។ល។



ហាតបូយ នៅ ណាមបូ (ភូមិភាគខាងត្បូង) កាលពីដើមឡើយសម្តែងនៅ គ្រប់ទីកន្លែង ពីទីក្រុង ផ្សារផ្សោរហូតដល់តំបន់ជនបទដាច់ស្រយាលភាគច្រើននៅឱកាសបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យទាន វៀបា (បុណ្យរំលឹកលោកយាយ) សែនគ្រឹះហារ។ តាមអំឡុងកាលនៃពេលវេលា ហាតបូយ លែងនៅ ពេញនិយមដូចពីមុនទៀតហើយប៉ុន្តែទម្រង់សិល្បៈនេះនៅតែឈរមាំនិង ក្លាយទៅជាលក្ខណៈ វប្បធម៌ប្រពៃណីនៅក្នុងដួងចិត្តកូនចៅនៃទឹកដី វៀតណាម គ្រប់រូប។
ភាសារាងកាយនៃសិល្បៈ ហាតបូយ មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងគោលបំណងបរិយាយរៀបរាប់ សកម្មភាពនិងបុគ្គលិកលក្ខណៈតួអង្គ។ រង្វង់មុខតួអង្គនីមួយៗ សុទ្ធតែត្រូវបានស្លៀកពាក់តែងខ្លួន ដោយឡែកដើម្បីសម្គាល់បុគ្គលិកលក្ខណៈ។ សម្លៀកបំពាក់តួអង្គទាំងឡាយ រួមមានអាវក្រោះ អាវកន្ត្រាក ខ្សែក្រវាត់។ល។ ឧបករណ៍សម្តែងជាធម្មតាគឺជាព្រះខ័ឌ្គ ដាវ លំពែង ទង់ ផ្លិត រំពាត់បរសេះ វាលវីជនី។ល។


ដោយមានបំណងចង់ថែរក្សា អភិវឌ្ឍសិល្បៈ ហាតបូយ នាពេលកន្លងទៅសាលមហោស្រពសិល្បៈ ហាតបូយ ទីក្រុង ហូ ជីមិញ បានបង្កើនការផ្សព្វផ្សាយ តំណភ្ជាប់និងរៀបចំសម្តែង ហាតបូយ នៅ សាលារៀនមួយចំនួន ស្របពេលនោះរក្សាបានកាលវិភាគកម្មវិធី សម្ដែងជាប្រចាំនៅមតកចេតិយ មេទ័ពជើងគោក ឡេ វ៉ាន់យ្វៀត (ខណ្ឌ ប៊ិញថាញ់) សួនសត្វ (ខណ្ឌ ១)។ល។ មុនពេលសម្តែង ម្តងៗ សាលមហោស្រពជាធម្មតារៀបចំការផ្លាស់ប្តូរជាមួយទស្សនិកជន ជួយទស្សនិកជនយល់ កាន់តែច្បាស់ ស្រលាញ់ចូលចិត្តទម្រង់សិល្បៈល្ខោនដ៏ពិសេសវិសាលនេះថែមទៀត៕
អត្ថបទនិងរូបថត៖ អានហៀវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ សឺនហេង