![]() |
ចាប៉ីគីម (ប្រភេទចាប៉ីដងវែង) ដែលជាឧបករណ៍ភ្លេងមួយក្នុងចំណោមឧបករណ៍ទាំងបួន (ចាប៉ីគីម - ទ្រឆេ - ពិណ ១៦ ខ្សែ-ចាប៉ីខ្សែទោល) ពុំអាចខ្វះបាននៅក្នុងវង់ភ្លេងរបស់ចំរៀងប្រជាប្រិយឌើនកាតាយទឺ ណាមបូ |
ប្រភេទតន្រ្តីនេះគឺជាការវេញត្របាញ់រវាងភាពល្អឯកនៃលំនាំវប្បធម៌ភ្លេងបុណ្យ តន្រ្តីព្រះរាជទ្រព្យ ហ្វេ និងលំនាំភ្លេងប្រជាប្រិយនៃតំបន់ដីថ្មី។ បើសិនជាមានឱកាសចុះទៅកាន់តំបន់ភាគខាងត្បូង លោកអ្នកនឹងងាយប្រទះឃើញវត្តមានរបស់ចំរៀងប្រជាប្រិយ ឌើនកាតាយទឺ នៅក្នុងពិធីជប់លៀង ពិធីបុណ្យ ការជួបជុំ ផ្តោះផ្តងគ្នាឬក្នុងពិធីផ្សេងៗទៀត។ ចំរៀងប្រជាប្រិយ ឌើនកាតាយទឺ បានក្លាយទៅជាលក្ខណៈដ៏ល្អឯកក្នុងការប្រជុំជីវភាពវប្បធម៌ សអោយឃើញ នូវលក្ខណៈពិសេសរបស់ប្រជាជនតាំងពីជនបទរហូតដល់ទីក្រុងដែលបានសម្ដែងដោយច្រើនរូបភាពដូចជា៖ ក្លិប វង់ភ្លេង ក្រុមភ្លេង ។ល។
![]() |
ចំរៀងប្រជាប្រិយ ឌើនកាតាយទឺ មិនរើសមុខអ្នកសំដែង គឺអាចប្រគំឡើងនៅគ្រប់ទីកន្លែងតាមតែទំនើងអារម្មណ៍របស់គេ |
អ្នកដេញចាប៉ីនិងអ្នកច្រៀងរាប់រកគ្នាប្រៀបដូចជាកល្យាណមិត្ត ជាមួយនឹង មនោសញ្ចេតនាវេញចូលគ្នា ជាមួយសេចក្តីស្នេហា ចំណង់ចំណូលចិត្តនិងការជក់ចិត្តយ៉ាងខ្លាំងទៅលើលំនាំភ្លេង ដ៏ទន់ភ្លន់ហើយពោរពេញទៅដោយមនោសញ្ចេតនានៃតំបន់ដីនិងមនុស្សនៅភាគខាងត្បូង។
![]() |
បើមានឱកាសចុះទៅកាន់តំបន់ភាគខាងត្បូង លោកអ្នកនឹងងាយប្រទះឃើញវត្តមានរបស់ចំរៀងប្រជាប្រិយ ឌើនកាតាយទឺ នៅក្នុងពិធីជប់លៀង ពិធីជួបជុំគ្នាជាដើម |
ចំរៀងប្រជាប្រិយ ឌើនកាតាយទឺ បានក្លាយទៅជាប្រភេទសិល្បៈដ៏វិសេសវិសាលរបស់ណាមបូ ត្រូវបានភ្ញៀវទេសចរណ៍និងមិត្តភ័ក្តិបរទេសនិយមចូលចិត្ត។ កត់សំគាល់និងអភិរក្សប្រភេទ តន្រ្តី ពិសេសដែលស្ដែងឡើងពីលក្ខណៈនៃតបន់ដីមួយនេះ កាលពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៣ ចំរៀងប្រជាប្រិយ ឌើនកាតាយទឺ ត្រូវបាន អង្គការយូណេស្កូប្រសិទ្ធនាមជាផ្លូវការថាជាបេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងអោយមនុស្សជាតិ៕
![]() |
ប្រជុំជីវភាពចំរៀងប្រជាប្រិយ ឌើនកាតាយទឺ របស់បងប្អូនប្រជាជននៅឃុំ តឹនភូទ្រុង ស្រុក គូជី ទីក្រុង ហូជីមិញ |