កាលពីខែ កញ្ញា កន្លងទៅ ក្រុមហ៊ុន Google បានបង្ហាញស្មាតហ្វូនស៊េរីថ្មីចំនួនពីរដែលមានសមត្ថភាពអ៊ីនធឺណេតឥតខ្សែ 5G នៅក្រោមម៉ាកសញ្ញា Pixcel របស់ខ្លួន ដែលប្រើប្រព័ន្ធ Android ដែរ។

ទូរស័ព្ទថ្មី Pixcel 5 នឹងចាប់ផ្តើមពីតម្លៃ ៦៩៩ ដុល្លារសម្រាប់អតិថិជនអាម៉េរិក និង Pixcel 4a ជាមួយប្រព័ន្ធ 5G លក់ក្នុងតម្លៃ ៤៩៩ ដុល្លារ
ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សនៅរដ្ឋ កាលីហ្វ័រញ៉ា មួយនេះបានប្រកាសនៅក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់ថា ទូរស័ព្ទថ្មី Pixcel 5 នឹងចាប់ផ្តើមពីតម្លៃ ៦៩៩ ដុល្លារសម្រាប់អតិថិជនអាម៉េរិក និង Pixcel 4a ជាមួយប្រព័ន្ធ 5G លក់ក្នុងតម្លៃ ៤៩៩ ដុល្លារ។ ទូរស័ព្ទទាំងពីរនឹងមានលក់នៅខែ តុលា នៅ សហរដ្ឋអាម៉េរិក និងទីផ្សារផ្សេងទៀត។
លោក ប្រាយអែន រ៉ាកូវស្គី អនុប្រធានក្រុមហ៊ុន Google បានប្រាប់ថា ស្មាតហ្វូនស៊េរីថ្មីនេះ “កំពុងវេចខ្ចប់នូវលក្ខណៈពិសេសដែលមានប្រយោជន៍ជាច្រើនរបស់ Google ទៅក្នុងទូរស័ព្ទ ដែលគាំទ្រដោយប្រព័ន្ធអ៊ីនធឺណេតលឿននិងខ្លាំងក្លា 5G”។
ការប្រកាសនេះធ្វើឱ្យ Google នាំមុខក្រុមហ៊ុន Apple ក្នុងការប្រណាំងប្រជែងស្មាតហ្វូន 5G ខណៈទូរស័ព្ទ iPhone មាន 5G រំពឹងដាក់បង្ហាញនៅក្នុងពេលខាងមុខនេះ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី