Huawei ចេញស្មាតហ្វូនបត់បានប្រភេទថ្មី Mate X2 ដែលខុសប្លែកពីស៊េរីមុនៗ

ស្មាតហ្វូន Huawei Mate X2 ត្រូវបានដាក់លក់នៅប្រទេស ចិន កាលពីចុងខែ កុម្ភៈ ឆ្នាំ ២០២១
ស្មាតហ្វូន Huawei Mate X2 ត្រូវបានដាក់លក់នៅប្រទេស ចិន កាលពីចុងខែ កុម្ភៈ ឆ្នាំ ២០២១

ក្រុមហ៊ុន Huawei ប្រកាសបង្ហាញទូរស័ព្ទអាចបត់បានទី ៣ របស់ខ្លួនគឺ Mate X2 ដែលភ្ជាប់មកជាមួយការរចនាថ្មីទាំងស្រុងធៀបនឹងម៉ូដែលមុនៗ ទាំងពីរ។

Huawei ចេញស្មាតហ្វូនបត់បានប្រភេទថ្មី Mate X2 ដែលខុសប្លែកពីស៊េរីមុនៗ ảnh 1

ស្មាតហ្វូន Huawei Mate X2 ត្រូវបានដាក់លក់នៅប្រទេស ចិន កាលពីថ្ងៃទី ២៥ ខែ កុម្ភៈ

ស្មាតហ្វូន Huawei Mate X2 មានអេក្រង់ OLED ទំហំ ៨ អ៊ីញដំបូងដែលអាចបត់ចូលក្នុងបាន។ វាក៏មានអេក្រង់ទីពីរប្រភេទ OLED ទំហំ ៦,៤៥ អ៊ីញនៅខាងក្រៅផងដែរ។

អេក្រង់ទាំងពីរត្រូវជាមួយអត្រាកម្រិត ៩០ ហឺត។ បន្ទះឈីប Kirin 9000 និងថាមពលថ្ម ៤.៥០០ មិល្លីអំពែរម៉ោង ផ្តល់ថាមពលដល់ស្មាតហ្វូន Mate X2 រួមជាមួយរ៉េមទំហំ ៨ ជីហ្គាបៃ ជីភីយូប្រភេទ 24-core Mali-G78 និង NPU។

រីឯ Mate X2 វិញមិនអាចប្រើជាមួយកម្មវិធីនិងសេវាកម្មរបស់ Google ទេ ទោះបី វាដំណើរការលើ EMUI 11.0 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 10 ក៏ដោយ។ ក្រុមហ៊ុន Huawei បានបញ្ជាក់នៅក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់តាមវីដេអូថា Mate X2 នឹងស្ថិតក្នុងចំណោមស្មាតហ្វូនដំបូងដែលត្រូវធ្វើបច្ចុប្បន្នភាពទៅរកប្រព័ន្ធ HarmonyOS ចាប់ពីខែ មេសា។

Huawei ចេញស្មាតហ្វូនបត់បានប្រភេទថ្មី Mate X2 ដែលខុសប្លែកពីស៊េរីមុនៗ ảnh 2

ស្មាតហ្វូន Huawei Mate X2 ត្រូវបានដាក់លក់នៅប្រទេស ចិន កាលពីថ្ងៃទី ២៥ ខែ កុម្ភៈ

Mate X2 ភ្ជាប់មកជាមួយការកាមេរ៉ាបួនគ្រាប់ដែលមានកាមេរ៉ាគោល ៥០ មេហ្គាភិចសែល f/1.9 មួយគ្រាប់ កាមេរ៉ា Ultra Vision សម្រាប់ថតប្លង់ទូលាយទំហំ ១៦ មេហ្គាភិចសែល (f/2.2) មួយគ្រាប់ កាមេរ៉ាថតហ្សូមឆ្ងាយទំហំ ១២ មេហ្គាភិច សែល (ពង្រីកបែបអុបទិក ៣ ដង f/2.4 ប្រព័ន្ធទប់លំនឹង OIS) មួយគ្រាប់ និងកាមេរ៉ាកំពូលហ្សូម ៨ មេហ្គាភិចសែល (ពង្រីកបែបអុបទិកបាន ១០ ដង f/4.4 OIS AF) មួយគ្រាប់។ នៅផ្នែកខាងមុខមានកាមេរ៉ាថតរូបប្លង់ទូលាយទំហំ ១៦ មេហ្គាភិចសែល f/2.2 មួយគ្រាប់។

កាលពីថ្ងៃទី ២៥ ខែ កុម្ភៈ ស្មាតហ្វូន Mate X2 របស់ក្រុមហ៊ុន Huawei ត្រូវបានដាក់លក់នៅប្រទេស ចិន ក្នុងតម្លៃ ១៧.៩៩៩ យ័ន (២.៧៨៥ ដុល្លារសម្រាប់ប្រភេទ ២៥៦ ជីហ្គាបៃ) និង ១៨.៩៩៩ យ័ន (២.៩៤០ ដុល្លារសម្រាប់ប្រភេទ ៥១២ ជីហ្គាបៃ) ដែលមានពណ៌ខៀវ ពណ៌ផ្កាឈូក ខ្មៅនិងស៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍