iPhone SE 3 សមត្ថភាព 5G អាច​នឹង​ចេញ​នៅ​ដើម​ខែ​ក្រោយ​

ទូរស័ព្ទ iPhone SE 3 អាចនឹងប្រកាសនៅថ្ងៃទី ៨ ខែ មីនា
ទូរស័ព្ទ iPhone SE 3 អាចនឹងប្រកាសនៅថ្ងៃទី ៨ ខែ មីនា

របាយការណ៍មួយបានបង្ហាញថា ទូរស័ព្ទ iPhone SE 3 របស់ក្រុមហ៊ុន Apple អាចនឹងចេញនៅដើមខែក្រោយ ដោយស្មាតហ្វូនលំដាប់ថវិកាថ្មីនេះគ្រោងនឹងបំពាក់មកជាមួយនឹងសមត្ថភាព 5G។

ទូរស័ព្ទដែលធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពីពីរឆ្នាំមុន នៅពេលដែលក្រុមហ៊ុនបច្ចេកវិជ្ជាយក្សនេះចេញកំណែថ្មី ដែលគេរង់ចាំយ៉ាងយូរចំពោះ SE ដើមរបស់ខ្លួននោះ នឹងមានប្រព័ន្ធដំណើរការលឿនជាងមុននិងកាមេរ៉ាប្រសើរជាងមុន។

iPhone SE 3 សមត្ថភាព 5G អាច​នឹង​ចេញ​នៅ​ដើម​ខែ​ក្រោយ​ ảnh 1

ទូរស័ព្ទ iPhone SE 3 អាចនឹងប្រកាសនៅថ្ងៃទី ៨ ខែ មីនា

ប៉ុន្តែវាទំនងជាមិនមានការរចនាម៉ូតថ្មីទាំងស្រុងនោះទេ ដូច្នេះមាន ន័យថាប៊ូតុង Home របស់ iPhone បែបបុរាណនឹងមិនត្រូវបានលុបចោលទាំងស្រុងនោះទេ។ IPhone SE បច្ចុប្បន្នប្រើប៊ូតុង Home ស្រដៀងនឹង iPhone 8 ឆ្នាំ ២០១៧ ដែរ។

យោងតាមលោក ម៉ាក ហ្គួមែន (Mark Gurman) មកពីវេបសាយ Bloomberg ប្រសាសន៍ថា ក្រុមហ៊ុន Apple អាចនឹងបង្ហាញម៉ូដែល iPhone SE ថ្មីក្នុងព្រឹត្តិការណ៍និទាឃរដូវ ដែលលេចឮរហិចរហៀងថាអាចនឹងធ្វើឡើងនៅថ្ងៃទី ៨ ខែ មីនា។

iPhone SE 3 សមត្ថភាព 5G អាច​នឹង​ចេញ​នៅ​ដើម​ខែ​ក្រោយ​ ảnh 2ទូរស័ព្ទ iPhone SE 3 អាចនឹងប្រកាសនៅថ្ងៃទី ៨ ខែ មីនា

មិនទាន់មានការបញ្ជាក់លម្អិតអំពីតម្លៃនៅឡើយទេ ហើយក៏មិនទាន់មានការលើកឡើងអំពីរបៀបដែល Apple អាចដោះស្រាយជាមួយនឹងការស្រកចុះថាមពលថ្មដែលទាក់ទងនឹងប្រព័ន្ធ 5G ដោយហេតុថា SE មានថ្មតូចជាងថ្មស្តង់ដារនាពេលបច្ចុប្បន្ន។

លោក ហ្គួ មែនបានដកស្រង់ប្រភពដែលដឹងពីផែនការរបស់ Apple និងលើកឡើងថា ការប្រកាសសំខាន់ៗ ចំនួនបួនរំពឹងធ្វើឡើងនៅក្នុងព្រឹត្តិការណ៍នេះ។

ពាក្យចចាមអារ៉ាមមួយគឺថា iPad Air នឹងទទួលបានការធ្វើបច្ចុប្បន្នភាព ជាមួយនឹងប្រព័ន្ធដំណើរការលឿនជាងមុននិងសមត្ថភាព 5G៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍