OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ

តែ ទ្វៀតសឺនត្រា ជាផលិតផល OCOP ត្រូវបានផលិតដោយហត្ថកម្ម ស្លឹកតែត្រូវបានប្រមូលផលពីដើមធំៗ ដែលមានអាយុកាលរាប់រយឆ្នាំ់នៅលើតំបន់មានកម្រិតខ្ពស់ជាង ១.៣៧១ ម៉ែត្រនៅឃុំ សួយយ៉ាង ស្រុក វ៉ាន់ចឹន (ខេត្ត អៀនបាយ) ដោយផ្ទាល់ដៃនៃជនជាតិ ម៉ុង តែ ទ្វៀតសឺនត្រា ជាផលិតផល OCOP ត្រូវបានផលិតដោយហត្ថកម្ម ស្លឹកតែត្រូវបានប្រមូលផលពីដើមធំៗ ដែលមានអាយុកាលរាប់រយឆ្នាំ់នៅលើតំបន់មានកម្រិតខ្ពស់ជាង ១.៣៧១ ម៉ែត្រនៅឃុំ សួយយ៉ាង ស្រុក វ៉ាន់ចឹន (ខេត្ត អៀនបាយ) ដោយផ្ទាល់ដៃនៃជនជាតិ ម៉ុង

ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ជនបទតាមទិសដៅទាញយកផលពីសក្តានុភាពនៅមូលដ្ឋាននិងលើកកម្ពស់តម្លៃផលិតផលកសិកម្ម ខេត្ត អៀនបាយ បានដំណើរការអនុវត្ត “កម្មវិធីឃុំមួយផលិតផលមួយដំណាក់កាល ២០១៩ - ២០២០ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០” (OCOP)។

OCOP - កមលាងចលករសមរាបអភវឌឍសេដឋកចចជនបទនៅខេតត អៀនបាយ hinh anh 1អាស្រ័យដោយអភិវឌ្ឍតាមទិសដៅត្រឹមត្រូវផលិតផល OCOP ទេព្វិរូ វ៉ាន់អៀន បានរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋានបង្កើតការងារធ្វើជូនកូនក្មួយបងប្អូនជនជាតិ

មកទល់បច្ចុប្បន្ននេះ ផលិតផល OCOP ជាច្រើនរបស់ខេត្តបានបញ្ជាក់ពីពាណិជ្ជសញ្ញាជាជំហានដំបូង ពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជូន បងប្អូនជនជាតិ រួមចំណែកបង្កើនប្រភពកម្លាំងសេដ្ឋកិច្ចអោយមូលដ្ឋាន។

លើកកម្ពស់តម្លៃកសិផលនៅមូលដ្ឋាន
អៀនបាយ គឺជាខេត្តមួយក្នុងចំណោមបណ្តាខេត្តស្ថិតក្នុងក្រុមឈានមុខគេក្នុងតំបន់ទំនាបកណ្តាលនិងតំបន់ភ្នំនៃភូមិភាគខាងជើងក្នុងការ ងារអនុវត្តកម្មវិធី OCOP តាមសេចក្តីសម្រេចលេខ ៤៩០ ចុះថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៨ និងសេចក្តីសម្រេច លេខ ១០៤៨ ចុះថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។

OCOP - កមលាងចលករសមរាបអភវឌឍសេដឋកចចជនបទនៅខេតត អៀនបាយ hinh anh 2"កម្មវិធី OCOP បានបង្កើតកម្លាំងស្ទុះឡើងសម្រាប់ផ្នែកកសិកម្មតំបន់ជនបទ ពង្រីកភាពច្នៃប្រឌិតរបស់កសិករ កកើតឡើងជាខ្សែសង្វាក់តំណភ្ជាប់ក្នុងផលិតកម្ម ព្រមទាំង ជួយជំរុញដំណើរការរៀបចំរចនាសម្ព័ន្ធផ្នែក កសិកម្មឡើងវិញ ផ្សារភ្ជាប់នឹងការកសាងជនបទថ្មីនៅលើភូមិសាស្រ្តខេត្ត អៀនបាយ" - លោក ញ៉ឹមស៊ន់ទ្រឿង នាយខណ្ឌរដ្ឋបាលអភិវឌ្ឍន៍ជនបទខេត្ត អៀនបាយ

កម្មវិធី OCOP នៃខេត្ត អៀនបាយ មានគោលដៅអភិវឌ្ឍនូវទម្រង់រូបភាពផលិតកម្មធ្វើអាជីវកម្មផ្សេងៗ ហើយផ្ដល់អាទិភាពទៅលើការអភិវឌ្ឍសហករណ៍ សហគ្រាសធុនតូចនិងមធ្យម សិប្បកម្មផលិតកម្មធ្វើអាជីវកម្មសម្រាប់ផលិតផលិតផលប្រពៃណីផ្សេងៗ ផលិតផលប្រកប ដោយគុណភាពខ្ពស់ អាចប្រកួតប្រជែងបាននៅលើទីផ្សារ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។

ដើម្បីលើកទឹកចិត្តបងប្អូនជនជាតិឱ្យចូលរួមក្នុងកម្មវិធី OCOP ខេត្ត អៀនបាយ បានដាក់ចេញគោលនយោបាយពិសេសផ្សេងៗ ជាក់ស្តែងដូចជាជួយឧបត្ថម្ភនីតិបុគ្គលដែលមានផលិតផលសម្រេចតាមស្តង់ដារ OCOP ដោយទឹកប្រាក់ ២០០ លានដុងសម្រាប់ផលិតផលថ្មីមួយ ១០០ លានដុងសម្រាប់ផលិតផលដែលកែច្នៃលើកកម្រិត បង្កលក្ខណៈងាយស្រួលអោយនីតិបុគ្គលចូលរួមសកម្មភាពជំរុញពាណិជ្ជកម្មផ្សារណាត់ ចូលរួមចំណែក្នុងការផ្សព្វផ្សាយផលិតផល កសាងពាណិជ្ជសញ្ញានិងស្វែងរកដៃគូ។

OCOP - កមលាងចលករសមរាបអភវឌឍសេដឋកចចជនបទនៅខេតត អៀនបាយ hinh anh 3ត្រីចង្វាឫស្សីសម្ងួតបឹង ថាកបា របស់សហករណ៍ផលិតកម្មកែច្នៃកសិផល តីបាក់ ហៀនវិញ នៅទីរួមស្រុក អៀនប៊ិញ ស្រុក អៀនប៊ិញ (ខេត្ត អៀនបាយ) ជាផលិត ផល OCOP ដែលត្រូវបានទទួលស្គាល់លំដាប់ថ្នាក់ផ្កាយ ៣ ថ្នាក់ខេត្ត

លោក ញ៉ឹមស៊ន់ទ្រឿង នាយខណ្ឌរដ្ឋបាលអភិវឌ្ឍន៍ជនបទខេត្ត អៀនបាយ បានអោយដឹងថា៖ ជម្នះរាល់ការលំបាកលំបិន ប្លែកអារម្មណ៍នៅគ្រាដំបូងនោះ ត្រឹមតែក្នុងអំឡុងពេល ១ ខែបន្ទាប់ពីបានផ្ដល់សច្ចាប័នប៉ុណ្ណោះ ខេត្តបាន សម្រេចរួចរាល់និងដាក់បង្ហាញនូវផលិតផលកសិកម្ម ផ្សេងៗ ដែលសម្រេចស្តង់ដារ OCOP លំដាប់ផ្កាយ ៣ ផ្កាយ ៤ តែម្ដង

ដោយមានការគាំទ្រយ៉ាងសកម្មពីសំណាក់បងប្អូនជនជាតិ ដល់ដំណាច់ឆ្នាំ ២០២០ ខេត្ត អៀនបាយ មានផលិតផលដែលបានផ្តល់វិញ្ញាបនប័ត្រ OCOP លំដាប់ថ្នាក់ខេត្តចាប់ពីផ្កាយ ៣ ដល់ផ្កាយ ៤ ចំនួន ៨៣ ហើយមានផលិតផលចំនួន ១៧ ត្រូវបានគាំពារដោយកម្មសិទ្ធិបញ្ញា ផ្តល់វិញ្ញាបនប័ត្រសម្គាល់ភូមិសាស្ត្រដូចជា៖ ទេព្វិរូ វ៉ាន់អៀន អង្ករ មឿងឡ ទំពាងប្ញស្សី បាតដូ តែ សួយយ៉ាង ក្រូចថ្លុង ដាយមិញ ត្រីបឹង ថាកបា។ល។

OCOP - កមលាងចលករសមរាបអភវឌឍសេដឋកចចជនបទនៅខេតត អៀនបាយ hinh anh 4
OCOP - កមលាងចលករសមរាបអភវឌឍសេដឋកចចជនបទនៅខេតត អៀនបាយ hinh anh 5
OCOP - កមលាងចលករសមរាបអភវឌឍសេដឋកចចជនបទនៅខេតត អៀនបាយ hinh anh 6ផលិតផល OCOP ផ្សេងៗ របស់ខេត្ត អៀនបាយ បានអះអាងបញ្ជាក់ពីពាណិជ្ជសញ្ញារបស់ខ្លួនជាជំហានដំបូង ពាំនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់អោយបងប្អូនជនជាតិ

ផលិតផល OCOP ស្ទើរតែទាំងអស់ត្រូវបានដាក់លក់នៅផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជ កម្មធំៗ ក្នុងទូទាំងប្រទេស ហើយបាននាំចេញទៅកាន់ទីផ្សារមួយចំនួនដូចជា កូរ៉េ ជប៉ុន ចិន ។ល។

មិនត្រឹមតែពាំនាំប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់មកអោយបងប្អូនជនជាតិប៉ុណ្ណោះទេ ផលិតផល OCOP ថែមទាំងចូលរួមចំណែក្នុងការពន្លឿនកិច្ចការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅខេត្ត អៀនបាយ ទៀតផង។

OCOP - កមលាងចលករសមរាបអភវឌឍសេដឋកចចជនបទនៅខេតត អៀនបាយ hinh anh 7តែ ទ្វៀតសឺនត្រា ជាផលិតផល OCOP ត្រូវបានផលិតដោយហត្ថកម្ម ស្លឹកតែត្រូវបានប្រមូលផលពីដើមធំៗ ដែលមានអាយុកាលរាប់រយឆ្នាំ់នៅលើតំបន់មានកម្រិតខ្ពស់ជាង ១.៣៧១ ម៉ែត្រនៅឃុំ សួយយ៉ាង ស្រុក វ៉ាន់ចឹន (ខេត្ត អៀនបាយ) ដោយផ្ទាល់ដៃនៃជនជាតិ ម៉ុង

ជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ
ដំណាំ ទេព្វិរូត្រូវបានចាត់ទុកជា "មាសបៃតង" ជួយអោយជនជាតិ យ៉ាវ នៅស្រុក វ៉ាន់ អៀន រួចផុតពីភាពក្រីក្រ។ ជាពិសេស បន្ទាប់ពីផលិតផលដែលធ្វើពីទេព្វិរូត្រូវបានផ្តល់វិញ្ញាបនប័ត្របញ្ជាក់ផលិត ផល OCOP ហើយនោះ ចំណូលពីការដាំដំណាំទេព្វិរូបានជួយក្រុមគ្រួសារជនជាតិ យ៉ាវ ជាច្រើនមានជីវភាពធូរធារគ្រាន់បើ។

OCOP - កមលាងចលករសមរាបអភវឌឍសេដឋកចចជនបទនៅខេតត អៀនបាយ hinh anh 8ទំពាំងឫស្សី បាតដូ បានក្លាយជាដំណាំលុបបំបាត់ភាព អត់ឃ្លាន កាត់បន្ថយភាពក្រីក្រដ៏ចម្បងរបស់ គ្រួសារបងប្អូនជនជាតិជាច្រើននៅបណ្ដាឃុំដូចជា៖ គៀនថាញ់ ហុង កា តឹនដុង អ៊ីកាន ហ៊ឹងខាញ់... ស្ថិតលើភូមិសាស្ត្រស្រុក ត្រឹនអៀន (ខេត្ត អៀនបាយ)

បច្ចុប្បន្ន វ៉ាន់អៀន គឺជាមូលដ្ឋានមានចម្ការទេព្វិរូដែលមានទំហំធំជាងគេបំផុតក្នុងទូទាំងប្រទេសដោយមានផ្ទៃដីសរុបជាង ៥ ម៉ឺនហិកតា ជាមធ្យមក្នុងមួយឆ្នាំសំបកទេព្វិរូស្ងួតគ្រប់ប្រភេទត្រូវបានលក់ចេញប្រមាណជា ៦.០០០ តោន មែកនិងស្លឹកទេព្វិរូ ៦៣.០០០ តោន ប្រេងទេព្វិរូ ៣០០ តោន ផ្ដល់ប្រាក់ចំណូលជាង ៧០០ ពាន់លានដុង។

អ្នកស្រី លឿងធីទ្រិញ ជនជាតិ យ៉ាវ នៅភូមិ ង៉យវៀន ឃុំ ស៊ន់អាយ បានចែករំលែកថា៖ "បច្ចុប្បន្ននេះ គ្រួសារខ្ញុំមានចម្ការទេព្វិរូ ១០ ហិកតា ត្រូវបានសហគ្រាសចុះកិច្ចសន្យាប្រមូលទិញ ម៉្លេះហើយយើងមិនព្រួយបារម្ភការរកទីផ្សារទេ។ ពេលណាមានការងារត្រូវការលុយកាក់ គ្រួសារយើងទើបលក់សំបកទេព្វិរូ ហើយគ្រាន់តែកាត់តម្រឹមមែកនិងស្លឹកទេព្វិរូយកទៅលក់តែប៉ុណ្ណោះក៏គ្រប់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃហើយ”។

OCOP - កមលាងចលករសមរាបអភវឌឍសេដឋកចចជនបទនៅខេតត អៀនបាយ hinh anh 9ដំណាក់កាលទាំងឡាយចាប់តាំងពីនេសាទ កែច្នៃ រហូតទៅដល់ការផ្សព្វផ្សាយ ជួញដូរផលិតផលត្រីសម្ងួតសុទ្ធតែបានធ្វើឡើងដោយសមាជិកនៃសហករណ៍ផលិតកម្មកែច្នៃកសិផល តីបាក់ ហៀនវិញ នៅទីរួមស្រុក អៀនប៊ិញ ស្រុក អៀនប៊ិញ (ខេត្ត អៀនបាយ)

ចំពោះជនជាតិ ម៉ុង នៅឃុំ សួយយ៉ាង ស្រុក វ៉ាន់ចឹន ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លង មក ដើមតែ សានទ្វៀត ធំៗ ដែលមានអាយុកាលរាប់រយឆ្នាំបានក្លាយជាប្រភពចំណូលចម្បង។

បន្ទាប់ពីផលិតផលតែ ទ្វៀតសឺនត្រា របស់សហករណ៍តែ សួយយ៉ាង ត្រូវបានផ្តល់វិញ្ញាបនប័ត្រ OCOP ផ្កាយ ៤ លំដាប់ថ្នាក់ខេត្ត ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានទទួលស្គាល់ជាផលិតផល OCOP គំរូៗ នៅតំបន់លំបាកលំបិនខ្លាំងដំណាក់កាលពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ នោះ ជនជាតិ ម៉ុង នៅទីនេះកាន់តែតាំងចិត្តក្នុងការរក្សា ការពារដំណាំតែ ផ្លាស់ប្តូរការយល់ដឹងអំពីការដាំដុះនិងថែទាំតាមទិសដៅសរីរាង្គ។

OCOP - កមលាងចលករសមរាបអភវឌឍសេដឋកចចជនបទនៅខេតត អៀនបាយ hinh anh 10រួមជាមួយនឹងការអនុវត្តដំណើរការយ៉ាងសកម្មនូវកម្មវិធី OCOP ខេត្ត អៀនបាយ បានលើកឡើងដំណោះស្រាយជាច្រើនដើម្បីគាំទ្រនីតិបុគ្គលទាំងឡាយក្នុងការដាក់តាំងបង្ហាញ ឧទ្ទេសនាម ផ្សព្វផ្សាយនិងលក់ផលិតផល OCOP

បង ង្វៀនទន់អាញ់ ប្រធានការិយាល័យនៃគណៈកម្មាធិការបក្សស្រុក វ៉ាន់ចឹន បានចែករំលែកថា ៖ "បច្ចុប្បន្ន ទូទាំងស្រុកមានចម្ការដំណាំតែ សានទ្វៀត ១.៥០០ ហិកតា ផ្ដល់ទិន្នផលជាង ៣.៥០០ តោនក្នុងមួយឆ្នាំ ហើយត្រូវបានប្រមូលទិញក្នុងតម្លៃខ្ពស់ជាប្រចាំ។ អាស្រ័យលើដំណាំតែនេះហើយ ក្រុមគ្រួសារជនជាតិ ម៉ុង ជាច្រើនទិញបានឡាន ម៉ូតូ ហើយសាងសង់ផ្ទះសម្បែងធំទូលាយ។ ក្នុងឆ្នាំ ២០២០ កន្លងមក អត្រាគ្រួសារក្រីក្រនៃស្រុកនៅត្រឹមតែជាង ១០% ប៉ុណ្ណោះ ថយចុះជិត ៧% បើធៀបនឹងឆ្នាំ ២០១៩”។

ជោគជ័យជំហ៊ានដំបូងនៃកម្មវិធី OCOP បានរួមចំណែកជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ លើកកម្ពស់ផលិតផលពិសេសប្រចាំតំបន់នៃខេត្ត អៀនបាយ ឡើងកម្រិតមួយទៀត។

OCOP - កមលាងចលករសមរាបអភវឌឍសេដឋកចចជនបទនៅខេតត អៀនបាយ hinh anh 11ដោយមានជំនួយពីសំណាក់វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ស្លាកសញ្ញា "ក្រូចថ្លុង ដាយមិញ" ឆ្ពោះទៅរកទីផ្សារកាន់តែទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ

ដើម្បីបន្តលើកកម្ពស់គុណភាព ពង្រីកទ្រង់ទ្រាយនិងទីផ្សារលក់ចេញផលិតផល OCOP ឆ្ពោះទៅរកការនាំចេញ ចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ ខេត្ត អៀនបាយ កំណត់គោល ដៅអភិវឌ្ឍផលិតផលចំនួន ៣០ ក្នុងចំណោមនោះ វិនិយោគធ្វើឲ្យល្អប្រសើរជាងមុននូវផលិតផលប្រៀបខ្លាំងចំនួន ២០ ពង្រីកផលិតផលថ្មីចំនួន ១០ បន្ថែមទៀត៕

អត្ថបទនិងរូបថត៖  អាញ់ដាវ - អានថាញ់ដាត

 បញ្ចូលអត្ថបទដោយ៖  យ៉ាញ៉លើយ


សំណើ