Pfizer​ ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​ផ្តោត​គោលដៅ​លើ ​អូ​មី​ក្រុង​

នៅខែ មីនា Pfizer នឹងត្រៀមខ្លួនជាស្រេចដើម្បីទៅរកនិយតករ អាម៉េរិក សម្រាប់ការអនុញ្ញាតដល់វ៉ាក់សាំងប្រឆាំង អូមីក្រុង
នៅខែ មីនា Pfizer នឹងត្រៀមខ្លួនជាស្រេចដើម្បីទៅរកនិយតករ អាម៉េរិក សម្រាប់ការអនុញ្ញាតដល់វ៉ាក់សាំងប្រឆាំង អូមីក្រុង

មន្ត្រីប្រតិបត្តិកំពូលរបស់ក្រុមហ៊ុន Pfizer បានប្រាប់ថា ក្រុមហ៊ុនផលិតឱសថនេះកំពុងបង្កើតវ៉ាក់សាំងកូនកាត់ដែលរួមបញ្ចូលគ្នានូវវ៉ាក់សាំងដើមរបស់ខ្លួនជាមួយនឹងរូបមន្តដែលការពារប្រឆាំងនឹងមេរោគ អូមីក្រុង។

កាលពីថ្ងៃទី ១០ ខែ មករា នាយកប្រតិបត្តិលោក អាល់បឺត បួឡា បានប្រាប់នៅក្នុងសន្និសីទ JPMorgan Healthcare ថា ខណៈការស្រាវជ្រាវនៅតែបន្ត ក្រុមហ៊ុន Pfizer នឹងវាយតម្លៃការបង្កើតរូបមន្តវ៉ាក់សាំងកូនកាត់ថ្មីប្រឆាំងនឹងមេរោគ អូមីក្រុង ហើយកំណត់ថា តើរូបមន្តមួយណាសមស្របបំផុតដើម្បីចាប់ផ្តើមផលិតនៅខែ មីនា នេះ។

Pfizer​ ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​ផ្តោត​គោលដៅ​លើ ​អូ​មី​ក្រុង​ ảnh 1នៅខែ មីនា Pfizer នឹងត្រៀមខ្លួនជាស្រេចដើម្បីទៅរកនិយតករ អាម៉េរិក សម្រាប់ការអនុញ្ញាតដល់វ៉ាក់សាំងប្រឆាំង អូមីក្រុង

លោកវេជ្ជបណ្ឌិត បួឡា បានមានប្រសាសន៍ថា ក្រុមហ៊ុន Pfizer នឹងត្រៀមខ្លួនជាស្រេចក្នុងខែ មីនា ដើម្បីទៅរកនិយតករ អាម៉េរិក សម្រាប់ការអនុញ្ញាតដល់វ៉ាក់សាំងដែលបានកែប្រែរួចហើយ នឹងនាំវាទៅលើទីផ្សារ ហើយថា ក្រុមហ៊ុនបានចាប់ផ្តើមផលិតកម្មរួចទៅហើយ។

កាលពីចុងខែ វិច្ឆិកា ក្រុមហ៊ុន Pfizer បន្ទាប់ពីមេរោគថ្មីត្រូវបានរកឃើញជាលើកដំបូងនៅ អាហ្វ្រិកខាងត្បូង ថាខ្លួនកំពុងធ្វើការជាពិសេសតែមួយមុខគត់លើវ៉ាក់សាំងប្រឆាំង អូមីក្រុង។

វេជ្ជបណ្ឌិត បួឡា បាននិយាយថា ក្រុមហ៊ុនឱសថយក្សដែលមានមូលដ្ឋាននៅទីក្រុង ញូវយ៉ក និងដៃគូ អាល្លឺម៉ង់ BioNTech ក៏កំពុងធ្វើតេស្តិ៍វ៉ាក់សាំងកម្រិតខ្ពស់របស់ខ្លួនផងដែរនិងវាយតម្លៃកាលវិភាគដូសផ្សេងៗ គ្នា។

លោកបានពោលថានឹងបន្តផ្តល់ធនធានបន្ថែមដល់អង្គភាពផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុន ហើយក៏កំពុងស្វែងរកការដាក់ពង្រាយបច្ចេកវិជ្ជា Messenger RNA ឬ mRNA របស់ខ្លួននៅក្នុងកន្លែងផ្សេងទៀតផងដែរ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍