ទីក្រុង ហូជីមិញ៖

កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២១ ចំណុចចាក់វ៉ាក់សាំងជាច្រើននៅលើភូមិសាស្រ្តទីក្រុង ហូជីមិញ បានចាប់ផ្តើមដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ - ១៩ លើកទី ៥ ហើយ។


លោកនាយករដ្ឋមន្ត្រី ផាមមិញជិញ អញ្ជើញពិនិត្យមើលការងារបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ នៅទីក្រុង ហូជីមិញ

កាលពីព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២១ ក្នុងកម្មវិធីធ្វើការនៅទីក្រុង ហូជីមិញ ស្តីអំពីការងារបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ លោកនាយករដ្ឋមន្រ្តី ផាមមិញជិញ អញ្ជើញមកធ្វើការនៅក្រុមហ៊ុន Nissei Electric វៀតណាម (តំបន់ផលិតទំនិញសម្រាប់នាំចេញ លិញទ្រុង) ពិនិត្យមើលមណ្ឌលចត្តាឡីស័កនៅ អន្តេវា សិកដ្ឋាននៃសកាលវិទ្យាល័យជាតិទីក្រុង ហូជីមិញ និងក្រុមហ៊ុនភាគហ៊ុនជីវបច្ចេកវិទ្យា ឱសថសាស្ត្រ Nanogen (តំបន់បច្ចេកវិទ្យា


ផ្នែកល្ខោននៅទីក្រុង ហូជីមិញ ខិតខំប្រឹងប្រែងស្វែងរកទិសដៅថ្មី

ក្រោយពេល "បិទទ្វារ" ម្តងៗ សម្រាប់អនុវត្តការងារបង្ការ ទប់ស្កាត់ការរាលដាល នៃជំងឺកូវីដ-១៩ ឆាកល្ខោនផ្សេងៗ នៅទីក្រុង ហូជីមិញ បាន "បើកភ្លើងភ្លឺ" ឡើងវិញដោយឈុតសម្តែងជាច្រើនត្រូវបានរៀបចំដំឡើងឆាកសម្តែងយ៉ាងផ្ចិតផ្ចង់ ហាត់សមដ៏ម៉ត់ចត់ ឆ្លើយតបតម្រូវការទស្សនាសិល្បៈកាន់តែខ្ពស់ឡើងនៃមហាជនពីមួយថ្ងៃទៅមួយថ្ងៃ។


បាញ់ថ្នាំកម្ចាត់មេរោគតាមខ្សែផ្លូវធំៗ ជាច្រើននៅខណ្ឌ ហ្កវ៉ឹប

នារសៀលថ្ងៃទី ១ ខែ មិថុនា បញ្ជាការដ្ឋានយោធភូមិភាគទី ៧ សហការជាមួយប្រភេទទ័ពជំនាញ គីមីសាស្ត្របានដាក់ពង្រាយឧបករណ៍ជំនាញជាច្រើន ធ្វើការបាញ់ថ្នាំកម្ចាត់មេរោគទ្រង់ទ្រាយធំ នៅលើ ភូមិសាស្ត្រខណ្ឌ ហ្កវ៉ឹប (ទីក្រុងហូជីមិញ) ក្នុងកិច្ចខិតខំប្រឹងប្រែងបង្រ្កាប កាត់បន្ថយការឆ្លងរាលដាល នៃជំងឺកូវីដ - ១៩៕


មន្ទីរពេទ្យកុមារ ២ (ទីក្រុង ហូជីមិញ) ជូនអំណោយក្នុងឳកាសទិវាកុមារអន្តរជាតិ

ក្នុងឱកាសទិវាកុមារអន្តរជាតិនាថ្ងៃទី ១ ខែ មិថុនា មន្ទីរពេទ្យកុមារ ២ (ទីក្រុង ហូជីមិញ) បានរៀបចំប្រគល់ជូនអំណោយជាង ១.០០០ ចំណែក រួមមាននំ ទឹកដោះគោ តុក្កតាខ្លាឃ្មុំ បាយ កញ្ចប់។ល។ អោយប្អូនៗ ដែលកំពុងសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យ៕


ទីក្រុង ហូជីមិញ ​អនុវត្ត​គម្លាត​​សុវត្ថិភាព​សង្គម​ដើម្បីបង្កើនការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

នាព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១ ទីក្រុង ហូជីមិញ មានសភាពស្ងប់ស្ងាត់ជាងធម្មតាក្នុងថ្ងៃដំបូងនៃការអនុវត្តគម្លាតសុវត្ថិភាពសង្គមតាមសារាចរលេខ ១៥/TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ដើម្បីបង្កើនការងារបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។


ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាលលោក ទ្រឿងហ្វាប៊ិញ អញ្ជើញត្រួតពិនិត្យការងារបង្ការការឆ្លងរាលដាលជំងឺនៅទីក្រុង ហូជីមិញ

នាព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១ ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាលលោក ទ្រឿងហ្វាប៊ិញ បានអញ្ជើញទស្សនកិច្ចនិងត្រួតពិនិត្យស្ថានភាពនៃការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺនៅតាមសហគ្រាសក្នុងតំបន់ផលិតកែឆ្នៃនាំចេញ តឹនធន់ (ទីក្រុង ហូជីមិញ) និងការងារត្រៀមរៀបចំតម្រូវការចាំបាច់ផ្សេងៗ បន្ទប់ ស្នាក់នៅទីកន្លែងទទួលករណីដាក់ឲ្យនៅដាច់ដោយឡែកពីគេ ករណីពាក់ព័ន្ធនឹងជំងឺរាតត្បាតកូវីដ - ១៩...


ខណ្ឌ ហ្គវ៉ឹប (ទីក្រុង ហូជីមិញ) អនុវត្តគម្លាតសុវត្ថិភាពសង្គមដើម្បីបង្ការនិងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩

នៅម៉ោង ០​ និង ០០ នាទី ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១ ខណ្ឌ ហ្គវ៉ឹប (ទីក្រុង ហូជីមិញ) បាន​អនុវត្តគម្លាតសុវត្ថិភាពសង្គមតាមសារាចរលេខ ១៦/TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕


មហាបុណ្យវិសាខបូជាពុទ្ធសករាជ ២.៥៦៥ នៅទីក្រុង ហូជីមិញ

នាព្រឹកថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២១ (ត្រូវនឹងថ្ងៃពេញបូណ៌មីខែ ទី ៤ ឆ្នាំឆ្លូវ ត្រីស័កតាមចន្ទគតិ ប្រតិទិន វៀតណាម) នៅឯវត្ត វៀតណាម ក្វឹកទឺ សមាគមពុទ្ធសាសនាវៀតណាមក្រុង ហូជីមិញ បានរៀបចំយ៉ាង​អធិក​អធមអមមហាបុណ្យវិសាខបូជាពុទ្ធសករាជ ២.៥៥៦។


ហាងកាត់សក់ កែសម្ផស្ស សួនច្បារនិងវិថីថ្មើរជើងទាំងឡាយនៅទីក្រុង ហូជីមិញ ត្រូវផ្អាកដំណើការជាបណ្តោះអាសន្ន

អនុវត្តសារាចររបស់គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ ក្នុងគោលបំណងបង្កើនវិធានការណ៍បង្ការ ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ - ១៩ នៅលើភូមិសាស្ត្រ ភោជនីយដ្ឋានទាំងឡាយត្រូវតែផ្អាកដំណើការជា បណ្តោះអាសន្ន មិនអនុញ្ញាតអោយមូលដ្ឋានស្នាក់អាស្រ័យដែលធ្វើអាជីវកម្មក្រោមទម្រង់រូបភាព homestay ទទួលភ្ញៀវថ្មី… ចាប់ពីម៉ោង ០ អធ្រាត្រនៃថ្ងៃទី ២៨ ខែ ឧសភា នេះ។


សមមិត្ត សមមិត្តនារីថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញមកបោះឆ្នោតនៅទីក្រុង ហូជីមិញ

នាថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២១ បណ្តាសមមិត្ត សមមិត្តនារីថ្នាក់ដឹកនាំបក្សនិងរដ្ឋ បានអញ្ជើញទៅអនុវត្តសិទិ្ធពលរដ្ឋរបស់ខ្លួននៅឯក្រុមបោះឆ្នោតផ្សេងៗ នៅទីក្រុង ហូជីមិញ៕


លោកប្រធានរដ្ឋ ង្វៀនស៊ន់ភុក អញ្ជើញមកបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅស្រុក គូជី ទីក្រុង ហូជីមិញ

នាព្រឹកថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២១ លោកប្រធានរដ្ឋ ង្វៀនស៊ន់ភុក និង លោកជំទាវ បានអញ្ជើញមកបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់រដ្ឋសភានីតិកាលទី ១៥ និង ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២១ - ២០២៦ នៅមណ្ឌលបោះឆ្នោតលេខ ០៤១ អង្គភាពបោះឆ្នោតលេខ ១០ ទីរួមស្រុក គូជី ទីក្រុង ហូជីមិញ៕


លោកនាយករដ្ឋមន្ត្រី ផាមមិញជិញ អញ្ជើញទស្សនកិច្ចនិងធ្វើការនៅទីក្រុង ហូជីមិញ

នាថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ផាមមិញជិញ បានអញ្ជើញបំពេញទស្សនកិច្ចនិងធ្វើការនៅទីក្រុង ហូជីមិញ។


លោកប្រធានរដ្ឋ ង្វៀនស៊ន់ភុក ទទួលជួបក្រុមប្រតិភូនៃពុទ្ធសាសនា វៀតណាម

នាព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ នៅវិមាន ថុងញ៉ឹត ទីក្រុង ហូជីមិញ លោក ប្រធារដ្ឋ ង្វៀនស៊ន់នភុក អញ្ជើញទទួលជួបក្រុមប្រតិភូនៃក្រុមប្រឹក្សាសង្ឃាភិបាលមជ្ឈិម សមាគមពុទ្ធសាសនាវៀតណាមក្នុងឱកាសមហាបុណ្យវិសាខបូជា ២០២១ - ពុទ្ធសករាជ ២៥៦៥។


ទិវាបុណ្យវប្បធម៌នៃបណ្តាជនជាតិ វៀតណាម នៅទីក្រុង ហូជីមិញ

នាថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១ នៅទីក្រុង ហូជីមិញ បានប្រព្រឹត្តឡើងទិវាបុណ្យវប្បធម៌បណ្តាជនជាតិ វៀត​ណាមនិងផ្តល់ជូនអំណោយអោយបងប្អូនជនជាតិ ចាម ជនជាតិ ខ្មែរ ដែលមានស្ថានភាព​រស់នៅលំបាក​លំបិន​ក្នុង​ឱកាស​បុណ្យ រ៉ាម៉ាដាន របស់ជនជាតិ ចាម និង បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ ខ្មែរ៕


បំណងប្រាថ្នាដ៏ប្ដូរផ្ដាច់ក្លាយជាទីក្រុងអភិវឌ្ឍប្រកបដោយចីរភាព

ថ្មីៗ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តអំពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុកដើម្បីបង្កើតទីក្រុង ធូឌឹក ដែលស្ថិតក្នុងភូមិសាស្ត្រទីក្រុង ហូជីមិញ ដែលបង្កើតឡើងដោយផ្អែកលើមូលដ្ឋានរៀបចំខណ្ឌលេខ ២ ខណ្ឌលេខ ៩ និងខណ្ឌ ធូឌឹក។


ប្រកាសដំណើរការគម្រោង “ផែនទីទេសចរណ៍ភោជនាហារ វៀតណាម”

នារសៀលថ្ងៃទី ១ ខែ មេសា នៅទីក្រុង ហូជីមិញ សមាគមសម្ព័ន្ធភោជនីយដ្ឋាន វៀតណាម (RAV) បាន​សហការជាមួយសមាគមសម្ព័ន្ធទេសចរណ៍ភោជនាហារពិភពលោក (World Food Travel Association) ភូមិ​បច្ចេកវិទ្យាទេសចរណ៍​ភោជនហារ Techfest ភូមិបច្ចេកវិទ្យាមូលដ្ឋាន Techfest រួម ជាមួយបណ្ដាដៃគូក្នុង ស្រុកនិងអន្តរជាតិ អញ្ជើញរៀបចំពិធីប្រកាសដំណើរការនូវគម្រោង “ផែនទីទេសចរណ៍ភោជនាហារ វៀតណាម”


ទីក្រុង ហូជីមិញ ចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការកូវីដ - ១៩ ចំនួន ១០០ ដូសដំបូងបង្អស់

កាលពីព្រឹកនៃថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២១ វ៉ាក់សាំងបង្ការកូវីដ - ១៩ ជាច្រើនដូសជាដំបូងបង្អស់ត្រូវបានដឹក ជញ្ជូន មកដល់ មន្ទីរពេទ្យ បេនញៀតឌើយ (ជំងឺត្រូពិក) ទីក្រុង ហូជីមិញ ដើម្បីចាក់ឲ្យបុគ្គលិកពេទ្យនៅទីនេះ។


ការថែរក្សានិងអភិវឌ្ឍន៍ ភូមិសិប្បកម្មប្រពៃណីទាំងឡាយ

បច្ចុប្បន្នទីក្រុង ហូជីមិញ មានភូមិសិប្បកម្មប្រពៃណីប្រហែលជា ២០ កន្លែង។ ដើម្បីអភិរក្សនិងអភិវឌ្ឍភូមិសិប្បកម្មទាំងនេះ ព្រមពេលជាមួយនោះកសាងសាកល្បងទម្រង់រូបភាពភូមិសិប្បកម្មជនបទ ប្រមូលផ្តុំទីក្រុង ហូជីមិញ កំពុងដំណើរការរៀបចំឡើងវិញនូវគម្រោងប្លង់មេនៃភូមិសិប្បកម្មផ្សារភ្ជាប់ទៅនឹងដំណើរការកសាងជនបទថ្មី។


សម្រស់និទាឃរដូវដ៏អ៊ូអរនៅឯទីក្រុងដែលប្រសិទ្ធនាមលោក អ៊ំហូ

ឲ្យតែដល់ឱកាសដើមនិទាឃរដូវប្រជាជននៅទីក្រុង ហូជីមិញ ក៏បានវិលមកចូលរួមរីករាយកម្សាន្តជាមួយនឹងពិធីបុណ្យចូលឆ្នាំថ្មីចន្ទគតិ វៀតណាម។