Samsung បង្ហាញ​ស្មា​ត​ហ្វូន​ស៊េរី S21 នឹង​តម្លៃ​ទាប​ជាង​ឆ្នាំមុន​

Samsung បង្ហាញ​ស្មា​ត​ហ្វូន​ស៊េរី S21 នឹង​តម្លៃ​ទាប​ជាង​ឆ្នាំមុន​

កាលពីថ្ងៃទី ១៤ ខែ មករា ក្រុមហ៊ុន Samsung របស់ កូរ៉េខាងត្បូង បានបង្ហាញត្រកូលស្មាតហ្វូនស៊េរីថ្មី Galaxy S21 នឹងតម្លៃទាបជាងឆ្នាំមុន ២០០ ដុល្លារពីជំនាន់មុន។

Samsung បង្ហាញ​ស្មា​ត​ហ្វូន​ស៊េរី S21 នឹង​តម្លៃ​ទាប​ជាង​ឆ្នាំមុន​ ảnh 1

Galaxy S21 អាចបញ្ជាទិញទុកមុនក្នុងតម្លៃ ៨០០ ដុល្លារសម្រាប់អតិថិជននៅ អាម៉េរិក

ដោយបង្ហាញផ្សាយតាមអនឡាញ ឧបករណ៍ S21 ដែលមានអេក្រង់ទំហំ ៦,២ អ៊ីញនេះអាចរកបញ្ជាទិញទុកមុនបានក្នុងតម្លៃទិញចូល ៨០០ ដុល្លារសម្រាប់អតិថិជននៅសហរដ្ឋអាម៉េរិក។

ក្រុមហ៊ុននាំមុខខាងស្មាតហ្វូនទូទាំងពិភពលោកនេះក៏បានបង្ហាញនូវស្មាតហ្វូនទំហំ ៦,៧ អ៊ីញ S21 Plus និងស្មាតហ្វូនដ៏ពិសេស S21 Ultra ដែលមានអេក្រង់ទំហំ ៦,៨ អ៊ីញផងដែរ។ ឧបករណ៍ទាំងអស់គឺមានបណ្តាញឥតខ្សែ 5G ដែលកំពុងដាក់ប្រើជាសកល។

Samsung បង្ហាញ​ស្មា​ត​ហ្វូន​ស៊េរី S21 នឹង​តម្លៃ​ទាប​ជាង​ឆ្នាំមុន​ ảnh 2

Galaxy S21 អាចបញ្ជាទិញទុកមុនក្នុងតម្លៃ ៨០០ ដុល្លារសម្រាប់អតិថិជននៅ អាម៉េរិក

លោក ធីអឹម រ៉ូ ប្រធានផ្នែកទំនាក់ទំនងចល័តសម្រាប់ក្រុមហ៊ុន Samsung Electronics បានថ្លែងថា យើងកំពុងរស់នៅក្នុងពិភពទូរស័ព្ទចល័តជាចម្បងហើយ ដោយពួកយើងភាគច្រើនធ្វើការពីចម្ងាយនិងចំណាយពេលច្រើននៅផ្ទះ យើងចង់ផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូនដែលឆ្លើយតបទៅនឹងតម្រូវការពហុព័ត៌មានដ៏ខ្លាំងក្លានៃទម្លាប់ផ្លាស់ប្តូរជាបន្តរបស់យើង

ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់ក្រុមហ៊ុន Apple ក្នុងការរក្សាតម្លៃឋេរសម្រាប់ទូរស័ព្ទ iPhone របស់ខ្លួន ខណៈផ្តល់ជូននូវឧបករណ៍ជាច្រើននៅចំណុចតម្លៃផ្សេងៗ គ្នា។

ត្រកូលថ្មីរបស់ Samsung នេះនឹងមានតម្លៃចាប់ពី ១.២០០ ដុល្លារឡើងទៅសម្រាប់តម្លៃចាប់ផ្តើមរបស់ Ultra S21 ដែលជាឧបករណ៍សម្បូរលក្ខណៈពិសេសបំផុតនៅក្នុងស៊េរីចុងក្រោយនេះ។

លោក បប់ អូដូននែល មកពីក្រុមហ៊ុន Technalysis Research មានប្រសាសន៍ថា ទីផ្សារស្មាតហ្វូនថ្លៃៗ កំពុងត្រូវបានកំណត់ឡើងវិញ។ យើងកំពុងមើលឃើញការវិលត្រឡប់ទៅរកតម្លៃនៅកម្រិតមធ្យម។ ក្រុមហ៊ុននានានឹងកាន់តែអាចបន្តដំណើរទៅមុខបានឆ្ងាយ ហើយពួកគេកំពុងដកថយពីតម្លៃថ្លៃ ដែលពួកគេធ្លាប់មានកាលពីច្រើនឆ្នាំកន្លងទៅ

ដកស្រង់និងកែសម្រួលពីភ្នំពេញប៉ុស្តិ៍ដោយ៖  ធីតា 

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍