Samsung បង្ហាញ​ទូរស័ព្ទ​ត្រកូល Galaxy S22 ចំនួន ៣ ម៉ូ​ដែល រួម​ទាំង​ទូរស័ព្ទ​តម្លៃ​ជាង ២.០០០ ដុល្លារ​ជាមួយនឹង​ប៊ិក​

ត្រកូល Galaxy S22 ចំនួន ៣ ម៉ូដែល ត្រូវបានដាក់បង្ហាញ
ត្រកូល Galaxy S22 ចំនួន ៣ ម៉ូដែល ត្រូវបានដាក់បង្ហាញ

ក្រុមហ៊ុន Samsung បានដាក់បង្ហាញស្មាតហ្វូនថ្មីចំនួន ៣ ដែលជាផ្នែកនៃត្រកូល Galaxy S22 រួមទាំងឧបករណ៍តម្លៃ ២.០៣០ ដុល្លារ ជាមួយនឹងប៊ិកដ៏ល្បីល្បាញរបស់ក្រុមហ៊ុន។

ការបន្ថែមចុងក្រោយបំផុតចំពោះស៊េរី S របស់ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សកូរ៉េរួម គឺមានទូរស័ព្ទស៊េរីស្តង់ដារ S22 ដែលមានតម្លៃចាប់ពី ៧៦៩ ផោន (១ ផោន គឺស្មើនឹង ១,៣៥ ដុល្លារ) ស៊េរី Plus តម្លៃចាប់ពី ៩៤៩ ផោន និងស៊េរី Ultra ដែលមានតម្លៃចាប់ពី ១.១៤៩ ផោន ដល់ ១.៤៩៩ ផោន អាស្រ័យលើសមត្ថភាព Memory។ 

Samsung បង្ហាញ​ទូរស័ព្ទ​ត្រកូល Galaxy S22 ចំនួន ៣ ម៉ូ​ដែល រួម​ទាំង​ទូរស័ព្ទ​តម្លៃ​ជាង ២.០០០ ដុល្លារ​ជាមួយនឹង​ប៊ិក​ ảnh 1

ត្រកូល Galaxy S22 ចំនួន ៣ ម៉ូដែល ត្រូវបានបង្ហាញកាលពីថ្ងៃទី ៩ ខែ កុម្ភៈ

សម្រាប់ម៉ូដែលស្ដង់ដារ Samsung បានបង្រួញទំហំអេក្រង់បន្តិចមកនៅត្រឹម ៦,១ អ៊ីង ធៀបនឹង ៦,២ អ៊ីងនៃទូរស័ព្ទ Galaxy S21 ស្តង់ដារកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ ទូរស័ព្ទ Galaxy S22 Plus មានអេក្រង់ធំជាងមុនបន្តិច គឺ ៦,៦ អ៊ីងធៀបនឹង ៦,៥ អ៊ីញនៃទូរស័ព្ទ S21 Plus កាលពីឆ្នាំមុន។

Samsung បង្ហាញ​ទូរស័ព្ទ​ត្រកូល Galaxy S22 ចំនួន ៣ ម៉ូ​ដែល រួម​ទាំង​ទូរស័ព្ទ​តម្លៃ​ជាង ២.០០០ ដុល្លារ​ជាមួយនឹង​ប៊ិក​ ảnh 2

ត្រកូល Galaxy S22 ចំនួន ៣ ម៉ូដែល ត្រូវបានដាក់បង្ហាញ

Galaxy S22 Ultra របស់ Samsung ដែលជាទូរស័ព្ទធំជាងគេក្នុងត្រកូលថ្មីនេះ គឺមានអេក្រង់ទំហំ ៦,៨ អ៊ីងដូចជំនាន់មុនរបស់វាដែរ ប៉ុន្តែវាក៏រួមបញ្ចូលប៊ិក S-Pen ជាលើកដំបូងមិនធ្លាប់មាននៅក្នុងស៊េរី S របស់ Samsung ផងដែរ។

ប៊ិក S-Pen គឺជាមុខងារសំខាន់មួយរបស់ស៊េរី Note របស់ Samsung ដែលត្រូវបានបញ្ឈប់កាលពីខែ ធ្នូ ឆ្នាំមុន។

ការនាំយកប៊ិក S-Pen ទៅកាន់ទូរស័ព្ទ S22 Galaxy Ultra ត្បិតមិនមានចំពោះម៉ូដែលថ្មីតូចជាងនិងថោកជាងពីរម៉ូតផ្សេងទៀត គឺមានន័យថា អ្នកប្រើប្រាស់នឹងអាចបង្កើតអ្វីៗ គ្រប់យ៉ាងចាប់ពីបញ្ជីទិញទំនិញនិងកំណត់ត្រាសិក្សារហូតដល់គំនូរព្រាងនិងឯកសារដែលអាចចុះហត្ថលេខាបាន។

Samsung Galaxy S22 និង S22 Plus នឹងចេញលក់ជាទូទៅនៅថ្ងៃទី ១១ ខែមីនា ដែលមានពណ៌ស ខ្មៅ បៃតង និងផ្កាឈូកមាស ខណៈដែលទូរស័ព្ទ Ultra ដែលមានតែពណ៌ឈាមជ្រូក នឹងដាក់លក់មុនគេគឺនៅថ្ងៃទី ២៥ ខែកុម្ភៈ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ចន្ថា

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍