SpaceX បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ដោយបានបញ្ជូន​ផ្កាយរណប​ ១៤៣ គ្រឿង ​ទៅ​ទី​អវកាស​តាម​រ៉ុក្កែត​តែមួយ

SpaceX បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ដោយបានបញ្ជូន​ផ្កាយរណប​ ១៤៣ គ្រឿង ​ទៅ​ទី​អវកាស​តាម​រ៉ុក្កែត​តែមួយ

យោងតាមការផ្សាយផ្ទាល់នៅលើវេបសាយរបស់ក្រុមហ៊ុន SpaceX កាលពីចុងខែ មករាកន្លងទៅ ក្រុមហ៊ុននេះបានបាញ់បង្ហោះរ៉ុក្កែត Falcon-9 របស់ខ្លួនដោយជោគជ័យដោយដឹកផ្កាយរណបរហូតដល់ទៅ ១៤៣ គ្រឿងតែមួយជើង។

SpaceX បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ដោយបានបញ្ជូន​ផ្កាយរណប​ ១៤៣ គ្រឿង ​ទៅ​ទី​អវកាស​តាម​រ៉ុក្កែត​តែមួយ ảnh 1ផ្កាយរណប ១៤៣ គ្រឿងត្រូវបានបង្ហោះតាមរ៉ុក្កែត Falcon-9 តែមួយជើង

នៅក្នុងការបាញ់បង្ហោះនេះគឺមានផ្កាយរណបទូរគមនាគមន៍ Starlink ចំនួន ១០ គ្រឿង ដែលជាគម្រោងទូរគមនាគមន៍អ៊ីនធឺណេតរបស់ក្រុមហ៊ុន SpaceX ក្នុងគោលបំណងផ្តល់អ៊ីនធឺណេតឥតខ្សែនៅគ្រប់ចំណុចភូមិសាស្ត្រនៃសកលលោក។

SpaceX បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ដោយបានបញ្ជូន​ផ្កាយរណប​ ១៤៣ គ្រឿង ​ទៅ​ទី​អវកាស​តាម​រ៉ុក្កែត​តែមួយ ảnh 2ផ្កាយរណប ១៤៣ គ្រឿងត្រូវបានបង្ហោះតាមរ៉ុក្កែត Falcon-9 តែមួយជើង

សេចក្ដីពណ៌នាអំពីការបាញ់បង្ហោះរបស់ក្រុមហ៊ុនបានសរសេរថា នៅលើរ៉ុក្កែតនេះគឺមានផ្កាយរណបពាណិជ្ជកម្មនិងផ្កាយរណបរដ្ឋាភិបាលចំនួន ១៣៣ គ្រឿងនិងផ្កាយរណប Starlink ចំនួន ១០ គ្រឿង ដែលជាបេសកកម្មបង្ហោះផ្កាយរណបច្រើនបំផុតតែមួយជើង។ ផ្កាយរណប Starlink នៅលើបេសកកម្មនេះ គឺជាយានដំបូងគេបង្អស់នៅក្នុងក្រុមផ្កាយរណបដែលបានដាក់ពង្រាយទៅកាន់គន្លងប៉ូល

 ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  សិរីសួស្តី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍