WHO ចាត់ថ្នាក់កូវីដ-១៩ បំប្លែងខ្លួននៅ ឥណ្ឌា ជាប្រភេទគួរឱ្យបារម្ភ

អង្គការសុខភាពពិភពលោកចាត់ថ្នាក់កូវីដ-១៩ បំប្លែងខ្លួននៅ ឥណ្ឌា ជាប្រភេទគួរឱ្យបារម្ភ
អង្គការសុខភាពពិភពលោកចាត់ថ្នាក់កូវីដ-១៩ បំប្លែងខ្លួននៅ ឥណ្ឌា ជាប្រភេទគួរឱ្យបារម្ភ

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ១០ ខែ ឧសភា បានបញ្ចូលជំងឺកូវីដ-១៩ ដែលរកឃើញដំបូងនៅ ឥណ្ឌា ទៅក្នុងប្រភេទគួរឱ្យបារម្ភ  (variant of concern) ។ ការសិក្សាមួយចំនួនបានបង្ហាញថា ប្រភេទវីរុសបំប្លែងថ្មីនៅ ឥណ្ឌា នេះ មានសមត្ថភាពខ្លាំង ងាយឆ្លងរាលដាលនិងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។

វីរុសបំប្លែងថ្មីនៃជំងឺកូវីដ-១៩ ទម្រង់ B1617 ដែលរកឃើញដំបូងនៅ ឥណ្ឌា នៅឆ្នាំ ២០២០ ជាវីរុសទីបួនហើយដែលត្រូវចាត់ទុកជាប្រភេទធ្វើឱ្យមានក្ដីបារម្ភនៅកម្រិតពិភពលោកនិងទាមទារឱ្យមានការតាមដាននិងវិភាគខ្ពស់។ វីរុសបំប្លែងថ្មីចំនួន ៣ ប្រភេទផ្សេងទៀតដែលស្ថិតក្នុងថ្នាក់នេះមានវីរុសរកឃើញនៅ អង់គ្លេស អាហ្វ្រិកខាងត្បូង និងនៅ ប្រេស៊ីល។ 

WHO ចាត់ថ្នាក់កូវីដ-១៩ បំប្លែងខ្លួននៅ ឥណ្ឌា ជាប្រភេទគួរឱ្យបារម្ភ ảnh 1អង្គការសុខភាពពិភពលោកចាត់ថ្នាក់កូវីដ-១៩ បំប្លែងខ្លួននៅ ឥណ្ឌា ជាប្រភេទគួរឱ្យបារម្ភ

មន្រ្តីបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក លោកស្រី Maria Van Kerkhove លើកឡើងក្នុងសន្និសីទសារព័ត៌មានថ្ងៃទី ១០ ខែ ឧសភា ថា  យើងចាត់ថ្នាក់វីរុសបំប្លែងថ្មីនៅ ឥណ្ឌា ប្រភេទ B1617 ជាប្រភេទវីរុសដែលបង្កក្តីបារម្ភដល់ពិភពលោកទាំងមូល

បើតាមទីភ្នាក់ងារព័ត៌មាន Reuters ការសិក្សាមួយបានបង្ហាញថា វីរុសបំប្លែងថ្មី B1617 នេះបង្កើនសមត្ថភាពចម្លងរហ័ស ងាយស្រួលឆ្លងនិងបង្កគ្រោះថ្នាក់ដល់ជីវិតធ្ងន់ធ្ងរជាងប្រភេទដទៃទៀត ហើយវាមានសមត្ថភាពខ្លាំងជាងប្រសិទ្ធភាពវ៉ាក់សាំងដែលកំពុងប្រើប្រាស់សព្វថ្ងៃ។ វីរុសបំប្លែងថ្មីនេះ ត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅឥណ្ឌា ក្នុងខែ ធ្នូ ឆ្នាំ ២០២០ តែវាលេចឡើងតាំងខែ តុលា មក។

បើតាមការបញ្ជាក់របស់លោកស្រី Van Kerkhove គេត្រូវសិក្សាបន្ថែមទៀតលើប្រភេទវីរុសនេះនិងខ្សែស្រឡាយ៣ ប្រភេទទៀតរបស់វាផងដែរ។ វីរុសទម្រង់នេះ ត្រូវបានជឿថា នៅពីក្រោយការឆ្លងនិងការស្លាប់ដ៏ច្រើននៅ ឥណ្ឌា។

WHO ចាត់ថ្នាក់កូវីដ-១៩ បំប្លែងខ្លួននៅ ឥណ្ឌា ជាប្រភេទគួរឱ្យបារម្ភ ảnh 2អង្គការសុខភាពពិភពលោកចាត់ថ្នាក់កូវីដ-១៩ បំប្លែងខ្លួននៅ ឥណ្ឌា ជាប្រភេទគួរឱ្យបារម្ភ។ រូបភាព៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ជាងបីសប្ដាហ៍មកហើយ ករណីឆ្លងនៅ ឥណ្ឌា បានកើនឡើងជាង ៣០ ម៉ឺនករណីជារៀងរាល់ថ្ងៃ ខណៈថ្ងៃខ្លះហក់ឡើងដល់ជាង ៤០ ម៉ឺនករណីឯណោះ។

ដោយសារការរីករាលដាលធ្ងន់ធ្ងរបែបនេះ រដ្ឋាភិបាលលោក នាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី កំពុងរងសម្ពាធខ្លាំងឱ្យបិទប្រទេសដើម្បីផ្ដាច់ការឆ្លង។ 

សូមបញ្ជាក់ថា វីរុសបំប្លែងថ្មីនៅ ឥណ្ឌា បានរីករាលដាលដល់ប្រទេសច្រើនជាង ១៧ ទៅហើយ រួមទាំង នេប៉ាល់ ស្រីលង្កា និងប្រទេសនៅអាស៊ីអាគ្នេយ៍ ដូចជា វៀតណាម  ថៃ ម៉ាឡេស៊ី សិង្ហបុរី និង ឥណ្ឌូណេស៊ី ជាដើម។

ប្រទេសជាច្រើនក៏បានបិទជើងហោះហើរពី ឥណ្ឌា ដែរ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ បំប្លែងខ្លួនថ្មី៕ 

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍