WHO ៖ ត្រូវចៀសវាងលេបថ្នាំ អ៊ីប៊ុយប្រូហ្វេន សម្រាប់រោគសញ្ញាកូវីដ ១៩

ការព្រមានរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល បារាំង លោក អូលីវើ វើរ៉ាន់ បានអនុវត្តតាមការស្រាវជ្រាវនាពេលថ្មីៗ នេះនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet ដែលបានសន្មតថា អង់ស៊ីមដែលជម្រុញឡើងដោយថ្នាំប្រឆាំងនឹងការរលាកដូចជា អ៊ីប៊ុយប្រូហ្វេន អាចជួយសម្រួលនិងធ្វើឱ្យជំងឺកូវីដ ១៩ កាន់តែធ្ងន់ធ្ងរថែមទៀត។
បណ្តាប្រភេទថ្នាំប្រឆាំងនឹងការរលាកដែលមានផ្ទុក ibuprofen។ រូបថត៖ AFP/TTXVN
 
អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក លោក គ្រីស្ទាន លីនមៀរ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅ ទីក្រុង ហ្សឺណែវ ថា អ្នកជំនាញរបស់ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិកំពុងសម្លឹងមើលលើបញ្ហានេះដើម្បីផ្តល់ការណែនាំបន្ថែមទៀត។

លោកនិយាយថា ក្នុងពេលនេះ យើងសូមណែនាំឱ្យប្រើថ្នាំប៉ារ៉ាសេតាម៉ុល ហើយកុំប្រើថ្នាំអ៊ីប៊ុយប្រូហ្វេនជាថ្នាំព្យាបាលដោយខ្លួនឯង។ វាជារឿងសំខាន់​ណាស់

គាត់បានបន្ថែមថា ប្រសិនបើថ្នាំអ៊ីប៊ុយប្រូហ្វេនត្រូវបាន ណែនាំឱ្យប្រើ​ដោយអ្នកជំនាញសុខភាព នោះគឺអាស្រ័យលើពួកគេ

ការអត្ថាធិប្បាយរបស់គាត់បានធ្វើឡើងបន្ទាប់ពីលោក វើរ៉ាន់ បានផ្ញើសារ Twitter ព្រមានថា ការប្រើប្រាស់ថ្នាំអ៊ីប៊ុយប្រូហ្វេននិងថ្នាំប្រឆាំងនឹងការ​រលាក​ស្រដៀងគ្នានេះអាចជា “កត្តាកាន់តែធ្ងន់ធ្ងរ” ក្នុងការចម្លងមេរោគកូវីដ ១៩៕
ធីតា 
(តាមទីភ្នាក់ងារព័ត៌មាន វៀតណាម - រស្មីកម្ពុជា)

សំណើ

OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ
ខេត្ត កៀនយ៉ាង រឹតបន្ដឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ
មន្ទីរពេទ្យកុមារ ២ (ទីក្រុង ហូជីមិញ) ជូនអំណោយក្នុងឳកាសទិវាកុមារអន្តរជាតិ
ទីក្រុង ហូជីមិញ ​អនុវត្ត​គម្លាត​​សុវត្ថិភាព​សង្គម​ដើម្បីបង្កើនការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាលលោក ទ្រឿងហ្វាប៊ិញ អញ្ជើញត្រួតពិនិត្យការងារបង្ការការឆ្លងរាលដាលជំងឺនៅទីក្រុង ហូជីមិញ
កងទ័ពការពារព្រំដែនខេត្ត កៀនយ៉ាង ជាមួយនឹងស្មារតី "ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវ"