WHO ចុះបញ្ជី​វ៉ាក់សាំង​ កូវី​ដ-​១៩ ​របស់​ក្រុមហ៊ុន Pfizer និង BioNTech ដើម្បី​ឱ្យ​ប្រទេស​ក្រីក្រ​ឆាប់​ទទួលបាន​វ៉ាក់សាំង​

WHO ចុះបញ្ជី​វ៉ាក់សាំង​ កូវី​ដ-​១៩ ​របស់​ក្រុមហ៊ុន Pfizer និង BioNTech ដើម្បី​ឱ្យ​ប្រទេស​ក្រីក្រ​ឆាប់​ទទួលបាន​វ៉ាក់សាំង​

កាលពីថ្ងៃទី ៣១ ខែ ធ្នូ អង្គការសុខភាពពិភពលោក (WHO) បានចុះបញ្ជីវ៉ាក់សាំង កូវីដ-១៩ របស់ក្រុមហ៊ុន Pfizer និង BioNTech សម្រាប់ការប្រើប្រាស់បន្ទាន់ក្នុងគោលបំណងឱ្យបណ្តាប្រទេសកំពុងអភិវឌ្ឍន៍មានសិទ្ធិទទួលបានវ៉ាក់សាំង។

WHO ចុះបញ្ជី​វ៉ាក់សាំង​ កូវី​ដ-​១៩ ​របស់​ក្រុមហ៊ុន Pfizer និង BioNTech ដើម្បី​ឱ្យ​ប្រទេស​ក្រីក្រ​ឆាប់​ទទួលបាន​វ៉ាក់សាំង​ ảnh 1WHO ចុះបញ្ជីវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer និង BioNTech សម្រាប់ការប្រើប្រាស់បន្ទាន់

ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិមួយនេះបាននិយាយថា៖ ខ្លួននឹងធ្វើការជាមួយដៃគូក្នុងតំបន់ដើម្បីប្រាប់អាជ្ញាធរសុខភាពជាតិនានាអំពីការចាក់ថ្នាំបង្ការពីរដូសនិងអត្ថប្រយោជន៍ដែលបានរំពឹងទុក។

អង្គការសុខភាពពិភពលោកបានបង្កើតដំណើរការចុះបញ្ជីប្រើប្រាស់បន្ទាន់ (EUL) របស់ខ្លួនដើម្បីជួយប្រទេសក្រីក្រដែលគ្មានធនធានបទប្បញ្ញត្តិផ្ទាល់ខ្លួន ដើម្បីអនុម័តយ៉ាងឆាប់រហ័សនូវថ្នាំថ្មីសម្រាប់ជំងឺដូចជា កូវីដ-១៩ បើមិនដូច្នេះទេអាចនាំឱ្យមានការពន្យារពេលយូរ។

ការពិនិត្យរបស់ WHO បានរកឃើញថា វ៉ាក់សាំងរបស់ Pfizer និង BioNTech បានបំពេញតាមលក្ខណៈវិនិច្ឆ័យ “ចាំបាច់” សម្រាប់អត្ថប្រយោជន៍សុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ជាងហានិភ័យរបស់វា។

លោកស្រី ម៉ារៀនជេឡា ស៊ីម៉ៅ ប្រធានកម្មវិធីសិទ្ធិទទួលថ្នាំបង្ការរបស់ WHO និយាយថា៖ “នេះគឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការធានាឱ្យសកលលោកអាចទទួលបានវ៉ាក់សាំង កូវីដ-១៩។ ប៉ុន្តែខ្ញុំចង់សង្កត់ធ្ងន់លើតម្រូវ ការសម្រាប់កិច្ចខិតខំប្រឹងប្រែងជាសកលដែលកាន់តែធំធេងដើម្បីសម្រេចបាននូវការផ្គត់ផ្គង់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ដើម្បីឆ្លើយតប នឹងតម្រូវការរបស់ប្រជាជនអាទិភាពគ្រប់ទីកន្លែង

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍