កក់ក្ដៅដោយចំណងមេត្រីភាពរវាងកងទ័ពនិងប្រជាជននៅព្រំដែន ដៀនបៀន

ប៉ុស្តិ៍ការពារព្រំដែន មឿងពោន (កងទ័ពការពារព្រំដែនខេត្ត ដៀនបៀន) រៀបចំវេចនំបាញ់ជឹងបៃតងជូនបណ្តាគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ។ល។ នៅលើភូមិសាស្ត្រឃុំចំនួនពីរ មឿងពោន ហួថាញ់ (ស្រុក ដៀនបៀន)
ប៉ុស្តិ៍ការពារព្រំដែន មឿងពោន (កងទ័ពការពារព្រំដែនខេត្ត ដៀនបៀន) រៀបចំវេចនំបាញ់ជឹងបៃតងជូនបណ្តាគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ។ល។ នៅលើភូមិសាស្ត្រឃុំចំនួនពីរ មឿងពោន ហួថាញ់ (ស្រុក ដៀនបៀន)

ដោយមានប្រាថ្នាចង់ចែករំលែកការលំបាកលំបិនជាមួយបងប្អូនជន ជាតិនៅតំបន់ព្រំដែន កងទ័ពការពារព្រំដែនខេត្ត ដៀនបៀន បានសហការជាមួយអាជ្ញាធរ អង្គការមហាជនមូលដ្ឋានរៀបចំកម្មវិធី "និទាឃរដូវការពារព្រំដែនកក់ក្ដៅប្រជាជនភូមិ" បុណ្យចូលឆ្នាំថ្មីឆ្នាំថោះបញ្ចស័ក ២០២៣ ។

ឆ្លងតាមរយៈកម្មវិធី បណ្តាប៉ុស្តិ៍ការពារព្រំដែននៅលើភូមិសាស្រ្តខេត្តបាន ជូននំបាញ់ជឹងបៃតងរាប់ពាន់ដល់បណ្តាគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ អ្នកមានស្នាដៃក្នុងការចូលរួមការពារព្រំដែននៅឃុំតំបន់ព្រំដែនចំនួន ២៩ ឃុំ។

កក់ក្ដៅដោយចំណងមេត្រីភាពរវាងកងទ័ពនិងប្រជាជននៅព្រំដែន ដៀនបៀន ảnh 1ប៉ុស្តិ៍ការពារព្រំដែន មឿងពោន (កងទ័ពការពារព្រំដែនខេត្ត ដៀនបៀន) រៀបចំវេចនំបាញ់ជឹងបៃតងជូនបណ្តាគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ។ល។ នៅលើភូមិសាស្ត្រឃុំចំនួនពីរ មឿងពោន ហួថាញ់ (ស្រុក ដៀនបៀន)
កក់ក្ដៅដោយចំណងមេត្រីភាពរវាងកងទ័ពនិងប្រជាជននៅព្រំដែន ដៀនបៀន ảnh 2បណ្តាប៉ុស្តិ៍ការពារព្រំដែន (កងទ័ពព្រំដែនខេត្ត ដៀនបៀន) សហការជាមួយអាជ្ញាធរ អង្គការមហាជនជូនអំណោយចូលឆ្នាំក្នុងកម្មវិធី "និទាឃរដូវការពារព្រំដែនប្រជាជនភូមិកក់ក្តៅក្នុងចិត្ត" បុណ្យចូលឆ្នាំថ្មី ឆ្នាំថោះបញ្ចស័ក ២០២៣

នេះគឺជាកម្មវិធីបង្ហាញពីសីលធម៌ស្រឡាញ់រាប់អាន ជួយគ្នាទៅវិញទៅមក មនោសញ្ចេតនានិងការទទួលខុសត្រូវរបស់កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្តជាមួយប្រជាជននៅតំបន់ព្រំដែន រួមចំណែកជួយគ្រួ សារក្រីក្រទាំងឡាយមានបុណ្យចូលឆ្នាំកាន់តែមានអត្ថន័យថែមទៀត ទន្ទឹមនឹងនោះ រឹតចំណងសាមគ្គីភាព ផ្សារភ្ជាប់ជាមួយកងទ័ពនិងប្រជាជនផងដែរ។

កក់ក្ដៅដោយចំណងមេត្រីភាពរវាងកងទ័ពនិងប្រជាជននៅព្រំដែន ដៀនបៀន ảnh 3ក្រៅពីការរៀបចំជូនបងប្អូនជនជាតិនៅតាមឃុំតំបន់ព្រំដែនទទួលស្វាគមន៍បុណ្យចូលឆ្នាំសប្បាយរីករាយ កក់ក្តៅ បណ្តាប៉ុស្តិ៍ការពារព្រំដែន (កងទ័ពការពារព្រំដែនខេត្ត ដៀនបៀន) ក៏ជំរុញយ៉ាងខ្លាំងក្លាការឃោសនា ផ្សព្វផ្សាយច្បាប់ដល់ប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំថោះបញ្ចស័ក ២០២៣ ផងដែរ

ក្រៅពីការជូនអំណោយនំបាញ់ជឹងបៃតង រៀបចំជូនប្រជាជននៅតំបន់ព្រំដែនទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រកបដោយភាពរីករាយ កក់ក្តៅ បណ្តាប៉ុស្តិ៍ការពារ ព្រំដែនក៏អនុវត្តភារកិច្ចធានាជូនប្រជាជនរីករាយនិទាឃរដូវ ទទួលបុណ្យចូលឆ្នាំប្រកបដោយសុវត្ថិភាព៕

អត្ថបទ៖ ស៊ន់ទៀន 
រូបថតផ្សាយដោយ៖ ទីភ្នាក់ងារពត៌មានវៀតណាម
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២៣ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍