កំណត់ចំណាំមួយចំនួនក្នុងការបង្ការ ទប់ស្កាត់ជំងឺលឿងស្វិតលើស្លឹកចេក

ដើមចេកដែលត្រូវឆ្លងជំងឺមានស្ថានភាពពណ៌លឿងពីស្លឹកចាស់នៅឯខាងក្រោម បន្ទាប់មករាលដាលឡើងស្លឹកខ្ចីៗ បន្តិចម្តងៗ
ដើមចេកដែលត្រូវឆ្លងជំងឺមានស្ថានភាពពណ៌លឿងពីស្លឹកចាស់នៅឯខាងក្រោម បន្ទាប់មករាលដាលឡើងស្លឹកខ្ចីៗ បន្តិចម្តងៗ

១. រោគសញ្ញា៖
ដើមចេកដែលកើតជំងឺច្រើនតែមានស្ថានភាពលឿងពីស្លឹកចាស់ៗ នៅឯ ខាងក្រោម បន្ទាប់មករាលដាលឡើងទៅស្លឹកខ្ចីៗ បន្តិចម្តងៗ។ រោគសញ្ញានៃជំងឺលឿងស្លឹករីករាលដាលពីគែមស្លឹករាលដាលទៅតាមទិសទ្រនុងស្លឹក។ ស្លឹកកើតជំងឺច្រើនតែស្វិត បាក់ទងនិងស្លឹកព្យួរលើស្រទបដើម ចេក ជួនកាលទងស្លឹកក៏ត្រូវបាក់នៅចំកណ្តាលតួស្លឹក។

កំណត់ចំណាំមួយចំនួនក្នុងការបង្ការ ទប់ស្កាត់ជំងឺលឿងស្វិតលើស្លឹកចេក ảnh 1ឧស្សាហ៍ពិនិត្យមើល កាត់ស្លឹកចេកចាស់ៗ ចោល យកស្លឹកលឿងសង្ស័យកើតជំងឺលឿងស្វិតទៅដុតបំផ្លាញចោល (ហាលស្ងួតរួចដុត)

២. ផលអាក្រក់នៃជំងឺ៖
ជំងឺធ្វើឱ្យស្លឹកទាំងឡាយស្វិតពីក្រោមឡើងលើ ធ្វើឱ្យដើមចេកងាប់បណ្តើរៗ។

៣. វិធានការបង្ការ ទប់ស្កាត់ជំងឺលឿងស្វិតស្លឹកចេក៖
៣.១. ប្រើប្រាស់ពូជគ្មានជំងឺ ពូជស៊ាំនឹងជំងឺ៖
- ចម្ការចេកដាំថ្មីទាំងអស់ប្រើពូជចេកមាំមួននិងគ្មានជំងឺ។
- តំបន់ដែលដាំដុះចេកអំបូងកើតជំងឺធ្ងន់ធ្ងរ គួរងាកទៅដាំពូជចេកណាំ វ៉ាបើតំបន់ដែលដាំចេកណាំវ៉ាក៏កើតជំងឺធ្ងន់ធ្ងរទៀតគឺងាកទៅដាំពូជស៊ាំនឹងជំងឺឬពូជឆ្លងជំងឺស្រាល។

៣.២. វិធានការដាំដុះ៖
ក/ ដីដាំដុះ៖
- ជ្រើសរើសដីដែលមានកម្រិត pH ណឺត (Neutral) - អាល់កាឡាំងច្រើនបន្តិចដើម្បីកាត់បន្ថយការកើតមានឡើងនៃអតិសុខុមប្រាណ បង្កការអន្តរាយ។

- ធ្វើប្រព្រឹត្តកម្មរណ្តៅមុនពេលដាំដុះ៖ បាចកំបោរស ជីលាមករលួយរួមជាមួយផលិតផលកែច្នៃផ្សិតទ្រីកូឌែម៉ាចូលទៅតាមរណ្តៅដាំដុះដើម្បីបង្ការជំងឺ។

- ធ្វើប្រព្រឹត្តកម្មកូនឈើពូជមុនពេលដាំ៖ កាត់អោយជ្រះឫសនៅគល់កូន ចេកហើយជ្រលក់គល់ចូលទៅក្នុងសូលុយស្យុង Bordeaux ឬថ្នាំប្រភពសារធាតុស្ពាន់ក្នុងរយៈពេលពី ១០ ដល់ ១៥ នាទីដើម្បីកម្ចាត់ប្រភពបង្កជំងឺ។

ខ/ ការដាក់ជី៖
- ក្នុងដំណើរការថែទាំ ប្រើជីលាមករលួយ ដាក់ជីគ្រប់គ្រាន់ ធ្វើឱ្យមានតុល្យភាព ជី N-P-K ក្នុងការដាក់ជីទ្រាប់បាតនិងដាក់ជីកំហុក កាត់បន្ថយការដាក់ជីអាសូត Amon (NH4) ជំនួសដោយជីអាសូត Nitrate (NO3)។

- គួរបាចជីកំបោរសសម្លាប់មេរោគមុនពេលដាំដុះ បាចកំបោរសបន្ថែមក្នុងដំណើរការដាំដុះដើម្បីកែលម្អ កម្រិត pH ក្នុងដី។

គ/ ការគ្រប់គ្រងទឹក៖
រៀបចំប្រព័ន្ធបង្ហួតទឹករាងឆ្អឹងត្រីដើម្បីអោយទឹកភ្លៀង ទឹកស្រោចស្រពមិនហៀរចេញទៅលើផ្ទៃដីនិងមិនហៀរពីចម្ការនេះទៅចម្ការនោះ មិនគួរទុកកម្រិតសំណើមដីខ្ពស់ពេកក្នុងរយៈពេលវែង។

ឃ/ អនាម័យវាលស្រែ៖
- ឧស្សាហ៍ពិនិត្យមើល កាត់ស្លឹកចាស់ៗ ចោល យកស្លឹកលឿងសង្ស័យកើតជំងឺទៅដុតបំផ្លាញចោល (ហាលស្ងួតរួចដុត)។

- ពេលរកឃើញដើមចេកមានជំងឺ ត្រូវកាប់រំលំចោល ជីកគល់និងប្រមូល យកទៅដុតបំផ្លាញចោលទាំងស្រុង បាចម្សៅកំបោរសចូលក្នុងរណ្តៅដែល ជីកយកគល់ដើម្បីសម្លាប់មេរោគក្នុងដីឬចាក់អង្កាមចូលរណ្តៅហើយ ដុត។

ង/ផ្លាស់ប្តូរប្រភេទដំណាំដាំដុះលើផ្ទៃដីដែលបានដាំដុះហើយ៖កន្លែងណាចេកអំបូងកើតជំងឺលឿងស្វិតបង្កការអន្តរាយយ៉ាងធ្ងន់ធ្ងរនោះ អាចងាកទៅដាំចេកណាំវ៉ា (មិនសូវកើតជំងឺជាង) ដាំពូជចេក ស៊ាំនឹងជំងឺឬផ្លាស់ប្តូរប្រភេទដំណាំចេកលើផ្ទៃដីដែលបានដាំដុះហើយជាមួយដំណាំផ្សេងៗ ទៀត (ចេក - អំពៅ ចេក - ដំឡូងមីជាដើម) ពី ២ ដល់ ៣ ឆ្នាំ។

៣.៣. វិធានការជីវសាស្រ្ត៖
ស្រោចស្រពឬបាចផលិតផលកែច្នៃផ្សិតទ្រីកូឌែម៉ារួមជាមួយជីលាមកមុនពេលដាំដុះ ឬស្រោចស្រពទឹកចូលទៅតំបន់ឫសចេកដើម្បីបង្ការ ទប់ស្កាត់ជំងឺលឿងស្វិតលើស្លឹកចេក។

កំណត់ចំណាំមួយចំនួនក្នុងការបង្ការ ទប់ស្កាត់ជំងឺលឿងស្វិតលើស្លឹកចេក ảnh 2ដើមចេកដែលត្រូវឆ្លងជំងឺមានស្ថានភាពពណ៌លឿងពីស្លឹកចាស់នៅឯខាងក្រោម បន្ទាប់មករាលដាលឡើងស្លឹកខ្ចីៗ បន្តិចម្តងៗ

៣.៤ វិធានការគីមីសាស្រ្ត៖
ប្រើប្រាស់ថ្នាំការពាររុក្ខជាតិក្នុងបញ្ជីរាយនាមថ្នាំការពាររុក្ខជាតិត្រូវបានអនុញ្ញាតអោយប្រើប្រាស់នៅ វៀតណាម ដោយមានសារធាតុសកម្ម Zineb Propiconazole Difenoconazole... ដើម្បីបង្ការកម្ចាត់ផ្សិតបង្កជំងឺ៕

ផលិតដោយ៖ ហ៊ឺវហាយ - វូស៊ិញ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មីនា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍