កំណត់ចំណាំមួយចំនួនអំពីសុវត្ថិភាពជំងឺរាតត្បាតលើហ្វូងគោយកទឹកដោះ

គោយកទឹកដោះច្រើនតែកើតជំងឺរបេងបានជាបាក់តេរីរបេងគោអាចនឹងបំពុលចូលទៅក្នុងទឹកដោះគោ ប្រសិនបើដំណើរការរឺតយកទឹកដោះគោមិនធានាអនាម័យ
គោយកទឹកដោះច្រើនតែកើតជំងឺរបេងបានជាបាក់តេរីរបេងគោអាចនឹងបំពុលចូលទៅក្នុងទឹកដោះគោ ប្រសិនបើដំណើរការរឺតយកទឹកដោះគោមិនធានាអនាម័យ

ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ គំរូចិញ្ចឹមគោយកទឹកដោះនៅប្រទេសយើងកាន់ តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃបានជាការអនុវត្តសុវត្ថិភាពជំងឺរាតត្បាត លើហ្វូងគោយកទឹកដោះត្រូវបានប្រជាជននៅតាមមូលដ្ឋានយកចិត្តទុកដាក់យ៉ាងខ្លាំងហើយ។

ដើម្បីគ្រប់គ្រងជំងឺរាតត្បាតល្អក្នុងការចិញ្ចឹមគោយកទឹកដោះ បងប្អូនជនជាតិគួរកំណត់ចំណាំដំណោះស្រាយមួយចំនួនខាងក្រោមនេះ៖

* ការគ្រប់គ្រងនិងព្យាបាលជំងឺរាតត្បាត៖
នៅពេលព្យាបាលជំងឺ ចាំបាច់ត្រូវកត់ត្រាព័ត៌មានគ្រប់គ្រាន់អំពីជំងឺរាត ត្បាត ឈ្មោះថ្នាំ បរិមាណកម្រិតថ្នាំ មូលហេតុនៃការប្រើប្រាស់ពេលវេលនៃ ការប្រើប្រាស់ អ្នកព្យាបាល ខណៈពេលឈប់ប្រើប្រាស់ថ្នាំ។ មិនលក់គោក្នុងដំណាក់កាលនៅផ្ទុកជាតិថ្នាំ។ ពេលឃើញគោងាប់ត្រូវជូនដំណឹងដល់កម្មាភិបាលបច្ចេកទេសដើម្បីមានវិធានការចំណាត់ការ។

កំណត់ចំណាំមួយចំនួនអំពីសុវត្ថិភាពជំងឺរាតត្បាតលើហ្វូងគោយកទឹកដោះ ảnh 1ចំណីបៃតងស្រស់តែងតែធានាអនាម័យសុវត្ថិភាពដើម្បីបង្កើនកម្លាំងការពាររាងកាយឲ្យគោយកទឹកដោះ

ការប្រើប្រាស់ថ្នាំនិងវ៉ាក់សាំងត្រូវគោរពតាមការណែនាំរបស់ស្ថាប័នបសុពេទ្យ កម្មាភិបាលពេទ្យសត្វនិងផលិតករ។ វ៉ាក់សាំងនិងថ្នាំអង់ទីប៊ីយោទិចមួយចំនួនត្រូវតែបានរក្សាទុកក្នុងប្រព័ន្ធត្រជាក់តាមការណែនាំ យកចេញតែពេលប្រើប្រាស់។ ចាំបាច់ត្រូវតែមានផែនការជាក់ស្តែងអំពីការប្រើប្រាស់វ៉ាក់សាំង ថ្នាំបសុពេទ្យហើយត្រូវបង្កើតតារាងផែនការប្រើប្រាស់ថ្នាំ។

ពេលព្យាបាលជំងឺចាំបាច់ត្រូវដាក់ឱ្យនៅដាច់ដោយឡែកដើម្បីបង្ការការ ពារការរីករាលដាលពេលគោមានអាការនៃជំងឺ។ កត់ត្រាព័ត៌មានទាំងអស់ដែលទាក់ទងដល់ដំណើរការព្យាបាល។ ក្នុងករណីដែលមិនអាចបំលាស់ទីចេញទៅមណ្ឌលដាក់ឱ្យនៅដាច់ដោយ ឡែកគឺត្រូវតែដាក់បញ្ចូលប្រលោះទ្រុងដាច់ដោយឡែក។

មិនត្រូវប្រើថ្នាំអង់ទីប៊ីយោទិចណាស្ថិតនៅក្នុងបញ្ជីរាយនាមហាមប្រាមរបស់រដ្ឋនិងរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ។ ចាំបាច់គោរពត្រឹមត្រូវតាមពេលវេលាបញ្ឈប់ការប្រើប្រាស់ថ្នាំ អង់ទីប៊ី យោទិចជាដាច់ខាត់មុនពេលប្រមូលផលទឹកដោះគោឬក៏ពិឃាដ យកសាច់។

* ការបង្ការជំងឺ៖
ពិនិត្យសុខភាពតាមកាលកំណត់ហើយមានកាលវិភាគចាក់វ៉ាក់សាំងបង្ការជំងឺសំខាន់ៗ តាមការកំណត់ជាធរមាន (ជំងឺជាំឈាម ជំងឺអុត ក្តាម...) ជំងឺឆ្លងរាលដាលគ្រោះថ្នាក់ផ្សេងៗ (របេង រលូតកូនឆ្លងរាល ដាល មេរោគរាងគូទខ្យង ជំងឺប៉ារ៉ាស៊ីតផ្លូវឈាម...)។ អាស្រ័យលើស្ថានភាពអេពីដេមីនៃតំបន់ដើម្បីមានតម្រូវការជាក់លាកអំពីគោលការណ៍បង្ការជំងឺ។

កំណត់ចំណាំមួយចំនួនអំពីសុវត្ថិភាពជំងឺរាតត្បាតលើហ្វូងគោយកទឹកដោះ ảnh 2គោយកទឹកដោះច្រើនតែកើតជំងឺរបេងបានជាបាក់តេរីរបេងគោអាចនឹងបំពុលចូលទៅក្នុងទឹកដោះគោ ប្រសិនបើដំណើរការរឺតយកទឹកដោះគោមិនធានាអនាម័យ

ចំពោះជំងឺឆ្លងរាលដាលគ្រោះថ្នាក់ផ្សេងៗ ត្រូវអនុវត្តវិធានការបង្ការជំងឺជាចាំបាច់ដោយប្រើវ៉ាក់សាំងសម្រាប់គោយកទឹកដោះ រួមមានជំងឺទាំង ឡាយដូចខាងក្រោម៖ ជំងឺអុតក្តាម ជំងឺជាំឈាម ជំងឺឆ្លងរាលដាលផ្សេងៗ ចម្លងឆ្លងរវាងសត្វនិងមនុស្សត្រូវតែធ្វើនិយ័តកម្មតាមកាលកំណត់ចំពោះជំងឺ៖ រលូតកូនឆ្លងរាលដាល ជំងឺរបេងគោ បាក់តេរីរាង គូទខ្យង...៕

អត្ថបទ៖ TTKNQG
រូបថត៖ វូ ស៊ិញ - ផាម កៀង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍