កណ្តុរស្រែជាលក្ខណៈវិសេសវិសាលនៃភោជនាហារតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង

មុខម្ហូបកណ្តុរស្រែខ្វៃក្នុងពាងតែងតែធ្វើឲ្យពេញចិត្តអ្នកដែលប៉ិនប្រសព្វខាងហូបចុក
មុខម្ហូបកណ្តុរស្រែខ្វៃក្នុងពាងតែងតែធ្វើឲ្យពេញចិត្តអ្នកដែលប៉ិនប្រសព្វខាងហូបចុក

មិនដឹងថាកណ្ដុរស្រែបានក្លាយជាមុខម្ហូបដ៏ពេញនិយមតាំងពីពេលណាឡើយមិនត្រឹមតែនៅក្នុងខេត្ត អានយ៉ាង ប៉ុណ្ណោះទេ ថែមទាំងមាននៅគ្រប់ខេត្តក្នុងតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូងផងដែរ។

កណ្តុរស្រែជាលក្ខណៈវិសេសវិសាលនៃភោជនាហារតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង ảnh 1ចំពោះប្រជាជននៅតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង សាច់កណ្តុរស្រែបានក្លាយជា "មុខម្ហូបពិសេសប្រចាំតំបន់" ហើយវាត្រូវបានទុកសម្រាប់ទទួលភ្ញៀវកិត្តិយស ភ្ញៀវអញ្ជើញមកពីទីឆ្ងាយផងដែរ

គ្រាន់តែដឹងជាក់ម្យ៉ាងថាឥឡូវនេះតំបន់ជនបទជាច្រើននៅតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូងសុទ្ធតែមានមុខម្ហូបសាច់កណ្តុរពិសេសប្រចាំតំបន់។

មិនចាំបាច់ហ្មត់ចត់ផ្ចិតផ្ចង់ឬក៏មិនចាំបាច់កែច្នៃស្មុគស្មាញពេកនោះទេ គ្រាន់តែមានគ្រឿងទេសពីរបីមុខប៉ុណ្ណោះគឺគ្រប់គ្រាន់ដើម្បីសាច់កណ្តុរមានរសជាតិឡើងឈ្ងុយពិសេសដាច់ដោយឡែកហើយ។

កណ្តុរស្រែជាលក្ខណៈវិសេសវិសាលនៃភោជនាហារតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង ảnh 2មុខម្ហូបកណ្តុរស្រែខ្វៃក្នុងពាងតែងតែធ្វើឲ្យពេញចិត្តអ្នកដែលប៉ិនប្រសព្វខាងហូបចុក

សាច់កណ្ដុរអាំងក្លិនឈ្ងុយឆ្ងាញ់ មានរសផ្អែម ស្វិតហាប់ដូចសាច់មាន់ហើយពិសេសគឺខ្លាញ់តិចខ្លាំងណាស់។ ពេលបរិភោគ ហែកសាច់កណ្តុរអាំងមួយចំណិតៗ ក្តៅគគុក អាចចុចជា មួយអំបិលម្ទេសក្រូចឆ្មានឹងបង្កើនឱជារសអោយមុខម្ហូបថែមទៀត។

អញ្ជើញមកកាន់តំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង ភ្លក់រសជាតិសាច់កណ្តុរ ក្លែមស្រានៅលើទូក កប៉ាល់នឹងក្លាយជាការឆ្លងកាត់បទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ។

កណ្តុរស្រែជាលក្ខណៈវិសេសវិសាលនៃភោជនាហារតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង ảnh 3មុខម្ហូបកណ្ដុរស្រែឆាខ្ទៀមពាំនាំមកនូវអារម្មណ៍ស្រួយ ទ្រលាន់ៗ ដល់អ្នកបរិភោគ

មនុស្សមិនតិចទេបានប្រាប់គ្នាថាអញ្ជើញមកកាន់តំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូងបើមិនទាន់បានភ្លក់រសជាតិមុខម្ហូបកណ្ដុរស្រែទេគឺចាត់ទុកដូចជាមិនដឹងអ្វីអំពីមុខម្ហូបពិសេសតំបន់ស្ទឹងទន្លេសោះឡើយ៕

អត្ថបទនិងរូបថត៖ កុងម៉ាវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍