ក្តាមសេកត្រាំប្រៃ កាម៉ៅ

ជាធម្មតា ក្តាមសេក នៅដែនដី រ៉ាច់ហ្គុក មានរាងធំ សាច់ណែន រស់លើតំបន់ច្រកសមុទ្រ រ៉ាច់ហ្គុក ស្ថិតលើភូមិសាស្ត្រស្រុក ង៉ុកហៀន (ខេត្ត កាម៉ៅ)
ជាធម្មតា ក្តាមសេក នៅដែនដី រ៉ាច់ហ្គុក មានរាងធំ សាច់ណែន រស់លើតំបន់ច្រកសមុទ្រ រ៉ាច់ហ្គុក ស្ថិតលើភូមិសាស្ត្រស្រុក ង៉ុកហៀន (ខេត្ត កាម៉ៅ)

ក្តាមសេកត្រាំប្រៃ (ជ្រក់ក្តាមប្រៃធ្វើពីក្ដាមសេក ឬក្ដាមបាឃៀ) ជាមុខម្ហូប ពោរពេញទៅដោយលក្ខណៈ ពិសេសដាច់ដោយឡែកនៃវប្បធម៌ភោជនាហាររបស់ប្រជា ជននៅតំបន់ ណាមបូ (ភូមិភាគខាងត្បូង វៀតណាម)។

ក្តាមសេកត្រាំប្រៃ កាម៉ៅ ảnh 1មុខរបរត្រាំប្រៃក្ដាមសេកតាមបែបប្រពៃណីនៅខេត្ត កាម៉ៅ ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិកាលពីចុងឆ្នាំ ២០១៩

នេះគឺជាឈ្មោះរបស់សត្វកា្តមមួយប្រភេទជាទូទៅរស់នៅវាលភក់ដុះតាមមាត់ទន្លេ សមុទ្រក្នុងតំបន់ទឹកប្រៃនៅលើស្នូកវាមានឆ្នូតចំនួនបី ហេតុដូច្នេះហើយបានហៅ ថាបាឃៀក្នុងភាសា វៀតណាម។

មុខរបរធ្វើក្តាមសេកត្រាំប្រៃប្រមូលផ្តុំភាគច្រើននៅបណ្តាស្រុក៖ ណាំកាន់ ដឹម យើយ ង៉ុកហៀន ភូតឹន ជាដើម។ ក្តាមសេក មានច្រើនហើយឆ្ងាញ់បំផុតគឺក្នុងរយៈកាលចាប់ពីខែ ៥ ដល់ខែ ៨ តាមចន្ទគតិ។

យោងតាមលោក ឌាន់កុងយ៉ាញ់ ប្រធានសមាគមជលផលស្រុក ណាំកាន់ ទោះបីជាមុខម្ហូបបែបជនបទស្រែចម្ការក៏ដោយ ក៏ប៉ុន្តែ ក្តាមប្រៃត្រូវបាន កែច្នៃយ៉ាងហ្មត់ ចត់ផ្ចិតផ្ចង់ ទាមទារឆ្លងកាត់ដំណាក់កាលជាច្រើន ហើយតាម ធម្មតា តំបន់នីមួយៗ តែងតែមានរូបមន្តពិសេសរៀងៗ ខ្លួន។

យ៉ាងណាមិញ ក្តាមប្រៃត្រូវចំណាយពេលត្រាំប្រៃយ៉ាងហោចណាស់ក៏ ៥ ថ្ងៃទើបអាចទទួលទានបាន។ ក្រោយពេលត្រាំប្រៃរួច ក្តាមសេកត្រូវរក្សាបានពណ៌ សម្បុរដូចពេលនៅស្រស់ទើបធានាបានគុណភាព។ ពិសេសបំផុតត្រូវរំលឹកដល់គឺក្តាមសេកត្រាំប្រៃនៅតំបន់ ច្រកសមុទ្រ រ៉ាច់ហ្គុក។

ក្តាមសេកត្រាំប្រៃ កាម៉ៅ ảnh 2ជាធម្មតា ក្តាមសេក នៅដែនដី រ៉ាច់ហ្គុក មានរាងធំ សាច់ណែន រស់លើតំបន់ច្រកសមុទ្រ រ៉ាច់ហ្គុក ស្ថិតលើភូមិសាស្ត្រស្រុក ង៉ុកហៀន (ខេត្ត កាម៉ៅ)

លោក ត្រឹនហៀវហ៊ុង ប្រធានមន្ទីរវប្បធម៌ - កីឡានិងទេសចរណ៍ខេត្ត កាម៉ៅ មានប្រសាសន៍អោយដឹងថា៖ "បច្ចុប្បន្ន ខេត្ត កាម៉ៅ មានប្រមាណជា ៤០០ គ្រួសារដោយមានចំនួនមនុស្សជាង ១.២០០ នាក់ប្រកប ធ្វើក្ដាមបាឃៀត្រាំប្រៃ។ ដើម្បីអោយមុខរបរនេះរីកចម្រើនប្រកបដោយ ចីរភាពនាពេលខាងមុខ ខេត្តនឹងជួយឧបត្ថម្ភដល់ការកសាង បង្កបង្កើតភូមិវប្បកម្មនិង ជួយផ្សព្វផ្សាយឃោសនា ឧទ្ទេសនាមផលិត ផល ព្រមទាំងរៀបចំប្លង់គោលអោយមានប្រជាជនប្រមាណ ១.០០០ គ្រួសារប្រកបមុខរបរធ្វើក្តាមបាឃៀ ត្រាំប្រៃ ផ្គត់ផ្គង់ ផលិតផលអោយទីផ្សារចំនួន ១០ តោនក្នុងមួយឆ្នាំ"៕

អត្ថបទនិងរូបថត៖  ហ្វ៊ិញអាញ់ - អានហៀវ
បញ្ចូលទិន្នន័យដោយ៖  យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍