កន្លែងខ្លះៗ ងាយឆ្លងជំងឺ កូវីដ-១៩ ដែលអ្នកគួរប្រុងប្រយ័ត្ន

កន្លែងខ្លះៗ ងាយឆ្លងជំងឺ កូវីដ-១៩ ដែលអ្នកគួរប្រុងប្រយ័ត្ន

ខាងក្រោមនេះ គឺកន្លែងអ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ទើបមិនងាយឆ្លងកូរ៉ូណា។

ក្នុងជណ្តើរយន្តប្រអប់ជាកន្លែងដែលអ្នកគួរតែប្រយ័ត្ន ព្រោះក្នុងនោះ នៅពេលដែលទ្វារជណ្តើរយន្តបិទនឹងគ្មានខ្យល់អាកាសចេញចូលឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកងាយឆ្លងនៅពេលដែលមានបុគ្គលណាម្នាក់កណ្តាស់ឬក្អក។

ក្នុងកន្លែងធ្វើការក៏អ្នកគួរតែប្រយ័ត្នដែរព្រោះក្នុងនោះជាកន្លែងដែលអ្នកនៅយូរជាងគេ ហើយជាកន្លែងដែលអ្នកប្រាស្រ័យទាក់ទងគ្នាច្រើនជាងគេផងដែរ។

កន្លែងខ្លះៗ ងាយឆ្លងជំងឺ កូវីដ-១៩ ដែលអ្នកគួរប្រុងប្រយ័ត្ន ảnh 1មួយក្នុងចំណោមកន្លែងដែលងាយឆ្លងមេរោគបំផុត។ រូបថត៖ អិនធើណេត

ដូចនេះ អ្នកគួរតែប្រយ័ត្នពីអនាម័យផ្ទាល់ខ្លួន ទើបអាចកាត់បន្ថយការឆ្លងមេរោគ។ ក្នុងភោជនីយដ្ឋានក៏ដូច្នេះដែរ ព្រោះជាកន្លែងដែលមានមនុស្សចេញចូលច្រើន។

រក្សាអនាម័យ ហើយចៀសពីចេញចូលកន្លែងដែលមានមនុស្សច្រើន ទើបអាចការពារសុខភាពអ្នកបានល្អ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  សុគននីថា

អ្នកប្រហែលជាចាប់អារម្មណ៍