ការថែរក្សានិងអភិវឌ្ឍន៍ភូមិសិប្បកម្មប្រពៃណីទាំងឡាយ

ការថែរក្សានិងអភិវឌ្ឍន៍ភូមិសិប្បកម្មប្រពៃណីទាំងឡាយ

បច្ចុប្បន្នទីក្រុង ហូជីមិញ មានភូមិសិប្បកម្មប្រពៃណីប្រហែលជា ២០ កន្លែង។ ដើម្បីអភិរក្សនិងអភិវឌ្ឍភូមិសិប្បកម្មទាំងនេះ ព្រមពេលជាមួយនោះកសាងសាកល្បងទម្រង់រូបភាពភូមិសិប្បកម្មជនបទ ប្រមូលផ្តុំទីក្រុង ហូជីមិញ កំពុងដំណើរការរៀបចំឡើងវិញនូវគម្រោងប្លង់មេនៃភូមិសិប្បកម្មផ្សារភ្ជាប់ទៅនឹងដំណើរការកសាងជនបទថ្មី។

ការថែរក្សានិងអភិវឌ្ឍន៍ភូមិសិប្បកម្មប្រពៃណីទាំងឡាយ ảnh 1ការអភិវឌ្ឍភូមិសិប្បកម្មធ្វើរនាំងឫស្សីពក តឹនថុងហូយ (ស្រុក គូជី) គឺជាផលិតផលមួយក្នុងចំណោមផលិតផលកសិកម្មចម្បងទាំង ៦ ... ត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ អនុម័តនៅក្នុងគម្រោងនៃកម្មវិធីឃុំមួយផលិតផលមួយនៅតំបន់ជនបទនៃទីក្រុង
ការថែរក្សានិងអភិវឌ្ឍន៍ភូមិសិប្បកម្មប្រពៃណីទាំងឡាយ ảnh 2ភូមិសិប្បកម្មតម្បាញរវៃ ថាយមី (ស្រុក គូជី) ត្រូវបានចាត់ទុកថាជាប្រភពនៃបណ្ដាផលិតផលធ្វើអំពីឫស្សី ពក ដោយមានផលិតផលសម្បូរបែបមានតាំងពីច្រែង កញ្រែ្ជង កញ្ជើ ល្អី រហូតដល់ចង្អេររែងអង្ករ ចង្អេរអុំស្រូវ ចង្អេរធំ កញ្ឆេ...

ទន្ទឹមនឹងបណ្តាគោលនយោបាយ កម្មវិធីឧបត្ថម្ភដូចជាកសាងពាណិជ្ជសញ្ញា - ឡូហ្កូ បង្កើតវេបសាយ បញ្ជាក់ពីការគ្រប់គ្រងគុណភាព ... គឺទីក្រុង ហូជីមិញ មានភូមិសិប្បកម្មប្រពៃណីចំនួន ៦ ត្រូវបានផ្តោតជាសំខាន់ទៅលើវិនិយោគរួមមាន៖ ភូមិសិប្បកម្មត្បាញរវៃ ថាយមី ភូមិសិប្បកម្មធ្វើនំបាញ់ត្រាង ភូហ្វាដុង ភូមិសិប្បកម្មធ្វើរនាំងឫស្សីពក តឹនថុងហូយ (ស្រុក គូជី) ភូមិសិប្បកម្មត្បាញកញ្ឆេ ស៊ន់ធើយសឺន (ស្រុក ហុកម៉ូន) ភូមិសិប្បកម្មធ្វើធូប ឡេមិញស៊ន់ (ស្រុក ប៊ិញចាញ់) ភូមិសិប្បកម្មផលិតអំបិល (ស្រុក កឹនយើ) ។

ការថែរក្សានិងអភិវឌ្ឍន៍ភូមិសិប្បកម្មប្រពៃណីទាំងឡាយ ảnh 3 ភូមិសិប្បកម្មធ្វើកំប៉ុងជើងធូបស្ពាន់ អានហូយ (ខណ្ឌ ហ្កវ៉ឹប) ជាង ២០០ ឆ្នាំមកហើយនៅតែបន្តធ្វើសកម្មភាព សិប្បករទាំងឡាយនៅតែព្យាយាម ផ្ចិតផ្ចង់បង្កើតនូវបណ្ដាផលិតផលហត្ថកម្មមានគុណភាពខ្ពស់

យោងតាមលោក ង្វៀនភឿកទ្រុង ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទទីក្រុង ហូជីមិញ ភូមិសិប្បកម្មប្រពៃណីនៅលើភូមិសាស្រ្តទីក្រុងកំពុងបានស្តារឡើងវិញនិងអភិវឌ្ឍជាជំហានៗ។

ការថែរក្សានិងអភិវឌ្ឍន៍ភូមិសិប្បកម្មប្រពៃណីទាំងឡាយ ảnh 4ស្ថិតនៅចម្ងាយពីមជ្ឈមណ្ឌលនៃទីក្រុង ហូជីមិញ ប្រហែល ៤០ គីឡូម៉ែត្រ ភូមិសិប្បកម្មនំបាញ់ត្រាង ភូហ្វាដុង (ស្រុក គូជី) មានប្រពៃណីតាំងពីយូរលង់ណាស់មកហើយ។ នៅក្នុងរូបថត៖ ហាលនំបាញ់ត្រាង - ដំណាក់កាលមួយក្នុងបណ្ដាដំណាក់កាលដែលទាមទារនូវការប៉ិនប្រសប់របស់អ្នកភូមិសិប្បកម្ម

ផលិតផលនៃភូមិសិប្បកម្មបានលក់ចេញទាំងក្នុងនិងក្រៅប្រទេស រួមចំណែកគួរឲ្យកត់សម្គាល់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងភូមិសិប្បកម្ម៕

អាញ់យុង - ម៉ាញ់លិញ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍