ក្រុមហ៊ុន Audi ត្រៀមបញ្ចេញរថយន្តអគ្គិសនីធូរថ្លៃជាច្រើនទៀតក្នុងឆ្នាំ ២០២១

ក្រុមហ៊ុន Audi ត្រៀមបញ្ចេញរថយន្តអគ្គិសនីធូរថ្លៃជាច្រើនទៀតក្នុងឆ្នាំ ២០២១

រថយន្ត Q4 E-tron Sportback នឹងមើលទៅដូចរថយន្ត BMW X2 និង Range Rover Evoque ប៉ុន្តែគ្មានម៉ាស៊ីនចំហេះទេ។

ក្រុមហ៊ុន Audi ត្រៀមបញ្ចេញរថយន្តអគ្គិសនីធូរថ្លៃជាច្រើនទៀតក្នុងឆ្នាំ ២០២១ ảnh 1
ក្រុមហ៊ុន Audi ត្រៀមបញ្ចេញរថយន្តអគ្គិសនីធូរថ្លៃជាច្រើនទៀតក្នុងឆ្នាំ ២០២១ ảnh 2 ក្រុមហ៊ុន Audi ត្រៀមបញ្ចេញរថយន្តអគ្គិសនីធូរថ្លៃជាច្រើនទៀតក្នុងឆ្នាំ ២០២១ ảnh 3

រថយន្ត E-tron និង E-tron Sportback មានតម្លៃចាប់ពី ៥ លានបាត

ក្រុមហ៊ុន Audi គ្រោងនឹងបន្ថែមប្រភេទថ្មីនៃរថយន្តអគ្គិសនី SUV ខ្នាតតូច ក្រោយបញ្ចេញម៉ូដែលរថយន្ត E-tron និង E-tron Sportback កាលពីថ្ងៃ ពុធ ទី២២ កក្កដា នេះ។

រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីខ្នាតតូចៗ ទាំងនោះនៅកំពុងស្ថិតក្នុងទម្រង់រថយន្តគំរូនៅឡើយ ហើយពួកវារួមមានម៉ាក Q4 E-tron និង Q4 E-tron Sportback។

ជាមួយនឹងប្រវែង ៤,៦ ម៉ែត្រនិងគម្លាតរវាងផ្ចិតកង់នីមួយៗ ២,៧៧ ម៉ែត្រ រថយន្ត Q4 E-tron Sportback គឺស្ថិតនៅចន្លោះទំហំរថយន្តប្រើម៉ាស៊ីនចំហេះម៉ាក Q3 និង Q5។

តាមទស្សនៈមួយទៀតរថយន្ត Q4 E-Tron Sportback គឺដូចរថយន្ត BMW X2 និង Range Rover Evoque យ៉ាងអ៊ីចឹង ប៉ុន្តែគ្មានម៉ាស៊ីនចំហេះទេ។

រថយន្ត Q4 E-tron Sportback ត្រូវបានបង្កើតឡើងនៅលើគ្រោងអគ្គិសនី MEB របស់ក្រុមហ៊ុន Volkswagen Group ដោយអាគុយកម្លាំង ៨២ គីឡូវ៉ាត់ម៉ោងស្ថិតនៅក្រោមកាប៊ីននិងនៅចន្លោះប៉ុងទាំងពីររបស់រថយន្ត។

ថាមពលអគ្គិសនីសម្រាប់រថយន្ត Q4 E-Trons ទាំងពីរនេះគឺកើតចេញពីម៉ូទ័រអគ្គិសនីពីរដែលផលិតកម្លាំងម៉ាស៊ីនបាន ៣០៦ សេះ ដែលល្អសម្រាប់សន្ទុះពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៦,៣ វិនាទី, ល្បឿនកំពូលគឺ ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និង រយៈចម្ងាយបើកបរគឺបាន ៤៥០ គីឡូម៉ែត្រ។

ស៊េរីរថយន្តប៉ុង ១ ជាមួយចម្ងាយបើកបរជាង ៥០០ គីឡូម៉ែត្រក៏កំពុងគ្រោងផលិតផងដែរ។

រថយន្ត E-tron និង E-tron Sportback មានតម្លៃចាប់ពី ៥ លានបាត រីឯរថយន្ត Q4 E-Tron Spirtback នឹងមានតម្លៃប្រហែល ៣,៥ លានបាត៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ជ័យពិសិដ្ឋ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍