ក្រុមហ៊ុន VinFast របស់​ វៀតណាម ​នឹង​បើក​រោងចក្រ​ផលិត​អាគុយ​នៅ ​សហរដ្ឋ​អាម៉េរិក

ឡានអគ្គិសនី VinFast ត្រូវបានដា់បង្ហាញនៅពិព័រណ៍ នៅអាម៉េរិក
ឡានអគ្គិសនី VinFast ត្រូវបានដា់បង្ហាញនៅពិព័រណ៍ នៅអាម៉េរិក

ថ្មីៗ កន្លងមក នាយកប្រតិបត្តិសកលរបស់ក្រុមហ៊ុន VinFast បានប្រាប់ថា ក្រុមហ៊ុន VinFast របស់ វៀតណាម គ្រោងនឹងផលិតអាគុយរថយន្តអគ្គិសនីនិងប្រអប់អាគុយនៅក្នុងរោងចក្រផលិតរថយន្តថ្មីមួយនៅ សហរដ្ឋអាម៉េរិក ខណៈក្រុមហ៊ុនបានសន្យាប្រែក្លាយខ្លួនទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទាំងស្រុងនៅចុងឆ្នាំនេះ។

VinFast ជាផ្នែកមួយនៃក្រុមហ៊ុន Vingroup JSC បានក្លាយជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកពេញលេញដំបូងគេរបស់ វៀតណាម នៅពេលដែលរថយន្តម៉ូដែលប្រើសាំង ដែលផលិតក្រោមស្លាកសញ្ញាផ្ទាល់ខ្លួនបានដាក់លក់ក្នុងឆ្នាំ  ២០១៩។

ក្រុមហ៊ុន VinFast របស់​ វៀតណាម ​នឹង​បើក​រោងចក្រ​ផលិត​អាគុយ​នៅ ​សហរដ្ឋ​អាម៉េរិក  ảnh 1ឡានអគ្គិសនី VinFast ត្រូវបានដា់បង្ហាញនៅពិព័រណ៍ នៅអាម៉េរិក

ក្រុមហ៊ុនដែលបានចាប់ផ្តើមលក់រថយន្តអគ្គិសនី (EVs) នៅ វៀតណាម នៅចុងឆ្នាំ ២០២១ បានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្លួនគ្រោងនឹងក្លាយទៅជាក្រុមហ៊ុនរថយន្តដំបូងគេ ដែលឈប់ផលិតរថយន្តប្រើសាំងនិងប្តូរទៅជារថយន្តអគ្គិសនីទាំងស្រុងចាប់ពីចុងឆ្នាំ ២០២២។

ក្រុមហ៊ុន VinFast របស់​ វៀតណាម ​នឹង​បើក​រោងចក្រ​ផលិត​អាគុយ​នៅ ​សហរដ្ឋ​អាម៉េរិក  ảnh 2ក្រុមហ៊ុន Vinfast នឹងប្រជែងជាមួយនឹងក្រុមហ៊ុន Tesla និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតដើម្បីទាក់ទាញអ្នកប្រើប្រាស់

VinFast កំពុងដាក់ការភ្នាល់ដ៏ធំនៅលើទីផ្សារ សហរដ្ឋអាម៉េរិក កន្លែងដែលខ្លួនសង្ឃឹមថារថយន្ត SUV អគ្គិសនីនិងគំរូជួលអាគុយរបស់ខ្លួននឹងគ្រប់គ្រាន់ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យចាកចេញពីក្រុមហ៊ុន Tesla និង General Motors មករកខ្លួន។

លោកស្រី ឡេ ធីធូធុយ ជាអនុប្រធានក្រុមហ៊ុន Vingroup និងជានាយកប្រតិបត្តិក្រុមហ៊ុន VinFast Global បានប្រាប់ថា "យើងនឹងសាងសង់រោងចក្រផលិតរថយន្តដ៏ធំរបស់យើងនៅ សហរដ្ឋអាម៉េរិក ផងដែរ"។

លោកស្រីបានបន្ថែមថា ក្រុមហ៊ុននឹងបន្តផ្តល់ប្រភពអាគុយពីអ្នកផ្គត់ផ្គង់របស់ខ្លួន។ លោកស្រី ធុយ បញ្ជាក់ថា ជាដំបូង VinFast នឹងដំឡើងប្រអប់អាគុយជាមួយនឹងគ្រាប់អាគុយ ដែលមានប្រភពមកពីអ្នកផ្គត់ផ្គង់របស់ខ្លួននៅឯបរិវេណរោងចក្ររបស់ខ្លួននៅ សហរដ្ឋអាម៉េរិក មុនពេលចាប់ផ្តើមការផលិតអាគុយដោយខ្លួនឯងនៅទីនោះ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ចន្ថា

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍