ការរួមកម្លាំងគ្នា ពុះពារជម្នះជំងឺរាតត្បាតសកលនៅតំបន់បងប្អូនជនជាតិ ខ្មែរ ណាមបូ

ប្រជាកសិករនៅសង្កាត់លេខ ២ ទីរួមខេត្ត វិញចូវ (ខេត្ត សុកត្រាំង) ប្រមូលផលមើមស្ពៃ ត្រៀមរៀបចំបញ្ចុះពូជខ្ទឹមក្រហមមុនរដូវ
ប្រជាកសិករនៅសង្កាត់លេខ ២ ទីរួមខេត្ត វិញចូវ (ខេត្ត សុកត្រាំង) ប្រមូលផលមើមស្ពៃ ត្រៀមរៀបចំបញ្ចុះពូជខ្ទឹមក្រហមមុនរដូវ

ជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលដ៏ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជន តាមបណ្តាខេត្តនៅវាលទំនាបទន្លេ គឺវ ឡុង ក្នុងនោះ មានបងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង)។ ដើម្បីពុះពារជម្នះជំងឺរាតត្បាតសកលនេះ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តាំងពីមជ្ឈិមរហូតដល់មូលដ្ឋានបានរៀបចំដំណើរការអនុវត្តគោលនយោបាយជាច្រើនជួយឧបត្ថម្ភ បងប្អូនជនជាតិ ឆ្លងតាមរយៈនោះ រក្សាលំនឹងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ ពីមួយជំហានទៅមួយជំហាន។

ការរួមកម្លាំងគ្នា ពុះពារជម្នះជំងឺរាតត្បាតសកលនៅតំបន់បងប្អូនជនជាតិ ខ្មែរ ណាមបូ ảnh 1ការពិនិត្យឆែករកមើលជំងឺមុនពេលចាក់វ៉ាក់សាំងអោយប្រជាជនត្រង់ចំណុចចាក់វ៉ាក់សាំងនៅឯគណៈកម្មាធិការប្រជាជនសង្កាត់លេខ ៤ ទីក្រុង ត្រាវិញ (ខេត្ត ត្រាវិញ)

ជួយឧបត្ថម្ភបងប្អូនជនជាតិ ខ្មែរពុះពារជម្នះជំងឺរាតត្បាតសកល

សុកត្រាំង ជាខេត្តមួយដែលមានព្រុំប្រទល់ជាប់ទន្លេ ហូវ មានចំនួនប្រជាជន ៣៦ % ជាបងប្អូនជនជាតិ ខ្មែរ។ អនុវត្ត "កម្មវិធីគោលដៅជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាលឆ្នាំ ២០២១ - ២០៣០" ខេត្ត សុកត្រាំង បានផ្តោតការបណ្តាក់ ទុនទៅលើបណ្តាមូលដ្ឋានតំបន់ជនជាតិភាគតិចដោយភ្ជាប់ជាមួយនឹងការជំរុញកម្មវិធីកសាងជនបទថ្មីយ៉ាងខ្លាំងក្លា ព្រមទាំងត្រៀមលក្ខណៈជាមុនក្នុងការដាក់ចេញដំណោះស្រាយផ្សេងៗ សម្រាប់ជួយឧបត្ថម្ភបងប្អូនជនជាតិដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ - ១៩ ឱ្យបានទាន់ពេលវេលា។ល។

ការរួមកម្លាំងគ្នា ពុះពារជម្នះជំងឺរាតត្បាតសកលនៅតំបន់បងប្អូនជនជាតិ ខ្មែរ ណាមបូ ảnh 2កម្មាភិបាលសុខាភិបាលក្រុង កឹនធើ រៀបចំធ្វើតេស្តិ៍រកកូវីដ-១៩ អោយប្រជាជនដល់ផ្ទះនៅសង្កាត់ អានប៊ិញ ខណ្ឌ និញកៀវ

រហូតមកទល់ពេលនេះ ខេត្តបានចំណាយថវិកាជាង ៤០ ពាន់លានដុងជួយឧបត្ថម្ភអង្គភាពចំនួន ២.៤៦៤ នៅលើភូមិសាស្ត្រ ជាង ១៥២ ពាន់លាន ដុងជួយឧបត្ថម្ភដល់ពលករសេរីចំនួន ៩២.៦១៤ នាក់។ល។ គ្រាន់តែគិតដោយឡែកស្រុក មីទូ ភូមិសាស្ត្រមានប្រជាជនជិត ៩៣% ជាបងប្អូនជន ជាតិ ខ្មែរ មានប្រជាពលរដ្ឋដែលជួបការលំបាកលំបិន បាត់បង់ការងារធ្វើដោយសារជំងឺរាតត្បាតសកលជាង ២៥.០០០ នាក់ទទួលបានការជួយឧបត្ថម្ភជាមួយទឹកប្រាក់ជាង ២១,២ ពាន់លានដុង ក្នុងចំណោមនោះ មានអ្នក ស្ថិតក្នុងក្របខ័ណ្ឌក្រុមគ្រួសារក្រីក្រនិងក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រជិត ២២.០០០ នាក់។

ការរួមកម្លាំងគ្នា ពុះពារជម្នះជំងឺរាតត្បាតសកលនៅតំបន់បងប្អូនជនជាតិ ខ្មែរ ណាមបូ ảnh 3ដើម្បីជួយឧបត្ថម្ភបងប្អូនជនជាតិពុះពារជម្នះការលំបាកលំបិន បាត់បង់ការងារធ្វើដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រាន់តែក្នុងខែចំណុចកំពូល "ដើម្បីជនក្រីក្រ" ឆ្នាំ ២០២១ ខេត្ត សុកត្រាំង បានផ្ញើអំណោយរាប់លានចំណែកជូនដល់មាមីងបងប្អូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារលំបាកលំបិននៅលើភូមិសាស្ត្រខេត្តដោយមានចំនួនទឹកប្រាក់សរុបជាង ១,៦ ពាន់លានដុង

នៅខេត្ត ត្រាវិញ ទន្ទឹមនឹងការផ្តោតការយកចិត្តទុកដាក់ទៅលើការឆ្លើយ តប ទប់ទល់ជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ខេត្តបានកៀរគរប្រភពកម្លាំងសំយោគ រៀបចំដាក់ដំណើរការអនុវត្តគោលនយោបាយ ផ្សេងៗ សម្រាប់ជួយឧបត្ថម្ភ បងប្អូនជនជាតិពុះពារជម្នះការលំបាកលំបិន។

ខេត្តបានបញ្ចប់ជាស្ថាពរសំណង់ហេដ្ឋារចនាសម្ព័ន្ធចំនួន ៩ នៅតាមឃុំដែលលំបាកលំបិនខ្លាំងចំនួន ៨ ចំណាយថវិកាចំនួន ១១៧ លានដុងសម្រាប់ផ្ដល់អំណោយចំនួន ៣១៤ ចំណែកអោយប្រជាជនក្រីក្រជាជន ជាតិភាគតិចចំនួន ៣១៤ គ្រួសារចំណាយថវិកាចំនួន ២០០ លានដុងជួយឧបត្ថម្ភសម្រាប់ពង្រីកបណ្តាញផ្គត់ផ្គង់ទឹកប្រើប្រាស់នៅភូមិ ថាញ់ទ្រីបេ ឃុំ ដាឡុក (ស្រុក ចូវថាញ់) ចំណាយថវិកាចំនួន ២២៨ លានដុង ជួយឧបត្ថម្ភក្រុមសន្សំសំចៃប្រាក់និងឥណទានគ្រប់គ្រងដោយខ្លួនឯងចំនួន ១៩ នៅឃុំ ឡុងសឺន និង ថាញ់ហ្វាសឺន (ស្រុក កូវង៉ាង) ឃុំ ថាញ់សឺន និងឃុំ អានក្វាងហ៊ឺវ (ស្រុក ត្រាគូ) ចំណាយថវិកាចំនួន ៣៦០ លានដុងជួយឧបត្ថម្ភការស្តារការងាររកស៊ីចិញ្ចឹមជីវិតជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រជាជនជាតិភាគតិចដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ- ១៩។ល។

ការរួមកម្លាំងគ្នា ពុះពារជម្នះជំងឺរាតត្បាតសកលនៅតំបន់បងប្អូនជនជាតិ ខ្មែរ ណាមបូ ảnh 4ម្ទេសជាប្រភេទដំណាំបើកចេញនូវទិសដៅសមស្របក្នុងការលើកបង្កើនប្រសិទ្ធភាពនៅលើផ្ទៃដីដាំដុះនៅទីរួមខេត្ត វិញចូវ (ខេត្ត សុកត្រាំង)

ខេត្ត ក្រុងជាច្រើនផ្សេងទៀតក្នុងតំបន់វាលទំនាបទន្លេ គឺវឡុង ដូចជា កាម៉ៅ កៀនយ៉ាង តៀនយ៉ាង ហូវយ៉ាង កឹនធើ។ល។ ក៏បានរៀបចំដាក់ដំណើរការអនុវត្តសកម្មភាពឧបត្ថម្ភជាក់ស្តែងផ្សេងៗ ជួយអោយ បងប្អូនជនជាតិភាគតិចនិយាយរួម បងប្អូនជនជាតិ ខ្មែរ និយាយដោយឡែកអាច ពុះពារជម្នះជំងឺរាតត្បាតសកលពីមួយជំហានទៅមួយជំហាន ផ្តោតអារម្មណ៍ទៅលើការ ងារពលកម្មផលិតកម្ម រក្សាលំនឹងជីវភាពរស់នៅ។

ការរួមកម្លាំងគ្នា ពុះពារជម្នះជំងឺរាតត្បាតសកលនៅតំបន់បងប្អូនជនជាតិ ខ្មែរ ណាមបូ ảnh 5ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ស្រុក អ៊ូមិញ (ខេត្ត កាម៉ៅ) បានគិតគូរដោយឥតឈប់ឈរដល់ជីវភាពរស់នៅនៃបងប្អូនជនជាតិ ខ្មែរ តែងតែបង្កលក្ខណៈងាយស្រួលអោយបងប្អូនជនជាតិអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ

អភិវឌ្ឍផលិតកម្ម រក្សាលំនឹងជីវភាពរស់នៅពីមួយជំហានទៅមួយជំហាន

ទោះបីជារងផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ- ១៩ ក៏ដោយ ក៏ប៉ុន្តែអាស្រ័យដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងការខិតខំប្រឹងប្រែងឈោងឈានឡើងក្នុងការងារពលកម្ម ផលិតកម្ម ជីវភាពបងប្អូនជនជាតិ ខ្មែរ ជាច្រើនក្រុមគ្រួសារ នៅខេត្ត សុកត្រាំង បានកើនឡើងច្បាស់ក្រឡែត។

និទាឃរដូវនេះ ប្រជាកសិករ ខ្មែរ ខេត្ត សុកត្រាំង សោមនស្សរីករាយដោយ សារបន្លែ បង្ការលក់បានតម្លៃល្អ។ ផ្សារភ្ជាប់ជាមួយដំណាំបន្លែបង្ការជាង ២០ ឆ្នាំ ឯកវប្បកម្មត្រសក់ ម្រះ បន្លែស្ពៃគ្រប់ប្រភេទលោក ថាច់ សឿង ជនជាតិ ខ្មែរ នៅភូមិ សមត្រ ឃុំ ចូវហ៊ឹង (ស្រុក ថាញ់ទ្រី) មានប្រសាសន៍ក្នុងក្ដីសោមនស្សរីករាយថា៖ "រដូវបុណ្យចូលឆ្នាំថ្មីកាលពីពេលថ្មីៗ កន្លងទៅនេះ គ្រួសារខ្ញុំបានដាំសណ្តែកបារាំង ម្ទេសដៃនាង។ ជា មួយនឹងតម្លៃម្ទេសចំនួន ៥០.០០០ ដុងក្នុងមួយគីឡូក្រាម សណ្តែកបារាំងចំនួន ១៣.០០០ ដុងក្នុងមួយគីឡូក្រាម គ្រួសារខ្ញុំមានប្រាក់ចំណូលខ្ពស់គួរសមបើធៀបនឹងក្រុមគ្រួសារ ខ្មែរ ផ្សេងៗ ទៀត ក្នុងឃុំ"

ការរួមកម្លាំងគ្នា ពុះពារជម្នះជំងឺរាតត្បាតសកលនៅតំបន់បងប្អូនជនជាតិ ខ្មែរ ណាមបូ ảnh 6ប្រជាកសិករនៅសង្កាត់លេខ ២ ទីរួមខេត្ត វិញចូវ (ខេត្ត សុកត្រាំង) ប្រមូលផលមើមស្ពៃ ត្រៀមរៀបចំបញ្ចុះពូជខ្ទឹមក្រហមមុនរដូវ

ក្នុងឆ្នាំ ២០២១ បងប្អូនជនជាតិ ខ្មែរ នៅខេត្ត ត្រាវិញ បានពង្រីកកម្លាំងផ្ទៃក្នុង ជំរុញការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹម ពង្រីកទូលាយផ្ទៃដីដាំដុះ លើកបង្កើនទិន្នផលការងារយ៉ាងខ្លាំងក្លាដើម្បីឈោង ឈានឡើងរួចផុតពីភាពក្រីក្រនិងក្លាយជាអ្នកមានជាធម្មានុរូប។

ក្រុមគ្រួសារបងប្អូនជនជាតិ ខ្មែរ មួយចំនួនបានក្លៀវក្លាហ៊ានធ្វើបរិវត្តកម្មផ្ទៃដីដាំដំណាំស្រូវមិនសូវមានប្រសិទ្ធភាពងាកមកដាំសណ្តែកដី ពោត (ពោតកូនកាត់) ដាំស្មៅនិងចិញ្ចឹមសត្វពាហនៈដែលស៊ីស្មៅ... ពាំនាំមកនូវប្រាក់ចំណូលរាប់រយលានដុងក្នុងមួយគ្រួសារក្នុងមួយឆ្នាំ។

ការរួមកម្លាំងគ្នា ពុះពារជម្នះជំងឺរាតត្បាតសកលនៅតំបន់បងប្អូនជនជាតិ ខ្មែរ ណាមបូ ảnh 7ការប្រមូលផលបង្កងដៃវែងនៅឃុំ តឹនបាំង ស្រុក ធើយ ប៊ិញ (ខេត្ត កាម៉ៅ)

ផ្ដើមពីការផលិតស្រូវជាចម្បងនោះ បងប្អូនជនជាតិ ខ្មែរ នៅខេត្ត កៀនយ៉ាងបានធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច អនុវត្តភាពជឿនលឿននៃវិទ្យាសាស្ត្រ - បច្ចេក ទេសក្នុងការដាំដុះ ចិញ្ចឹមសត្វ។ល។ ហេតុដូច្នេះហើយ ជីវភាពរស់នៅបានផ្លាស់ប្តូរច្រើន អត្រាក្រុមគ្រួសារក្រីក្រកាន់តែ ថយចុះ អត្រាក្រុមគ្រួសារប្រើប្រាស់ទឹកស្របអនាម័យ ប្រើប្រាស់ភ្លើងអគ្គីសនីកាន់តែ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

នាពេលបច្ចុប្បន្ននេះ ១០០ % នៃចំនួនឃុំតាមតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត កៀនយ៉ាង មានមណ្ឌលសុខភាព មានផ្លូវគមនាគមន៍ជន បទដល់ទីកណ្តាលឃុំ ឃុំតំបន់បងប្អូនជនជាតិ ខ្មែរ រាប់សិបកន្លែងត្រូវបានទទួលស្គាល់ជាឃុំជនបទថ្មីហើយ។ មានវត្តមាននៅតំបន់បងប្អូនជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត កា ម៉ៅ កាន់តែឃើញច្បាស់ថែមទៀតនូវមុខមាត់ភូមិស្រុក ជីវភាពរស់នៅទាំងសម្ភារៈ ទាំងស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ មានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន។

ការរួមកម្លាំងគ្នា ពុះពារជម្នះជំងឺរាតត្បាតសកលនៅតំបន់បងប្អូនជនជាតិ ខ្មែរ ណាមបូ ảnh 8ស្តង់ទំនិញជួយលក់ដូរកសិផលនិងរក្សាលំនឹងតម្លៃទីផ្សារនៅទីរួមស្រុក យ៉ុងរៀង ស្រុក យ៉ុងរៀង (ខេត្ត កៀនយ៉ាង)

ឆ្លៀតទាញយកផលពីលក្ខណៈងាយស្រួលនៃប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព។ល។ ជនជាតិ ខ្មែរ នៅម្ដុំ តៅកេ ស្ថិតនៅភូមិ ហៀបហ្វាតី ឃុំ ង៉ុកចាញ់ (ស្រុក ដឹមយើយ) បានបង្កបង្កើតផល អភិវឌ្ឍសេដ្ឋ កិច្ច គ្រួសារ។

លោក ត្រឹន វ៉ាន់បេន កម្មាភិបាលចូលនិវត្តន៍ជនជាតិ ខ្មែរ និយាយប្រាប់ដោយឥតលាក់បាំងថា៖ "អាស្រ័យដោយធ្វើពលកម្ម បង្កបង្កើនផលយ៉ាងសកម្ម បានជាខ្ញុំសន្សំសំចៃបានថវិកាមួយចំនួនសម្រាប់សង់ ផ្ទះថ្មី។ ជីវភាពរស់នៅបានវិល មករកភាពប្រក្រតីវិញបន្តិចម្ដងៗ ហើយ ខ្ញុំសប្បាយចិត្តណាស់។ និទាឃរដូវឆ្នាំនេះខ្ញុំនឹងបញ្ចប់ជាស្ថាពរកិច្ចការសាងសង់ផ្ទះដើម្បីរក្សាលំនឹងជីវភាពគ្រួសារអោយបានឆាប់ ៗ បន្តអភិវឌ្ឍការបង្កបង្កើនផល"

ការរួមកម្លាំងគ្នា ពុះពារជម្នះជំងឺរាតត្បាតសកលនៅតំបន់បងប្អូនជនជាតិ ខ្មែរ ណាមបូ ảnh 9ក្នុងបរិបទជំងឺរាតត្បាតកូវីដ-១៩ បងប្អូនជនជាតិ ខ្មែរ នៅឃុំ ភូតឹន ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង) នៅតែបន្តរក្សាការផលិត រួមចំណែកថែរក្សាមុខរបរតម្បាញរវៃបែបប្រពៃណី

ដោយមានការរួមកម្លាំង រួមចិត្តគំនិតគ្នារបស់អាជ្ញាធរនិងប្រជាជន ជីវ ភាពរស់នៅនៃបងប្អូនជនជាតិ ខ្មែរ នៅវាលទំនាបទន្លេ គឺវឡុង បាន ឈានទៅរកស្ថិរភាពហើយ។ ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងបរិបទដែលនៅតែមានការឆ្លងរាល ដាលជំងឺ កូវីដ-១៩ ជាសញ្ញាគួរអោយត្រេកអរ រួមចំណែកបង្កើត ជាផ្ទាំងគំនូរភ្លឺស្វាងស្រស់បំព្រងនៅតាមបណ្តាភូមិ ស្រុក ខ្មែរ ណាមបូ៕

អត្ថបទ៖ កាវឡុង 
រូបថត៖ ឡឹមត្វៀន - ហ្វ៊ិញឡឹម - ថាញ់ហ្វា - កាវឡុង - ចិន្តា - ថាញ់លៀម - ហ្វ៊ិញអាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍