ការវិនិយោគដាំដំណាំស្រូវស្អាតសម្រាប់នាំចេញក្នុងសហគមន៍បងប្អូនជនជាតិ ខ្មែរ នៅតំបន់វាលទំនាបទន្លេ គឺវឡុង

បងប្អូនជនជាតិ ខ្មែរ នៅតំបន់ ចតុមុខ-ឡុងស្វៀន កំពុងលើកបញ្ជូនស្រូវក្រអូបទៅក្រុមហ៊ុន ហ្វាងមិញញ៉ឹត
បងប្អូនជនជាតិ ខ្មែរ នៅតំបន់ ចតុមុខ-ឡុងស្វៀន កំពុងលើកបញ្ជូនស្រូវក្រអូបទៅក្រុមហ៊ុន ហ្វាងមិញញ៉ឹត

ក្នុងកម្មវិធីផ្សារភ្ជាប់ខ្សែចង្វាក់ផលិតកម្មស្រូវអង្ករក្រអូបសម្រាប់នាំចេញនៅតំបន់វាលទំនាបទន្លេ គឺវឡុង គោលដៅគឺផ្ទៃដីដាំដំណាំស្រូវ ១ លានហិកតានាពេលខាងមុខ។

ក្រុមហ៊ុនភាគហ៊ុនកែច្នៃអង្ករ ហ្វាង មិញញ៉ឹត (ស្រុក ថើយឡាយ - ទីក្រុង កឹនធើ) ក្រុមហ៊ុនមួយក្នុងចំនោមក្រុមហ៊ុន ឯកទេសក្នុងការវិនិយោគលើអង្ករក្រអូបសម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក ផ្សារភ្ជាប់ជាមួយនឹងក្រុមហ៊ុន Organic TITASA Company-USA និងក្រុមហ៊ុនក្នុងស្រុកផ្សេងទៀតដូចជា កនត្រូវវ៉ាង Ruby Farm... បានបណ្តាក់ទុនកសាងតំបន់សម្ភារៈវត្ថុធាតុស្រូវក្រអូបសម្រាប់នាំចេញនៅតំបន់បងប្អូនជនជាតិ ខ្មែរ សម្រេចប្រសិទ្ធភាពខ្ពស់នៅតំបន់វាលទំនាបទន្លេ គឺវឡុង ដូចជា៖ ខេត្ត សុកត្រាំង ហូវយ៉ាង កៀនយ៉ាង បាក់លៀវ…

ការវិនិយោគដាំដំណាំស្រូវស្អាតសម្រាប់នាំចេញក្នុងសហគមន៍បងប្អូនជនជាតិ ខ្មែរ នៅតំបន់វាលទំនាបទន្លេ គឺវឡុង ảnh 1ការត្រួតពិនិត្យតំបន់ស្រូវក្រអូបសម្រាប់នាំចេញនៅឃុំ ថាញ់ទ្រី ស្រុក ថាញ់ទ្រី ខេត្ត សុខត្រាំង

នៅក្រុមហ៊ុនចងសម្ពន្ធ ផានមិញ នៅស្រុក ហនដឹក ខេត្ត កៀនយ៉ាង ឯកទេសខាងដាំដុះស្រូវ លើកដំបូងនៅចតុមុខ ឡុងស្វៀន ពូជស្រូវក្រអូប ST25 រហូតដល់រាប់រយហិកតាហើយផ្តល់ទិន្នផលពី ៥ ទៅ ៦ តោនក្នុងមួយហិកតា ក្រុមហ៊ុនភាគហ៊ុន ហ្វាងមិញញ៉ឹត ប្រមូលទិញ ផលិតផលកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។ រដូវផលិតស្រូវក្រអូបលើកទី ១ នេះបានដោះស្រាយជូនកម្មករជនជាតិ ខ្មែរ រាប់ពាន់លើកនាក់មានការងារធ្វើប្រកបដោយស្ថិរភាព ជាពិសេសកិច្ចសន្យាដឹកជញ្ជូនពីតំបន់ស្រូវវត្ថុធាតុរបស់ក្រុមហ៊ុន ហ្វាងញ៉ឹតមិញ។

ការវិនិយោគដាំដំណាំស្រូវស្អាតសម្រាប់នាំចេញក្នុងសហគមន៍បងប្អូនជនជាតិ ខ្មែរ នៅតំបន់វាលទំនាបទន្លេ គឺវឡុង ảnh 2ការប្រមូលផលស្រូវក្រអូប TS25 ត្រូវបានដាំជាលើកដំបូងនៅតំបន់ចតុមុខ-ឡុងស្វៀន ខេត្ត កៀនយ៉ាង កន្លែងដែលមានបងប្អូនជនជាតិ ខ្មែ ររស់នៅច្រើនកុះករ

សហករណ៍ ក្វក់ង៉ី (ទីរួមស្រុក ភឿកឡុង (ខេត្ត បាក់លៀវ តាមគំរូស្រូវ-បង្គា ផ្តល់តម្លៃអង្ករក្រអូបសម្រាប់នាំចេញស្អាតនិងសុវត្ថិភាពតាមស្តង់ដារអឺរ៉ុប និងសហរដ្ឋអាមេរិក។ នៅសហករណ៍ ថាញ់សឺន កន្លែងដែលមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករ (ស្រុក ហ្វាម៊ិញ ខេត្ត បាក់លៀវ) ក៏ត្រូវបានវិនិយោគលើការដាំដុះស្រូវក្រអូបសម្រាប់នាំចេញផងដែរ យោងតាមគោលការណ៍របស់ VietGap។ សហករណ៍បានលុបបំបាត់ភាពក្រីក្រជូនគ្រួសារបងប្អូនជនជាតិ ខ្មែរ រាប់សិបគ្រួសារ ឲ្យមានជីវភាពធូរធារ បងប្អូនជនជាតិ ខ្មែរ ក្នុងសហករណ៍បានរុះរើផ្ទះស្លឹកបណ្តោះអាសន្ន សង់ផ្ទះថ្មរឹងមាំវិញអស់ហើយ។ នៅសហករណ៍ វិញតឹន ឃុំ វិញវៀន - ស្រុក ឡុងមី ខេត្ត ហូវយ៉ាង កន្លែង មានបងប្អូនជនជាតិខ្មែរ រស់នៅច្រើនកុះករ ក្រុមហ៊ុនក៏បានវិនិយោគលើការដាំដុះស្រូវក្រអូបសម្រាប់នាំចេញតាមដំណើរការ GlobalGap ដោយមានផ្ទៃដីរាប់រយហិកតា...

ការវិនិយោគដាំដំណាំស្រូវស្អាតសម្រាប់នាំចេញក្នុងសហគមន៍បងប្អូនជនជាតិ ខ្មែរ នៅតំបន់វាលទំនាបទន្លេ គឺវឡុង ảnh 3បងប្អូនជនជាតិ ខ្មែរ នៅតំបន់ ចតុមុខ-ឡុងស្វៀន កំពុងលើកបញ្ជូនស្រូវក្រអូបទៅក្រុមហ៊ុន ហ្វាងមិញញ៉ឹត

យោងតាមផែនការក្នុងរដូវផលិតបន្តបន្ទាប់ (២០២៣-២០២៤) ក្រុមហ៊ុនភាគហ៊ុន ហ្វាងមិញញ៉ឹត ព្រមទាំងក្រុមហ៊ុនចងសម្ពន្ធផលិតអង្ករក្រអូបសម្រាប់នាំចេញតាមដំណើរការកសិកម្មសរីរាង្គរហូតដល់ទៅ ១០.០០០ ហិកតា កសាងតំបន់ស្រូវក្រអូបជាវត្ថុធាតុដើមសម្រាប់ការនាំចេញ ក្នុងនោះ ភាគច្រើនជាតំបន់វត្ថុធាតុដើមមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករ។

អត្ថបទនិងរូបថត៖ អ្នកសហការ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍