កូ​វីដ​ប្រែ​រូប​ទ្វេ​ដងនៅ​ ឥណ្ឌា​

វីរុសកូរ៉ូណាប្រភេទថ្មី B.1.617 នៅ ឥណ្ឌា ឆ្លងលឿនដូចវីរុសនៅ អង់គ្លេស តែទំនងជាអាចផ្ចាញ់ភាពស៊ាំនៃរាងការខ្លាំងជាង
វីរុសកូរ៉ូណាប្រភេទថ្មី B.1.617 នៅ ឥណ្ឌា ឆ្លងលឿនដូចវីរុសនៅ អង់គ្លេស តែទំនងជាអាចផ្ចាញ់ភាពស៊ាំនៃរាងការខ្លាំងជាង

ប្រទេសកាន់តែច្រើនលុបចោលការធ្វើដំណើរជាមួយ ឥណ្ឌា នៅ ពេលប្រទេសមានប្រជាជនច្រើនបំផុតលំដាប់ទីពីរក្នុងលោកនេះ ជួបការឆ្លងវីរុសកូរ៉ូណាថ្មីៗ ខ្ពស់បំផុត។

អាម៉េរិក និង អង់គ្លេស ដាក់ការរឹតត្បិតការធ្វើដំណើរលើ ឥណ្ឌា នៅពេលអាម៉េរិក ណែនាំប្រាប់ពលរដ្ឋខ្លួនកុំអោយធ្វើដំណើរទៅកាន់ប្រទេសនៅអាស៊ីខាងត្បូងនេះ ទោះជាពួកគេបានចាក់វ៉ាក់សាំងហើយក្តី។

កូ​វីដ​ប្រែ​រូប​ទ្វេ​ដងនៅ​ ឥណ្ឌា​ ảnh 1

វីរុសកូរ៉ូណាប្រភេទថ្មី B.1.617 នៅ ឥណ្ឌា ឆ្លងលឿនដូចវីរុសនៅ អង់គ្លេស តែទំនងជាអាចផ្ចាញ់ភាពស៊ាំនៃរាងការខ្លាំងជាង

ហុងកុង ទើបហាមជើងហោះហើរទៅពី ឥណ្ឌា សម្រាប់រយៈពេលពីរសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី ២០ ខែ មេសា ហើយនូវែលសេឡង់ ក៏ផ្អាកការធ្វើដំណើរពី ឥណ្ឌា ផងដែរ។ សិង្ហបុរី ក៏បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនកាត់បន្ថយជើងហោះហើរចូលមកពី ឥណ្ឌា។

ឥណ្ឌា បានរាយការណ៍ការឆ្លងជាង ២០០.០០០ ជារៀងរាល់ថ្ងៃអស់ពេល ៦ ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃទី ១៥ ខែ មេសា។ វាជាកំណើននៃការឆ្លងដ៏គំហុក ដោយទំនងជាបង្កឡើងដោយវីរុសកូរ៉ូណាប្លែងខ្លួនថ្មីដែលចម្លងលឿននិងខ្លាំងអាចគេចចេញពីភាពស៊ាំនៃរាងកាយមនុស្សថែមទៀត។

កូ​វីដ​ប្រែ​រូប​ទ្វេ​ដងនៅ​ ឥណ្ឌា​ ảnh 2វីរុសកូរ៉ូណាប្រភេទថ្មី B.1.617 នៅ ឥណ្ឌា ឆ្លងលឿនដូចវីរុសនៅ អង់គ្លេស តែទំនងជាអាចផ្ចាញ់ភាពស៊ាំនៃរាងការខ្លាំងជាង

វីរុសបំលែងខ្លួន B.1.617 ដែលបានធ្វើការប្រែប្រួលរូបរាងជាច្រើនដង ត្រូវបានគេដាក់ឈ្មោះថា «វីរុសប្រែរូបទ្វេ» ដោយសារតែការវិវត្តន៍ប្រែរូបសំខាន់ៗ ២ដងរបស់វាលើប្រូតេអ៊ីនបន្លារបស់វីរុសកូរ៉ូណាដែលបង្កការឆ្លង។

វីរុសកូរ៉ូណាប្រែរូបទី១ L452R ត្រូវគេដឹងថា បង្កើនការឆ្លង និងកាត់បន្ថយប្រសិទ្ធភាពអង្គបដិបក្ខប្រាណក្នុងរាងកាយមនុស្សនៅពេលវីរុសកូរ៉ូណាប្រែរូប ទី ២ E484Q បង្កើនការធ្វើអោយខ្វាក់កោសិកានិងការគេចចេញពីភាពស៊ាំរបស់រាងកាយ។

វេជ្ជបណ្ឌិត ម៉ារៀ វ៉ាន់ ឃឺខូវ មន្ត្រីបច្ចេកទេសប្រចាំអង្គការសុខភាពពិភពលោក (WHO) បានប្រាប់អ្នកយកព័ត៌មានកាលពីសប្តាហ៍មុនថា វាជាប្រភេទវីរុសដែល WHO កំពុងតាមដាន។ «វីរុសកូរ៉ូណាវិវត្តន៍ប្រែរូបពីរនេះ ដែលកំពុងលេចឡើងនៅផ្នែកផ្សេងៗ នៃពិភពលោក គួរអោយព្រួយបារម្ភណាស់»

គេថា វីរុសប្រែរូបថ្មីនេះកំពុងដើរតួនាទីមួយក្នុងការផ្ទុះកូវីដ ១៩ ដ៏អាក្រក់នៅឥណ្ឌានាពេលបច្ចុប្បន្ន ។ នៅខែកុម្ភៈឆ្នាំនេះដែលអ្នកវិទ្យាសាស្ត្រឥណ្ឌាមួយក្រុមបានរកឃើញវត្តមានវីរុសកូរ៉ូណាប្រភេទថ្មី L452R និង E484Q ចេញពីសំណាកអ្នកជំងឺនៅរដ្ឋមហារ៉ាស្ត្រា។ វីរុស B.1.617 ទំនងជាឆ្លងលឿនដូចវីរុសប្រែរូបថ្មី B.1.1.7 ដែលគេរកឃើញដំបូងនៅអង់គ្លេសដែលបានវាយប្រហារឥណ្ឌាតាំងពីមុនមក ទោះជាយ៉ាងណា B.1.617 អាចផ្ចាញ់ភាពស៊ាំរបស់រាងការខ្លាំងជាង៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ធីតា

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍