កសិករ “​រ៉ូបូត​” នៅ ​អូស្ត្រាលី ​ជួយ​បង្កើន​ទិន្នផល​និង​ទប់ស្កាត់​កាកសំណល់​

អូស្ត្រាលី ងាកមករករ៉ូបូតដែលអាចធ្វើការនៅកសិដ្ឋានបាន២៤ ម៉ោងក្នុងមួយថ្ងៃ
អូស្ត្រាលី ងាកមករករ៉ូបូតដែលអាចធ្វើការនៅកសិដ្ឋានបាន២៤ ម៉ោងក្នុងមួយថ្ងៃ

កសិករនៅប្រទេស អូស្ត្រាលី កំពុងងាកទៅរក រ៉ូបូត ដើម្បីជួយពួកគេបេះផ្លែឈើ សាបព្រួសនិង ស្រោចស្រពដំណាំក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដែលជួយដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនិងកែលម្អលទ្ធផលបរិស្ថាន។

ការប្រើប្រាស់រ៉ូបូតបានបង្ហាញពីតម្លៃជាពិសេសសម្រាប់ការបេះផ្លែឈើនិងបន្លែក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ខណៈកសិករពិបាកក្នុងការស្វែងរកអ្នកបេះអោយបានគ្រប់គ្រាន់។

កសិករ “​រ៉ូបូត​” នៅ ​អូស្ត្រាលី ​ជួយ​បង្កើន​ទិន្នផល​និង​ទប់ស្កាត់​កាកសំណល់​ ảnh 1អូស្ត្រាលី ងាកមករករ៉ូបូតដែលអាចធ្វើការនៅកសិដ្ឋានបាន២៤ ម៉ោងក្នុងមួយថ្ងៃ

នៅឯកសិដ្ឋាន berry ក្នុង រដ្ឋថាស្មេនៀ អ្នកដាំបានប្រើរ៉ូបូតដើម្បីបេះផ្លែស្ត្របឺរី និង ប្ល៊ូបឺរី។ រ៉ូបូតនេះរុលទៅមុខលើកង់ដែកនៅចន្លោះជួរផ្លែបឺរី ហើយមានកាមេរ៉ាដែលអនុញ្ញាតឱ្យវាថតរូបនិងកំណត់ថាតើផ្លែបឺរីត្រៀមរួចរាល់ក្នុងការបេះឬអត់។

កសិករជឿថា រ៉ូបូតបែបនេះអាចមានប្រសិទ្ធភាពជាងក្នុងការកំណត់អត្តសញ្ញាណនិងបេះផ្លែឈើទុំ ដោយមិនបង្កឱ្យមានស្នាមជាំឬខូចខាត អាចដំណើរការលឿនជាងមនុស្ស ហើយអាចដំណើរការបាន ២៤ ម៉ោងក្នុងមួយថ្ងៃ។

លោកស្រី អ៊ីវ៉ា ធីលដឺកវីស (Eva Thilderkvist) ដែលគ្រប់គ្រងរ៉ូបូតបេះផ្លែបឺរីនៅកសិដ្ឋាន បួរលីងតុនបឺរី (Burlington Berries) ក្នុង រដ្ឋថាស្មេនៀ បានប្រាប់ថា រ៉ូបូតនេះអាចផ្តល់ឱ្យកសិករនូវ “សន្តិភាពផ្លូវចិត្ត” ក្នុងករណីដែលពួកគេមិនអាចស្វែងរកកម្មករបានគ្រប់គ្រាន់។

លោកស្រីក៏បន្តថា “ពួកវាមិនមែនជាអ្នកជំនួសកម្លាំងការងាររបស់អ្នកទេ វាជាការបន្ថែមសម្រាប់សមត្ថភាពរបស់អ្នកនៅក្នុងកសិដ្ឋានរបស់អ្នក។ ជាក់ស្តែង រ៉ូបូតមិនឆ្លង កូវីដ១៩ ទេ ពួកវាមិនចេះគ្រិចជើងទេ ពួកវាជាកម្មករគួរឱ្យទុកចិត្តណាស់”។

អូស្ត្រាលី ជាប្រទេសកសិកម្មដ៏ធំមួយ ដែលផលិតផលិតផលកសិកម្មតម្លៃ ៨៥ ពាន់លានដុល្លារ អូស្ត្រាលី (ជិត ៥៨ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២២៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ចន្ថា

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍